ខឹងសុំលុយម្តាយ៥ពាន់រៀលមិនឲ្យ លោតពីលើផ្ទះជាន់ទី២ សម្លាប់ខ្លួន

ភ្នំពេញ : បុរសម្នាក់ជាមនុស្សញៀនថ្នាំ ហើយប្រើប្រាស់ថ្នាំញៀនខ្លាំងពេក លេងដឹងខុសត្រូវរត់ឡើង លើផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ ទោះម្ដាយយំអង្វរក៏លែងស្ដាប់ លោតសម្លាប់ខ្លួន តែមិនស្លាប់ គ្រាន់តែបែកក្បាលបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចកើតហេតុផ្ទះលេខ២១ ផ្លូវបេតុងក្រុម៥៤ ស្ថិតនៅភូមិ០៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ ឃឹម បញ្ញា ហៅអាប៉ែន ភេទប្រុស អាយុ២៥ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២១ តាមផ្លូវបេតុង ក្រុម៥៤ ស្ថិតនៅភូមិ០៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន របួសបែកក្បាលហូរឈាមជោកខ្លួន ដោយលោតពីលើផ្ទះជាន់ទី២ ហើយត្រូវក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យ ។

ស្រ្តីជាម្ដាយមានឈ្មោះ ឃឹម លឹមហៀង អាយុ៥២ឆ្នាំ មុខរបរលក់ដូរ បានប្រាប់សមត្ថកិច្ចថា ដោយមុន កើតហេតុកូនគាត់បានសុំលុយគាត់ចំនួន៥០០០រៀល ដើម្បីយកទៅផឹកស្រាថ្នាំ ហើយគាត់មិនអោយក្រោយមកក៏ប្រហែលកន្លះម៉ោង ក៏គាត់ប្រុសគាត់រត់ចេញពីផ្ទះយ៉ាងលឿន ហើយក៏បានេត់តាមកូនប្រុសខ្លាចមានបញ្ហាអ្វីដោយសារកូនប្រុសនេះជាមនុស្សញៀថ្នាំ ហើយក៏បានរត់សំដៅឡើងលើផ្ទះអ្នកជិតខាងនៅជាន់ទី២ ហើយគាត់ជាម្ដាយឃាត់កុំអោយលាត់តែកូនប្រុសមិនស្ដាប់លាត់ចុះមកខាងក្រោយ បណ្ដាលអោយរងរបួសបែកក្បាលក៏បានហៅម៉ូតូរឺុម៉កកង់បី និងកូនប្រុសស្រីគាត់ផ្សេងទៀតដឹកយកទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ តែមិនដឹងថាដឹកយកទៅមន្ទីរពេទ្យណាទេ ។

ស្រ្តីជាម្ដាយបានបន្តប្រាប់អ្នកសារពត៌មានថា បច្ចុប្បន្នគាត់មានកូនប្រុសស្រីសរុបចំនួន៥នាក់ (ប្រុស៤ស្រី១នាក់) ហើយកូនប្រុសទី៥ ដែលមិនដើរតាមការណែនាំការអប់រំ ជាមនុស្សល្អក្នុងសង្គម តែធ្វើអោយគាត់គ្រាំទ្រូងជាច្រើនឆ្នាំ ដោយសារតែការប្រើប្រាស់ថ្នាំញៀន ទោះបីយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនក៏ដោយ តែពេលចេញមកវិញជួបមិត្តភក្តិនាំគ្នាទៅជក់ និងប្រើប្រាស់ថ្នាំញៀនដដែលហើយរហូតទាល់តែលោតសម្លាប់ខ្លួនទៀត រូបគាត់ជាម្ដាយបង្កើតជនរងគ្រោះបានអះអាងចំពោះមុខមិនប្ដឹងផ្ដល់ទេ ដោយសារកូនប្រុសគាត់ញៀនថ្នាំលោតសម្លាប់ខ្លួនឯងទេ មិនបានពាក់ព័ន្ធទៅលើអ្នកផ្សេងឡើយ ហើយគាត់គ្រាន់តែសុំយកកូនប្រុសគាត់ទៅព្យាបាល ។

សមត្ថកិច្ចបានប្រាប់ថា មុនករណីបុរសម្នាក់សង្ស័យញៀនថ្នាំ ខឹងម្ដាយអត់អោយលុយ៥០០០រៀលលាត់សម្លាប់ខ្លួនពីលើផ្ទះល្វែង អ្នកជិតខាងជាន់ទី២ តែសំណាងល្អមិនស្លាប់ គ្រាន់តែរបួសបែកក្បាលក្រោយមកក៏ត្រូវក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យ ហើយតាមការបញ្ជាក់របស់ម្ដាយបង្កើតបុរសរងគ្រោះមិនប្ដឹងផ្ដល់ទៅលើបុគ្គលណាម្នាក់ឡើយ ហើយក្រោយមកសមត្ថកិច្ចយើងដល់កម្លាំងត្រលប់ទៅវិញ ហើយបុរសរងគ្រោះត្រូវបងប្អូនដាក់ម៉ូតូរឺុកម៉កកង់បីដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕​