Saturday, April 27, 2024
Homeព័ត៌មានជាតិកំលោះចាស់ប៉ះមេម៉ាយសាច់ខ្ចី ឆីមិនប្រមាណរាកឈូ

កំលោះចាស់ប៉ះមេម៉ាយសាច់ខ្ចី ឆីមិនប្រមាណរាកឈូ

បុរសម្នាក់នេះ បានអះអាង ដោយមិនលាក់លៀមថា គាត់ធ្លាក់ ខ្លួនជាទាសករថៅកែទូកនេសាទថៃ ១៥ឆ្នាំឯណោះ លុះរត់រួចក្លាយជាកំលោះចាស់ ស្រាប់តែសំណាងបាន ប្រពន្ធមេម៉ាយសាច់ខ្ចី ដូចអន្លក់។ យប់ផ្សំដំណេកដំបូង ហេតុតែឆ្ងាញ់អន្លក់ទឹកគ្រឿងនោះពេក បណ្តាលឱ្យរាកឈូ ភ្នែកឡើងស្លក់ តែឥឡូវ លែងអីហើយ កំពុងស្រលាញ់គ្នាល្អូកល្អិន…។

លោកសុខ ភាព អាយុ៤៦ឆ្នាំ រកបានប្រពន្ធមេម៉ាយសាច់សខ្ចីអាយុ២៣ឆ្នាំ ដូចឪពុកនិងកូន សព្វថ្ងៃ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា កាលពីក្មេង លោករៀនសូត្រដល់ថ្នាក់ទី៩ ក៏ឈប់ទៅ រួចក៏ចេញរកការងារធ្វើឆ្ងាយពីស្រុកកំណើតនៅភូមិព្រែកដំបូក ឃុំចុងបឹងក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកបានរសាត់អណ្តែតទៅដល់ប្រទេសថៃ ដែលកាលនោះ លោកមានអាយុជាង២០ឆ្នាំ ទៅហើយ ក៏បានជួបមេខ្យល់ មិនស្គាល់ឈ្មោះ និងស្រុកកំណើតគេទេ គ្រាន់តែដឹងថា មេខ្យល់នោះជា ជនជាតិខ្មែរ តែចេះភាសាថៃ។ មេខ្យល់នោះ ជ្រើសយកតែប្រុសៗនៅលីវទៅចុះទូកនេសាទ ដោយ អួតថា នឹងបានប្រាក់ខែខ្ពស់ ទើបលោកជឿគេ ក៏យល់ព្រមទៅតាម ក៏ត្រូវមេខ្យល់យកទៅលក់ឱ្យថៅកែទូក ក្លាយជាកម្មករចាប់ត្រីសមុទ្រ ដាច់ថ្លៃរបស់គេ។ លោកនៅតែលើទូក ១៥ឆ្នាំ មិនដែលស្គាល់ដីគោកទេ ទោះជាចង់រត់ ក៏មិនដឹងរត់ទៅណារួច បើមើលឃើញតែទឹកសមុទ្រ រកកោះត្រើយមិនឃើញ ដែលជួនកាលទូកនោះ ឆ្លងដែនទឹកទៅចាប់ត្រីដល់ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី ឯណោះ។ រយៈពេល១៥ឆ្នាំនោះ លោកស្គាល់អស់ហើយរសជាតិល្វីងជូរចត់នៃជីវិត ត្រូវគេប្រើទាំងយប់ ទាំងថ្ងៃដូចសត្វធាតុ ដោយមិនឱ្យប្រាក់កម្រៃ បើហ៊ានរឹងទទឹង ច្បាស់ជាថៅកែទូកបាញ់ទម្លាក់ទឹក ក្លាយជាចំណីត្រីមិនខាន។

លោកសុខ ភាព និងនាងជុំ ស្រីណែត ជាមួយកូន

លោកសុខ ភាព បន្តថា លោកធ្វើការបានត្រឹមតែបាយ ហូបមួយពេលប៉ុណ្ណោះ ជួនកាលគេបង្ខំឱ្យជក់ថ្នាំញៀនទៀតផង ដើម្បីយកកម្លាំងស្រួលគេប្រើ។ ថ្ងៃមួយ លោកបានឃើញទូកនេសាទខ្មែរ មកចតក្បែរនោះ ក៏ប្រថុយស្លាប់ ដើម្បីរស់ទាញបានប៊ីដុងសាំងទទេមួយលោតចុះទឹក កាន់ហែលទៅ ឡើងទូកនេសាទខ្មែរទាំងយប់។ ពេលនោះ អ្នកនេសាទខ្មែរ បន្ទាប់ពីសាកសួរដឹងរឿងអស់មក ក៏ជួយសង្គ្រោះនាំលោក មកស្រុកវិញ បានទាំងផ្តល់សោហ៊ុយរហូតដល់ផ្ទះ។ លោក មកជួបជុំគ្រួសារមិនបានប៉ុន្មាន ក៏ចេញរកការងារធ្វើទៀត ខណៈដែលខ្លួនមាន វ័យកាន់តែជ្រេណាស់ទៅហើយ និងផ្សងព្រេងមកដល់ ខេត្តកំពត ស្រាប់តែបានជួបនារីម្នាក់ឈ្មោះជុំ ស្រីណែត អាយុជាង២០ឆ្នាំ ជាស្រីមេម៉ាយកូន១។ ហេតុតែមាន និស្ស័យ គ្រាន់តែជួបភ្លាមស្រលាញ់ភ្លែត ទើប លោកពឹងពាក់ចាស់ទុំឱ្យចូលចែចូវនាងតាមប្រពៃណី និងបានសែនព្រេន១ព្រឹកយកគ្នាជាប្តីប្រពន្ធទៅ។

លោកសុខ ភាព

លោកភាព បន្តដោយមិនលាក់លៀមទាំងសើចគ្រហាញថា រាត្រីផ្សំ ដំណេកដំបូងនោះ ហេតុតែខ្លួនជាកំលោះចាស់ប៉ះប្រពន្ធមេម៉ាយ សាច់ខ្ចីដូច អន្លក់ ក៏ប្រឹងមិនសំចៃកម្លាំងរហូត៣-៤ដង ឯណោះ ក៏ស្រាប់តែឈឺពោះ រាកឈូ ភ្នែកឡើងស្លក់ ទន់លោងដើរស្ទើរមិនរួច។ លុះបានលេបថ្នាំ និង បានម្ហូបសាច់គោសាច់ជ្រូកប៉ូវ ក៏មានកម្លាំងឡើងវិញ ហើយក៏លែងរាករូស ដូចមុន សល់នៅតែភាពសុខស្រួល ទទួលបានសុភមង្គលរហូតពេលនេះ។

នាងជុំ ស្រីណែត និងកូន

ដោយឡែក នាងជុំ ស្រីណែត អាយុ២៣ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា នាងធ្លាប់មានប្តីមុនឈ្មោះនឹម ភក្ត្រ័ ដោយបានរៀបការជាមួយគ្នាតាំងពី នាងមានអាយុ១៦ឆ្នាំម៉្លេះ និងរួមរស់បាន៤ឆ្នាំ បង្កើតបានកូនប្រុសមួយ ក៏លែងលះគ្នាទៅ។ នាងទំនេរខ្លួនបាន២ឆ្នាំ ជាចៃដន្យក៏បានជួបលោក សុខ ភាព មករកការងារធ្វើនៅភូមិរបស់នាង ព្រោះគាត់មានជំនាញខាង ចាប់ត្រី និងបើកកាណូតនេសាទ ក៏ត្រូវដងត្រូវផ្លែគ្នាឈានដល់ការសែនព្រេនតែម្តង។ ផ្សំដំណេកដំបូងទោះបីជារូបនាងនៅក្មេង អាយុតិចជាងប្តី ដូចឪពុកនិងកូនក្តី ក៏នាងជាមេម៉ាយធ្លាប់មានការពិសោធន៍រឿងលើគ្រែ៤ ឆ្នាំឯណោះ ចំណែកប្តីនេះ រវល់នៅតែលើទូកសមុទ្រ១៥ឆ្នាំ ក្លាយជាកំលោះ ចាស់គ្មានការពិសោធន៍អ្វីទេ។ យប់ដំបូងនោះ រូបនាងមិនសូវជាជ្រួលជ្រើមច្រាស់ច្រាល់ពេកទេ គឺល្មមៗ ផ្ទុយទៅវិញ ប្តីនេះ ដូចគោចាស់ប៉ះស្មៅខ្ចី ឆីមិនប្រមាណកម្លាំង រហូតដល់ទន់លោងរាកឈូ រត់ចូលបង្គន់២-៣ដងឯណោះ។ ព្រឹកឡើង នាងក៏ជួយកោសខ្យល់ឱ្យប្តី និងទៅទិញថ្នាំឱ្យគេលេប បនាទាំងធ្វើម្ហូបឆ្ងាញ់បំប៉នកម្លាំងផង លុះរាត្រីទី២ ក៏ដំណើរការធម្មតា មិនរាករូសទៀតទេ។

នាងស្រីណែត បន្តទៀតថា ប្តីនាងពិតជាកំលោះ ហ្សីន ប្រាកដណាស់ និងមានចិត្តស្មោះត្រង់ ស្រលាញ់ប្រពន្ធ និងកូនដើម ដោយប្រឹងប្រែងរកស៊ីមិនខ្លាចនឿយហត់។ នាងរួមរស់ជាមួយប្តីនេះបានជាង១ឆ្នាំហើយ មិនវេទនាចិត្តដូចប្តីទី១នោះទេ ដោយសង្ឃឹមថា អនាគត នឹងមានជីវភាពធូរធារជាងនេះ ព្រោះបានប្តីល្អ។

លោកតាឯក សូត្រ

លោកតាឯក សូត្រ អាយុ៧០ឆ្នាំ និងលោកយាយញ៉ែម រ៉ន អាយុ៦៨ឆ្នាំ ជាអ្នកភូមិ បានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធកំលោះចាស់ ប៉ះមេម៉ាយក្មេងខ្ចី សាច់សទ្រលុកទ្រលន់ ដូចអន្លក់នេះ មុនដំបូងត្រូវ កំលោះៗបង្អាប់សើចលេង បន្ទាប់ពីដឹងថា ប្តីនោះប្រឹង ខ្លាំងពេករាកឈូ។ ពួកគាត់ចាស់ៗហើយ មិនទៅសើច សប្បាយនឹងរឿងអ៊ីចឹងៗដូចក្មេងនោះទេ មានតែជូនពរ ពួកគេឱ្យបានសុខសប្បាយ រកស៊ីចម្រុងចម្រើនតទៅ។ សព្វថ្ងៃ ប្តីប្រពន្ធនេះ នាំគ្នាទៅចុះទូកចាប់ត្រីនៅកំពង់សោម ឯណោះ ប៉ុន្តែឆ្លៀតមកលេងផ្ទះសម្បែង មិនទៅចោលយូរទេ។

លោកយាយញ៉ែម រ៉ន

គួរបញ្ជាក់ថា ច្បាប់ក្រមង៉ុយ ១ល្បះចែងថា “កំលោះចាស់យូរ ចាស់ទុំគេប្តូរ ល្មមព្រមយកចុះ រកស៊ីមានបាន សុខសាន្តឥតឈ្លោះ ចម្រើនរួមរស់ អាយុយឺនយូរ”។ ដែលបង្ហាញថា សូម្បីលោកតា មហាកវីង៉ុយ ក៏សរសើរកំលោះចាស់ដែរ ព្រោះមនុស្ស ប្រភេទនេះមានបទពិសោធន៍ក្នុងជីវិតច្រើនធ្លាប់ឆ្លងកាត់ភាពផ្អែមល្ហែមល្វីងជូរចត់ឆ្អែតឆ្អន់។ ដូច្នេះចាត់ ទុកជាសំណាងហើយ ដែលនាងមេម៉ាយស្រីណែត បានប្តីកំលោះចាស់ រូបកាយបរិសុទ្ធប៉ះម្ហូបឆ្ងាញ់រាកឈូនោះ គួរតែនាងថែទាំបម្រើប្តីឱ្យល្អ ក្រែងគេរាកទៀត…”៕

RELATED ARTICLES