Friday, April 26, 2024
Homeព័ត៌មានជាតិប្តីសម្ពឹក ប្រពន្ធដាស់រំព្ញកមេរៀនយប់

ប្តីសម្ពឹក ប្រពន្ធដាស់រំព្ញកមេរៀនយប់

មនុស្សស្រវឹងមានអាការខុសគ្នាច្រើនយ៉ាង ដូចអ្នកខ្លះឱ្យតែត្រូវស្រា ក៏ស្រែកឡូឡារករឿងគេឯង ខ្លះដួលដេក កណ្តាលផ្លូវ ឱ្យឆ្កែលិទ្ធមាត់ ខ្លះទៀតស្លូតដូចកូនគោ។ ដោយឡែក បុរសម្នាក់នេះ ឱ្យតែស្រវឹង មកដល់ផ្ទះ ក៏ដេកដួលលើគ្រែភ្លេចអ្វីៗទាំងអស់ ធ្វើឱ្យប្រពន្ធ ដែលចូលចិត្តអាហាររាត្រី ខឹងសម្បា និងដាស់ប្តីរំព្ញកមេរៀន ស្ទើររាល់យប់…។

នាងណៃ សានីន អាយុ៣២ឆ្នាំ រស់នៅភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បាន រៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងជាកូនស្រីច្បង ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះសៅ ណៃ (ស្លាប់) ម្តាយឈ្មោះស៊ុន លីន អាយុ៥៨ឆ្នាំ។ នាងបាន រៀបការប្តីតាំងពីអាយុ១៨ឆ្នាំម៉្លេះ ក្រោមការផ្សំផ្គុំពីចាស់ទុំ ដែលប្តីមានឈ្មោះហោន ហាត សព្វថ្ងៃអាយុ៣៤ឆ្នាំ ដោយបង្កើត បានកូនប្រុស១ ស្រី១ ជាចំណងនិស្ស័យ។ តាំងពីរៀបការ រួចមក ប្តីប្រពន្ធនាងឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់ ព្រោះតែប្តីមិនសូវប្រឹងប្រែងការងារ ដឹងតែ ជួបជុំមិត្តភក្តិផឹកស៊ី លុះស្រវឹងម្តងៗឈ្លោះប្រកែកជាមួយគេឯង ប៉ុន្តែបើចូលដល់ផ្ទះក៏ដេកដូចងាប់ ទោះជារូបនាង និងឪពុកម្តាយ បងប្អូនណែនាំយ៉ាងណា ក៏ប្តីនេះមិនស្តាប់ដែរ។ ការរកស៊ីធ្វើស្រែ ចម្ការអ្វី លុះត្រាតែនាងដឹកមុខទើបបាន ព្រោះប្តីនេះស្ពឹកណាស់ ប្រចាំប្រពន្ធផង តែបើទ្រឹស្តីវិញហូរដូចទឹក នាងនិយាយមិនដែលឈ្នះទេ។ ធម្មតាប្តីជាមេគ្រួសារ ត្រូវនាំមុខប្រពន្ធ ទើបវាសម តែនេះមានឯណា បើនាងមិននាំមុខ មិនបង្ខំច្បាស់ជាខូចផលប្រយោជន៍ ដែលជួនកាល ពេលច្រូតកាត់ នាងចុះដល់ស្រែទៅហើយ រកមើលប្តីមិនដឹងនៅឯណា លុះដើររកក៏ឃើញគេកំពុងព័ទ្ធវង់ជល់កែវឯណោះ។

លោកហោន ហាត

នាងណៃ សានីន បន្តទៀតថា តាមពិត ពេលគេស្រវឹងម្តងៗ មិនដែលវាយដំច្រំធាក់នាងទេ ប៉ុន្តែវាខាតពេលវេលា ខាតទាំងការងារ ព្រោះពេលនោះ គេដេកដូចងាប់ លំបាកតែរូបនាងមើលថែ ជួនក៏ចាប់កោសខ្យល់ឱ្យ ធ្វើយ៉ាងណាឱ្យគេស្វាង។ នាងប្រាប់មិនលាក់លៀមទេ សូម្បីតែរឿងលើគ្រែក៏នាងដាស់ និងបញ្ឆោះម៉ាស៊ីនឱ្យគេស្ទុះស្តា ជួយរំព្ញកមេរៀនដូនតា កុំឱ្យភ្លេច តែបើនាងមិនដាស់ច្បាស់ជាដេកទល់ភ្លឺមិនខាន។ បើមិនឱ្យនាងថា ជាប្តីខ្ជិល ប្តីសម្ពឹកយ៉ាងម៉េចបាន ព្រោះធម្មតាប្តី គេចាប់ផ្តើមអ្វីៗមុនប្រពន្ធ តែកម្មអ្វី រូបនាងជាអ្នកចាប់ផ្តើមទៅវិញ ទើបបានជាទាស់គ្នាមិនស្វាងហ្នឹង។

នាងណៃ សានីន

ដោយឡែក លោកហោន ហាត អាយុ៣៤ឆ្នាំ ជាប្តី បានឱ្យដឹងថា រឿងលោកជួបជុំផឹកស៊ីជាមួយមិត្តភក្តិនោះ លោកទទួលស្គាល់ថាពិត តែត្រង់ថា លោកកម្ជិលអាំងផេះ ស្ពឹកស្រពន់មិនប្រឹងប្រែងរកស៊ីនោះ លោកមិនអាចទទួលយកបានទេ។ ការដែលលោករករឿងឈ្លោះ ព្រោះតែប្រពន្ធ នេះនាំភ្លើងមុន ព្រោះមិនយោគយល់ដល់ប្តី ដែលធ្វើការនឿយហត់ គេច ទៅស៊ីផឹកបន្តិចបន្តួច ក៏តាមហៅជួនក៏ជេរប្រមាថ ធ្វើឱ្យលោកខ្មាសមិត្តភក្តិ។ ពេលទៅដល់ផ្ទះ លោកក៏ដេកទៅ ដោយមិនរវល់លូកលាន់ប្រពន្ធ នេះមែន ព្រោះអន់ចិត្ត លុះប្តីមិនលូក ស្រាប់តែនាងកេះកៀវមុននោះ ក៏មិនល្អដែរ ព្រោះមនុស្សស្រវឹងដូចលោកគ្មានកម្លាំងទេ។ ទោះយ៉ាងណា បើប្រពន្ធត្រូវការឱ្យលោកបម្រើ ក៏លោកមិនប្រកែកដែរ ដោយប្រឹងប្រែងទាំងធេងធោងជួយប្រពន្ធជានិច្ច។

ផ្ទះនាងណៃ សានីន

ប្តីប្រពន្ធទាំងពីរនេះប្រកែកយកឈ្នះគ្នាទៅវិញ ទៅមក ពីមុខអ្នកយកព័ត៌មានយើង និងញាតិមិត្តជិតខាង ធ្វើឱ្យអ្នកស្តាប់នាំគ្នាសើចឱ្យទ្រហឹង ពេលឮពួកគេ ជាពិសេស នាងប្រពន្ធប្រាប់ថា ប្តីនេះស្ពឹកណាស់ ទាល់តែនាងដាស់ ស្ទើររាល់យប់ ទើបគេនឹកឃើញដល់មេរៀនដូនតា។ ដោយទាល់ចំណេះប្រកែកមិនឈ្នះប្រពន្ធ បុរសជាប្តី នេះបានត្រឹមអង្គុយមើលមុខប្រពន្ធភ្លឹះៗ រួចនិយាយ បង្វែងដានទៅរឿងរកស៊ីឯណាទៅវិញ។

លោកប៉ុន ហៀង មេភូមិចំរើន បានឱ្យដឹងថា លោកតែងចុះមកអប់រំគ្រួសារក្មួយៗ កុំឱ្យមានជម្លោះ នឹងគ្នា ព្រោះនៅតំបន់នេះ ជម្លោះប្តីប្រពន្ធភាគច្រើន បណ្តាលមកពីស្រា-ស។ បើម៉ែឪឈ្លោះគ្នា បានត្រឹមនាំផលវិបាកដល់កូនៗតែប៉ុណ្ណោះ ហើយបើតាមលោកឱបក្តាប់បាន គ្រួសារមួយនេះ ទាស់គ្នាផ្តើមចេញពីការមិនចេះអត់ឱនឱ្យគ្នា ម៉្យាងភាគីប្រពន្ធ មិនចូលចិត្តឱ្យប្តីស៊ីផឹកខ្លាចខាតការងារ ទើបនាងចេះតែរអ៊ូរទាំដាក់ប្តីយ៉ាងនេះទៅ។

លោកតាអ៊ុក ពៅ

លោកតាអ៊ុក ពៅ អាយុ១០៣ឆ្នាំ និងលោកយាយព្រំ ធិន អាយុ៩០ឆ្នាំ ជាជីតាជីដូនទួតរបស់ នាងណៃ សានីន បានឱ្យដឹងស្របគ្នាថា វាពិបាកណាស់ ក្មេងៗសម័យនេះ មិនដូចកាលជំនាន់ពួកគាត់នៅពីក្មេងទេ។ ជំនាន់គាត់គ្មានស្រាបៀរ ស្រាសលក់ដូរ សម្បូរហូរហៀរតាមភូមិយ៉ាងនេះទេ បើចង់ផឹកត្រូវ ចេញទៅទិញឯផ្សារចម្ងាយរាប់គីឡូ។ ឥឡូវមានអ្នក រកស៊ីបិតស្រាតាមភូមិ មានហាងស្រាបៀរគ្រប់ភូមិ ទើបបានជាជម្លោះគ្រួសារកើតឡើងមិនចេះចប់។ ពួកគាត់បង្កើតបានកូនមួយកន្ទេល ចៅ ចៅទួតរាប់ភ្លេច មិនធ្លាប់ស្រវឹងដូចក្មេងៗសម័យនេះទេ ទើបបានជាមានអាយុវែងហ្នឹង។

លោកយាយព្រំ ធិន

រីឯអ្នកភូមិមួយចំនួន បានខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា បុរសឈ្មោះហោន ហាត ជាប្តីនេះ ពិតជាមិនសូវគិតគូរការងាររកស៊ីមែន ពូកែតែខាងផឹក លុះទៅដល់ផ្ទះក៏ដេកលែងក្រោក។ ពួកគាត់ជឿថា ប្រពន្ធជាអ្នកដាស់ប្តីឱ្យបម្រើនាងមែន ព្រោះអាហាររាត្រីពិបាកទ្រាំណាស់ ត្រូវតែបំប៉នកុំឱ្យដាច់ តែបើប្តី ដេកដូចងាប់ លុះត្រាតែកេះកៀវជួយបញ្ឆោះម៉ាស៊ីន ទើបស្ទុះស្ទារួច។

លោកប៉ុន ហៀង

គួរបញ្ជាក់ថា ជារឿងធម្មតាទេ សម្រាប់គូស្វាមី ភរិយាមានខាន់ស្លា ទោះជាប្រពន្ធ នាំមុខក្នុងពេល បើកប្រតិបត្តិការ ក៏មិនខុសអ្វីដែរ។ នៅក្នុងរឿង “អាជ័យមីគ្រត” បើនាងគ្រត មិនជួយបញ្ឆោះនាំមុខ ច្បាស់ជាអាជ័យ មនុស្សឆោតល្ងង់នោះ មិនអាចធ្វើឱ្យប្រពន្ធ មានផ្ទៃពោះបានឡើយ។ ពេលប្រពន្ធទាញសម្រាត សំពត់ចងក្បិនរបស់ប្តី ស្រាប់តែអាជ័យថា ម៉ែហាម ស្រាតសំពត់ពេលយប់ ខ្លាចហើមពោះនោះ បើប្រពន្ធ មិនជួយពន្យល់ច្បាស់ជាខាតប្រយោជន៍។ រីឯអ្នកស្រវឹងមានច្រើនប្រភេទ ដូចបុរសខ្លះឱ្យតែស្រវឹងម្តងៗ ខ្លាំងដូចគោឡើងក ចាប់ប្រពន្ធបង្ខំមួយយប់ៗ គ្មានបានដេកពួនទេ តែសម្រាប់លោកហាត ប្រហែលជាស្រវឹងខ្សោយ បានជាប្រពន្ធហ៊ានទម្លាយការពិត បែបបញ្ឆិតបញ្ឆៀងថា បើនាងមិនដាស់ច្បាស់ជាប្តី ភ្លេចមេរៀនចាស់…”៕

RELATED ARTICLES