Friday, April 26, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនប្រុសស្រី និងភេទទី៣ សម្ងំជក់ថ្នាំញៀននៅក្នុងផ្ទះសំណាក់បាន១២នាក់

ឃាត់ខ្លួនប្រុសស្រី និងភេទទី៣ សម្ងំជក់ថ្នាំញៀននៅក្នុងផ្ទះសំណាក់បាន១២នាក់

ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋានខណ្ឌ​មានជ័យ​ ដឹក​នាំ​ដោយ​លោក​ ម៉េង​ វិមានតារា​  អធិការរងទទួលបន្ទុក​នគរបាលយុត្តិធម៍​ បានសហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​បឹងទំពន់​ បាន​ចុះ​ ប្រ​តិបត្តិការ​ឆែកឆេរ​ផ្ទះសំណាក់​មួយ​កន្លែង​ យីហោ​ ឌី​ មនោរម្យ​ ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ ចំនួន​១២នាក់ ​និងគ្រឿង​ញៀន​ចំនួន​៤កញ្ចប់តូច​ធំ​ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​​យកទៅសាកសួរ​ ​កាលពីវេលា​ម៉ោង​៧យប់​ ថ្ងៃទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៧​ នៅក្នុង​ផ្ទះ​សំណាក់​យីហោ ឌី​ មនោរម្យ​ ផ្លូវ​៣៧១​ ភូមិ​ត្នោតជ្រុំ១​ សង្កាត់​បឹងទំពន់​២​ ខណ្ឌ​មាន​ជ័យ​។

​​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​នោះ​ មាន​ឈ្មោះទី​១​. ឈ្មោះ​ខៀវ​ ប្រុសបុត ​ភេទ​ប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះ​ជួលសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ​ជាអ្នក​ទិញ​យក​មកលក់បន្ត ទី២​. ឈ្មោះ​ លី​ លីណា​ ភេទ​ប្រុស​ អាយុ១៦ឆ្នាំ​ មុខ​របរមិនពិត​ប្រាកដ​ ស្នាក់នៅផ្ទះលេខ​៤៣​ ភូមិព្រែកថ្មី​ សង្កាត់ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​ ទី​៣. ឈ្មោះ​ ឡុង​ លូវិន​ ភេទទីបី​ អាយុ២៣ឆ្នាំ​ មុខ​របរមិនពិតប្រាកដ​ ស្នាក់នៅ​កន្លែង​ឃាត់ខ្លួន​ ទី៤. ឈ្មោះ​ ឆេង​ ដាវី​ ភេទស្រី​ អាយុ២០​ឆ្នាំ​ មុខរបរខារ៉ាអូខេ​ ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់ផ្សារ​ដើមថ្កូវ​ ខណ្ឌចំការមន​ ទី៥.ឈ្មោះ​ រ៉ន​ ស្រី​ពៅ​ ភេទស្រី​ អាយុ​១៦ឆ្នាំ​ មុខរបរខារ៉ាអូខេ​ ស្នាក់នៅ​ផ្ទះជួល​សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ ទី៦. ឈ្មោះ​ គីម​ រ៉ូសា​ ភេទស្រី​ អាយុ១៥ឆ្នាំ​ មុខរបរខារ៉ាអូខេ​ ស្នាក់នៅ​កន្លែងឃាត់ខ្លួន ​ទី៧. ​ឈ្មោះ​ ចាំង​ យ៉ាំងតុង​ ភេទទីបី​ ជនជាតិវៀតណាម​ អាយុ២៨ឆ្នាំ​ មុខរបរជាងអ៊ុតសក់​ ស្នាក់នៅមិនពិត​ប្រាកដ​ ទី៨​. ឈ្មោះ​ គឹម​ លៀង​ ភេទស្រី​ អាយុ១៥ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ទី៩.​ឈ្មោះ​ ម៉ៅ​ បញ្ញា​ ភេទស្រី​ អាយុ១៩ឆ្នាំ ​មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ទី១០.ឈ្មោះ​ ស៊ី​ ដាកា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ទី១១.​ឈ្មោះ​ ឡុង​ គាថា​ ភេទប្រុស ​អាយុ២៦ឆ្នាំ​ ស្នាក់នៅមិនពិតប្រាកដ​ និង១២. ឈ្មោះ​ ឃិន​ ភារម្យ​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ មុខរបរនិង​ស្នាក់នៅមិនពិតប្រាកដ​។

តាម​សម្តី​លោក ម៉េង​ វិមាន​តារា​ អធិការរង​ទទួលបន្ទុក​នគរបាលយុត្តិធម៍​ បានឲ្យដឹងថា​ មុននិង​ឈាន​ទៅការបង្ក្រាប់​ជាក់ស្តែង​ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​នោះ​ ដោយរូប​លោក​ផ្ទាល់​ បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ធ​ថា​ទីតាំង​ខាង​លើ​ មាន​ក្រុមក្មេង​ប្រុស​ស្រី​បាន​ពពាក់​ពពួន​គ្នា​ប្រមូល​ផ្តុំគ្នា​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿង​ញៀន​ ឮដូចនេះ​ រូប​លោក​ក៍បានធ្វើការ​សើុប​អង្កេត​ រហូត​ដល់​មាន​តំរុយ​ច្បាស់​លាស់​ រួចហើយ​រូបគាត់ក៍បាន​ដឹកនាំ​កម្លាំង​នគបាល​នៃ​អធិការ​ដ្ឋាន​ខណ្ឌ​ ព្រមទាំង​មានការ​ចូល​រួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគបាល​បឹងទំពន់​ បានធ្វើ​ការ​ឆ្មក់ចូល​ផ្ទះ​សំណាក់​ខាងលើ​ ព្រមទាំង​ចែកឆែក​បន្ទប់​ចំនួន​៣ ​ឃាត់ខ្លួន​បានមនុស្ស​ប្រុស​ស្រី​ចំនួន​១២នាក់​ (​នារី​ភេទទីបី​ចំនួន​២នាក់​) ដកហូត​ថ្នាំប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​៤កញ្ចប់តូច​ធំ​ រួមនិង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ និង​ម៉ូតូ​ម៉ាក TODAY  ពណ៌ក្រហម​មួយគ្រឿង​ នាំខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគបាលបឹងទំពុន​ ។

​​នៅចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​នោះ​បានសារភាពថា​ ពួកគេពិតជាបាន​ជួញដូរ និង​ប្រើប្រាស់​នៅគ្រឿងញៀនទាំងនេះពិតប្រាកដមែន​ ដោយគ្រឿង​ញៀន​ទាំង​នេះ​ គឺ​ពួគគេបានទិញ​នៅម្តុំ​រោងចក្រ​គួងហុង​ ក្នុង​សង្កាត់​ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​។

​​ក្រោយពេលកើតហេតុ​ ជនសង្ស័យ​ព្រមទាំង​វត្ថុតាំង​ ត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿង​
បញ្ជួនខ្លួននៅ​អធិការដ្ធានខណ្ឌ​មានជ័យ​ ដើម្បី​ចាត់ការបន្ត​តាម​នីតិវិធី​​​។ ចំណែក​ផ្ទះ​សំណាក់​ខាងលើត្រូវបានសមត្ថកិច្ច​បិទទ្វារជាបណ្តោះ​អាសន្នសិន​៕

RELATED ARTICLES