Friday, March 29, 2024
Homeសន្ដិសុខសង្គមជួលក្រុមពិធីការ ថាឲ្យធូរចិត្ត!!! ដូចឲ្យមកលួចស្រាបៀរអស់២០កេស

ជួលក្រុមពិធីការ ថាឲ្យធូរចិត្ត!!! ដូចឲ្យមកលួចស្រាបៀរអស់២០កេស

ភ្នំពេញ ៖ ពិធីមង្គលការកូនប្រុសស្រីសិរីមង្គល ម្តងនឹកថា ជួលក្រុមហ៊ុនពិធីការ វឌ្ឍនៈ ពិធីការ មកគ្រាន់ឲ្យធូរចិត្ត ធូរកម្លាំង ដើម្បីសម្រួលការងាមួយចំនួនក្នុងកម្មវិធី នាំភ្ញៀវ បម្រើទឹកកក បម្រើស្រា ភេសជ្ជៈ តែផ្ទុយទៅវិញ ដូចជួលឲ្យមកលួចអញ្ចឹង។

បុគ្គលិកបម្រើការងារ របស់ក្រុមហ៊ុនពិធីការ វឌ្ឍនៈ ពិធីការ បង្កើតកម្លាំងលួចស្រាបៀរ ជាប្រព័ន្ធ មានអ្នកឲ្យដៃ មានអ្នកជញ្ជូន មានអ្នកដឹកបណ្តោះចេញ សរុបអស់ស្រាបៀរ ABC ចំនួន២០កេស តាមទាន់ រកឃើញ បានចំនួន៤ ដាក់ញាត់ស្រាបៀពេញ និងកេសស្រាបៀ ABC ចំនួន១កេស ស្រាបៀថៃហ្គ័រ ចំនួន១កេស ដែលបុគ្គលិកពិធីការលួច ជញ្ជូនចេញ ដឹកទៅមិនទាន់ បោះចោលក្នុងព្រៃ ហើយត្រូវបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្ទះមង្គលការ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ក្រោយផ្ទុះរឿង បុគ្គលិកពិធីការ៤នាក់ ព្យាយាមរត់គេចខ្លួន នៅសល់ម្នាក់ ជាបុគ្គលិកឲ្យចាំមើលឃ្លាំងស្តុក ត្រូវហៅទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស ។

តំណាងម្ចាស់កម្មវិធីមង្គលការ មានឈ្មោះ សូយ សុភា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ បុគ្គលិកសារព័ត៌មាន មានទីលំនៅ ភូមិសង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យបង្កើតក្រុមលួចជាប្រព័ន្ធមានគ្នា៤នាក់ ជាបុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ ពិធីការ ។ រីឯបុគ្គលិកក្រុមហ៊ុនម្នាក់រត់ឡើងឡានមិនទាន់គេ ឃាត់ខ្លួនបានម្នាក់ មានឈ្មោះ រឿន ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅវត្តមហាមន្រ្តី ខណ្ឌចំការមន មានស្រុកកំណើត ភូមិសហគមន៍ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ម្ចាស់ដើមការបានឲ្យដឹងថា ពេលដែលទៅជួលក្រុមហ៊ុន វឌ្ឍនៈ ពិធីការ យកបុគ្គលិក១៩នាក់ គិតក្នុងតម្លៃពលកម្មម្នាក់១០ដុល្លារ តែធាតុពិតមកមានមុខជាក់ស្តែងចំនួន២១នាក់ មានប្រុស មានស្រី ដូចជួលមកឲ្យលួចស្រាបៀរ។

តាមសម្តីបុគ្គលិកម្នាក់ ហៅសាកសួរ បានឲ្យដឹងថា ក្រុមខ្លួនពិតជាបានលួចស្រាបៀររបស់ម្ចាស់កម្មពិធីពិតមែន តែមិនច្បាស់ចំនួនទេ ដោយសារដឹកជញ្ជូនចេញរហូត ។

ក្រោយផ្ទុះរឿងអាស្រូវ ដោយសារបុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ ពិធីការ រួមគ្នាលួចស្រាបៀរ ABC ពីម្ចាស់កម្មវិធី មង្គលការជាប្រព័ន្ធរួចមក ឃើញថា តំណាងក្រុមហ៊ុន ចេញមុខមកសុំសម្របសម្រួលជាមួយម្ចាស់ដើមការ ដើម្បីបញ្ចប់រឿង ដោយតំណាងក្រុមហ៊ុនវឌ្ឍនៈ ពិធីការ ម្នាក់ឈ្មោះ អ៊ង ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ មកធានាយកបុគ្គលិករបស់ខ្លួនយកទៅវិញ ក្រោយពីម្ចាស់ដើមការ មិនចង់ឲ្យមានរឿងល្អក់កកឡើយ ៕

RELATED ARTICLES