Friday, April 19, 2024
Homeព្រឹត្តិការណ៍សង្គមអាកាសធាតុកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើន ២សប្តាហ៍ ភ្នំពេញ និងបណ្តាខេត្តប្រឈមជំនន់ទឹកភ្លៀង

អាកាសធាតុកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើន ២សប្តាហ៍ ភ្នំពេញ និងបណ្តាខេត្តប្រឈមជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ធ្វើឱ្យអាកាសធាតុប្រទេសកម្ពុជា នាអំឡុងពេល២សប្តាហ៍ខាងមុខនេះ នឹងមានភ្លៀងបន្តធ្លាក់ច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាហេតុបណ្តាលឱ្យរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង។

យោងតាមព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១០ ដល់១១ ខែតុលា ឆ្នាំ២០១៧ ដែល “នគរធំ” ទទួលបានកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានឱ្យដឹងថា បន្ទាប់ពីបាន តាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ៖

-ប្រព័ន្ធសម្ពាធទាប បាននឹងកំពុងបន្ត អូសកាត់លើភាគីខាងជើងកម្ពុជា។

-វិសម្ពាធមួយនៅក្នុងសមុទ្រចិនខាងត្បូង បាននឹងកំពុងរំកិលខ្លួនមកកាន់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល។ វិសម្ពាធនេះ នឹងបង្កឱ្យ ប្រព័ន្ធសម្ពាធទាបនៅលើប្រទេសកម្ពុជា បង្កើនឥទ្ធិពលកាន់តែខ្លាំង។

-ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ តទៅ សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងរំកិលខ្លួនឆ្លងកាត់ប្រទេសហ្វីលី ពីន ចូលមកក្នុងសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ ធ្វើឱ្យប្រព័ន្ធសម្ពាធទាប បន្តស្ថិតនៅលើប្រទេសកម្ពុជា ជាច្រើនថ្ងៃបន្ថែមទៀត។

លក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពដូចខាងក្រោម ៖

១-ផ្ទៃមេឃមានសភាពអាប់អួរ អាចមាន ភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសចាប់ពីថ្ងៃទី១៣-២២ ខែតុលា ឆ្នាំ២០១៧។

២-រាជធានី-ខេត្តជាច្រើនអាចប្រឈមនឹងជំនន់ទឹកភ្លៀង។

៣-ក្នុងពេលជាមួយគ្នា ភ្លៀងក៏ធ្លាក់រាយប៉ាយច្រើននៅលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ដែលជាកត្តាជំរុញឱ្យទឹកទន្លេ ហក់ឡើងជាថ្មី…៕

RELATED ARTICLES