Friday, April 26, 2024
Homeព័ត៌មានជាតិនគរបាលខណ្ឌ៧មករា ចាប់ម៉ូតូកៃច្នៃខុសលក្ខណៈបច្ចេកទេស និងម៉ូតូអត់ស្លាកលេខ២០គ្រឿង

នគរបាលខណ្ឌ៧មករា ចាប់ម៉ូតូកៃច្នៃខុសលក្ខណៈបច្ចេកទេស និងម៉ូតូអត់ស្លាកលេខ២០គ្រឿង

ភ្នំពេញ ៖ ម៉ូតូកៃច្នៃខុសលក្ខណៈបច្ចេកទេស បង្កជាសំឡេងលាន់ឮទ្រហឹង និងបំពាក់អំពូលភ្លើង
ឡាស័រខុសទម្រង់ដើម ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ចាប់ទុកជាបណ្តោះអាសន្ន ដើម្បី ឲ្យម្ចាស់យកធ្វើការជួសជុលឲ្យដូចដើមវិញ ដោយឡែកម៉ូតូអត់ស្លាកលេខក៍ចាប់ទុកជាបណ្តោះអាសន្នផងដែរ ដើម្បីឲ្យម្ចាស់យកឯកសារពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ច ទើបប្រគល់ឲ្យវិញ។

ជាក់ស្តែងរយៈពេល៣ថ្ងៃទី៩-១១ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌ បានបើកប្រតិបត្តិការចុះចាប់ម៉ូតូកែច្នៃខុសលក្ខៈណៈបច្ចេកទេស១០គ្រឿង និងម៉ូតូអត់ស្លាកលេខបានចំនួន១០គ្រឿងបន្ថែមទៀត នៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ។

លោកវរសេនីយ៍ទោ អួន វិបុល អធិការងទទួលផ្នែកចរាចរណ៍សណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ដោយអនុវត្តទៅតាមបញ្ជា​យ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ  តម្រូវឲ្យកម្លាំងនគរបាលទាំង១២ខណ្ឌ ធ្វើយ៉ាងណាត្រូវបង្កើនការយកចិត្តទុកយកដាក់ខ្ពស់លើការងារគ្រប់គ្រងយានយន្តដែលកៃច្នៃខុសលក្ខណៈបច្ចេកទេស បង្កជាសំឡេងលាន់ឮ​ខ្លាំងៗ បំពាក់ភ្លើងឡាហ្សែ រំខានដល់ការធ្វើដំណើរតាមដងផ្លូវ ។ ជាលទ្ធផលរយៈពេល៣ថ្ងៃ កម្លាំងសមត្ថកិច្ចចាប់បានម៉ូតូកែច្នៃខុសទម្រង់ដើមចំនួន១០គ្រឿង និងម៉ូតូអត់ស្លាកលេខចំនួន១០គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឲ្យម្ចាស់យានយន្តកែច្នៃទាំងអស់ចូលខ្លួនមកទទួលកំហុស និងដោះដូរដាក់គ្រឿងបន្លាស់ឲ្យដូចលក្ខណៈដើមវិញ ចំពោះបំពង់សុីមាំងកែច្នៃ មិនប្រគល់ឲ្យវិញទេ គឺសមត្ថកិច្ចដកហូតទុកម្តុំ ដោយឡែកម៉ូតូអត់ស្លាកលេខត្រូវចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់យកឯកសារពាក់ព័ន្ធទៅបង្ហាញសមត្ថកិច្ច និងតម្រូវឲ្យធ្វើស្លាកលេខ ទើបប្រគល់ឲ្យម្ចាស់វិញ ។

លោកអធិការរង បានបន្ថែមទៀតថា ចំពោះម៉ូតូកែច្នៃខុសទម្រង់ដើម ស៊ីមាំងប្រែន គឺពិន័យចំនួន២ម៉ឺនរៀល និងឲ្យដោះដូរដាក់របស់ដើមវិញត្រឹមត្រូវ និងម៉ូតូអត់ស្លាក់លេខ ហើយលក្ខណៈខុសបច្ចេកទេសនោះ គឺត្រូវផ្អាកពិន័យតាមនីតិវិធី ដោយឲ្យយកឯកសារដើម្បីធ្វើស្លាកលេខ និងដោះដូរដាក់ទម្រង់ដើមវិញ ឲ្យបានត្រឹមត្រូវផងដែរ៕

RELATED ARTICLES