Thursday, April 25, 2024
Homeព័ត៌មានជាតិឪពុកតិរិច្ឆាន ចាប់រំលោភកូនស្រីខ្លួនឯង រហូតបានសម្រេច ត្រូវនគរបាលចាប់វាយខ្នោះ

ឪពុកតិរិច្ឆាន ចាប់រំលោភកូនស្រីខ្លួនឯង រហូតបានសម្រេច ត្រូវនគរបាលចាប់វាយខ្នោះ

កំពត: បុរសល្មោភកាម សូម្បីកូនបង្កើតខ្លួនឯងក៏ដាច់ចិត្តរំលោភដែរ រហូតបានសម្រេច។ ក្រោយបែកការណ៍ ប្រពន្ធបានទៅប្តឹងនគរបាលប៉ុស្តិ័មូលដ្ឋាន រហូតអធិការនគរបាលស្រុកជុំគិរី ដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនល្មើសបាន នៅម៉ោង៤រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

សមត្ថកិច្ចនគរបាលជំនាញស្រុកជុំគិរី បានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ២០១៧ អធិការនគរបាលស្រុកជុំគីរី បានទទួលបណ្តឹងពីឈ្មោះយាំង សុគា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើថា ប្តីរបស់ខ្លួនជាជនល្មើស ឈ្មោះ កេង វៃ អាយុ៣៨ឆ្នាំ រស់នៅជាមួយគ្នាចាប់កូនស្រីបង្កើតខ្លួនឯងរំលោភរហូតបានសំរេច ចំនួន១ដង ដែលកើតឡើងនៅវេលាម៉ោង៥ជិតភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្ទះ ពេលដែលគាត់ជាប្រពន្ធមិននៅផ្ទះ។ ក្រោយទទួលបណ្តឹង លោកអធិការនគរបាលស្រុកជុំគីរី បានដឹកនាំមន្ត្រីនគរបាលជំនាញក្រោមឱវាទរបស់ខ្លួន ចុះដល់កន្លែងកើកហេតុ ហើយហៅក្មេងស្រីរងគ្រោះ ឈ្មោះ អ.រ.ដ អាយុ១១ឆ្នាំ មកសាកសួរ ក្មេងស្រីរងគ្រោះរូបនេះបានប្រាប់ថា ឪពុកខ្លួនពិតជាបានចាប់រំលោភមែន។ តាមរយៈសម្តីរបស់កុមារីរងគ្រោះ លោកអធិការនគរបាលស្រុកជុំគីរី ក៏បានឃាត់ខ្លួនជនល្មើស ឈ្មោះ កេង វៃ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា នាំមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកជុំគិរី។ក្រោយសាកសួរ ជនល្មើសបានសារភាពថា ខ្លួនគេពិតជាបានរំលោភកូនរបស់ខ្លួនពិតមែន។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបញ្ជូនខ្លួនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់់៕

RELATED ARTICLES