Thursday, May 2, 2024
Homeព័ត៌មានជាតិឆេះឃ្លាំងស្តុកថ្នាំលាបផ្ទះនិងសាំងក្រអូប នៅសង្កាត់បឹងទំពុន

ឆេះឃ្លាំងស្តុកថ្នាំលាបផ្ទះនិងសាំងក្រអូប នៅសង្កាត់បឹងទំពុន

ភ្នំពេញ៖  អណ្តាតភ្លើងសន្ធោសន្ធៅឆាបឆេះឃ្លាំងស្តុកថ្នាំលាបផ្ទះនិងសាំងក្រអូប ដែលមានទំហំបណ្តោយ២៥ម៉ែត្រគុណទទឹង១៦ម៉ែត្រ ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិ៦ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងភ្លើងឆេះ ប្រាប់ដឹងថា នៅមុនពេលកើតហេតុគេឃើញមានភ្លើងឆេះចេញពីឃ្លាំងស្តុកថ្នាំលាបផ្ទះនិងសាំងក្រអូប យ៉ាងសន្ឋាសន្ឋៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យកមកបាញ់ពន្លត់ តែមិនរលត់ទើប​ទូរស័ព្ទប្រាប់សមត្ថកិច្ចឲ្យជួយហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តាគមន៍បាញ់ពន្លត់ ​រយៈពេលជាង១ម៉ោង ទើបភ្លើងរលត់អស់ទៅវិញ។ ក្នុងហេតុការណ៍ភ្លើងឆេះឃ្លាំងខាងលើនេះ គឺមិនមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គឺគ្រាន់តែខូចខាតសម្ភារៈ និងឃ្លាំង​អស់ទាំងស្រុង ដោយសារតែសម្ភារៈដែលស្តុកក្នុងឃ្លាំងសុទ្ធតែជាសាំងក្រអូបនិងថ្នាំលាបផ្ទះ ដែលងាយនឹងឆាបឆេះ ហើយទីតាំងខាងលើនេះមានផ្លូវចេញចូល​តូចចង្អៀត រថយន្តពន្លត់អគ្គីភ័យចូលម្តងបានតែមួយគ្រឿងទេ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះឈឹត សុកន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃ ។ ក្នុងហេតុការណ៍នេះម្ចាស់ទីតាំង​មិនបានសហការជាមួយកំលាំងសមត្ថកិច្ចពេលដែលភ្លើងឆេះឡើយ។

​ករណីភ្លើងឆេះខាងលើនេះប្រើប្រាស់ឡានទឹកសរុបទាំងអស់២០គ្រឿង ក្នុងនោះឡានរបស់ស្នងការរាជធានីភ្នំពេញ មកចំនួន១៥គ្រឿង គឺស្មើ៣០ជើង ចំណែកឡានទឹករបស់ស្រាបៀរកម្ពុជា១គ្រឿង ឡានទឹករបស់ខណ្ឌជ្រាយចង្វារ មក៤គ្រឿង បាញ់ទាំង៤គ្រឿង ៕

RELATED ARTICLES