Saturday, April 20, 2024
Homeព័ត៌មានជាតិជនបរទេសចូលដេកផ្ទះសំណាក់ "ហង្ស ពេជ្រ" បាត់លុយ៥០០ដុល្លារ និង១លានរ៉ូពី

ជនបរទេសចូលដេកផ្ទះសំណាក់ “ហង្ស ពេជ្រ” បាត់លុយ៥០០ដុល្លារ និង១លានរ៉ូពី

ភ្នំពេញ៖ ជនបរទេសម្នាក់ទើបចុះពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលស្នាក់​នៅ​ផ្ទះសំណាក់បានជាង១ម៉ោង បាត់លុយអស់៥០០ដុល្លារ និង១លានរ៉ូពី ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះសំណាក់យីហោ ហង្សពេជ្រ ជាន់ទី២ បន្ទប់លេខ២០៦ នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះ ហ្វូហ្វាណាលី (FOFANAALI​) ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិអាព្រិចមុខរបរលក់ទិញសំលៀកបំពាក់ ​​កាបូបដែលបាត់បង់មានទឹកប្រាក់ចំនួន៥០០ដុល្លារនឹងលុយ​រ៉ូពី ចំនួន១លាន ។​

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុគាត់មកទេស​ចរណ៍នៅប្រទេសកម្ពុជា ខណៈពេលចុះពីព្រលានយន្តហោះ​បានជិះរថយន្តតាក់ស៊ីដើររកផ្ទះសំណាក់​ ដើម្បីសម្រាក ក៏បានទៅកក់បន្ទប់មួយដែលនៅឆ្ងាយពីព្រលានយ​ន្តហោះ រួចហើយគាត់បានជិះរកមើលម្តងទៀត ដើម្បីរកផ្ទះសំណាក់ដែលនៅជិតព្រលានយន្តហោះ​ ក៏បានប្រទះឃើញនៅមុខព្រលានយន្តហោះមានផ្ទះសំណាក់មួយ យីហោ ហង្សពេជ្រ ក៏បានចូលទៅសួរនាំនិយាយថ្លៃ ហើយសម្រាកនៅផ្ទះសំណាក់ខាងលើតែម្តង។

​ប្រភពបានបន្តទៀតថា លុះបានចូលសម្រាកបន្ទប់លេខ២០៦ ជាន់ទី២​ ​បាន​ជាង១ម៉ោង​ហើយបន្ទប់នោះអត់មាន Wifif ទើបរូបគាត់ត្រូវការប្រើដើម្បីទាក់ទងទៅមិត្តរួមការងារ ក៏ចាក់សោបន្ទប់ បានទុកកាបូបលុយនៅក្នុងទូចាក់សោត្រឹមត្រូវ ហើយចុះមកខាងក្រោម ប្រើសេវាWifi មិនបាន​១០នាទីផង បានឡើងមកវិញ​ ចាក់សោចូលក្នុងបន្ទប់ ​ស្រាប់តែបាត់កាបូបលុយ មិនដឹងនរណាយក ហើយបានសួរនាំទៅម្ចាស់ផ្ទះសំណាក់ តែពួកគាត់ឆ្លើយថា ​មិនដឹងឡើយ ​ហើយនៅជាប់នឹងខ្លួនមានលុយតែជាង២ម៉ឺនរៀលតែប៉ុណ្ណោះ។

បន្ទាប់មកជនរងគ្រោះបានជិះរ៉ឺម៉កម៉ូតូទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋកាកាប ដើម្បីមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ ​លុះពេលសមត្ថកិច្ចបានមកដល់​បានសួរនាំទៅម្ចាស់ផ្ទះ​សំណាក់ឆ្លើយថា ពួកគាត់មិនដឹងឡើយ បន្ទាប់មកសមត្ថកិច្ចសុំឆែកកាមេរ៉ាសុវត្ថិភាពដោយខាងម្ចាស់ផ្ទះសំណាក់បានឆ្លើយថា គាត់ភ្លេចលេខសម្ងាត់កាមេរ៉ាសុវត្ថិភាព​ហើយ​ ចាំថ្ងៃព្រឹកស្អែក ថ្ងៃទី០៧ ខែតុលា ចាំហៅជាងមកមើល ព្រោះជាងរវល់ ។

​ជនរងគ្រោះនិងសមត្ថបានបន្តទៀតថា បើចាំថ្ងៃស្អែក ​កាមេរ៉ាសុវត្ថិភាពបើកមិនចេញ ឫមិនដំណើការនៅពេលម៉ោងកើតហេតុ ម្ចាស់ផ្ទះគិតយ៉ាងណា ? ចំណែកនារីជាម្ចាស់ផ្ទះខាងលើគាត់បាននិយាយថា គាត់នឹងធានានឹងសងទៅលើជនរងគ្រោះវិញ។​

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទៅប៉ុសិ៍្តនគរបាលរដ្ឋបាលកាកាប ដើម្បីទៅដាក់ពាក់បណ្តឹង រងចាំថ្ងៃស្អែក ថ្ងៃទី០៧ ខែតុលា ចាំដោះស្រាយដោះស្រាយបន្តទៀត៕

RELATED ARTICLES