Friday, April 19, 2024
Homeព័ត៌មានជាតិជនជាតិស្បែកខ្មៅទៅរកសេវាផ្លូវភេទ មិនទាន់បានរួមភេទផង បាត់លុយ២៧៥ដុល្លារ

ជនជាតិស្បែកខ្មៅទៅរកសេវាផ្លូវភេទ មិនទាន់បានរួមភេទផង បាត់លុយ២៧៥ដុល្លារ

ភ្នំពេញ ៖ ជនជាតិស្បែកខ្មៅទៅរកសេវាផ្លូវភេទប៉ះចំ​ភេទទីបី ខ្វេះកាបូបយកលុយអស់២៧៥ដុល្លារ បង្ក​ឲ្យមានការភ្ញាក់ផ្អើលឃាត់បានភេទទី៣ម្នាក់យកទៅសួរនាំ ដែលហេតុការណ៍នេះកើត​ឡើង​កាលពីវេលាម៉ោង10និង៤5នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឍនៈ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

ជនរងគ្រោះជាជនជាតិស្បែកខ្មៅ​ មានឈ្មោះ IGBOELI ODiRA​ ភេទប្រុស អាយុ៣០ឆ្នាំ
ស្នាក់នៅ​ចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនសង្ស័យជា​ភេទទីបីម្នាក់ ឈ្មោះអន យឿន អាយុ២៧ឆ្នាំ ​ស្នាក់នៅផ្ទះជួលតំបន់បុរីវ៉ារីណា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។

តាមប្រភពពត័មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមភេទទីបីមានគ្នាបួននាក់ ជាអ្នករកស៊ីផ្លូវភេទ បានឈប់នៅចំណុចសួនឧស្សាហកម្មវឌ្ឍនៈ បន្ទាប់មកស្រាប់តែ​មានបុរសជាជនជាតិស្បែកខ្មៅម្នាក់ ជិះម៉ូតូមួយគ្រឿង មករកសេវាផ្លូវភេទ ត្រូវបាន និយាយចរចាជាមួយក្រុមភេទទី៣ ដែលតែងខ្លួនដូចមនុស្សស្រី អត់ដឹងថា ភេទទី៣ទេ ហើយ ក្រុមភេទទី៣នោះ ចេះនិយាយភាសាអង់គ្លេសតិចតួចខ្លះដែរ ក៏បានស្ទុះទៅ​ចោមរោមជន ជាតិស្បែកខ្មៅបានមួយសន្ទុះ ស្រាប់តែជនជាតិស្បែកខ្មៅស្ទាបរកកាបូបបាត់កាបូបលុយ ទើបធ្វើឲ្យមានការឆោឡោ ភ្លាមៗនោះ​ក្រុមភេទទីបីបាននាំគ្នារត់គេចខ្លួនអស់ ​នៅសល់តែ ភេទទី៣ម្នាក់នៅកន្លែងកើតហេតុ រួមជាមួយជនរងគ្រោះ ត្រូវបានចាប់ប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំ។

តាមការឲ្យដឹងពីជនរងគ្រោះសម្ភារៈនៅក្នុងកាបូបដែលបាត់បង់ រួមានលុយ២៧៥$ កាតអេធីអឹមមួយ និងលុយខ្មែរមួយចំនួនដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនភេទទីបីយកទៅ​សួរនៅប៉ុស្តិ៍នគរ​បាលស្ទឹងមានជ័យ ។ ចំណែកឯកាបូបលុយរបស់ជនរងគ្រោះ​ត្រូវបានសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុ​បានប្រទះឃើញ យកមកប្រគល់ឲ្យសមត្ថកិច្ច​ស្ទឹងមានជ័យ វិញ តែបាត់លុយអស់ហើយ ។ ​ជនរងគ្រោះ​មិនបានដាក់ពាក្យបណ្តឹងនៅឡើយទេ ចាំព្រឹកថ្ងៃទី០៦ ខែតុលា បានមកដាក់ពាក្យបណ្តឹង ៕

RELATED ARTICLES