Thursday, April 25, 2024
Homeព័ត៌មានជាតិថៅកែកៅស៊ូ២នាក់ប្តីប្រពន្ធនៅកំពង់ធំ ចោរបាញ់រះយកលុយនិងគ្រឿងអលង្ការ សរុបជិត៥មុឺនដុល្លារ

ថៅកែកៅស៊ូ២នាក់ប្តីប្រពន្ធនៅកំពង់ធំ ចោរបាញ់រះយកលុយនិងគ្រឿងអលង្ការ សរុបជិត៥មុឺនដុល្លារ

កំពង់ធំ ៖ អំពើប្លន់បាញ់សម្លាប់ដ៍សាហាវព្រៃផ្សែមួយ បានធ្វើឱ្យ២នាក់ប្តីប្រពន្ធដេកស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអធម ហេតុការណ៍នេះបង្កឱ្យមានភាពភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង២១នឹង៣៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ចំណុចទួលស្រឡៅ មុខផ្លូវចូលចំការរបស់ជនរងគ្រោះ ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

បុរសជាប្តីដែលជាជនរងគ្រោះ ឈ្មោះសឿង ប្រុញ អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ លី  ចាន់ធឿនអាយុ៣៨ឆ្នាំ ស្រុកកំណើតនៅក្រែក  ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នរស់នៅតំបន់អូរសាជូ ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរថៅចំការកៅស៊ូឯកជន និងទិញលក់ជ័រកៅស៊ូ។

តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តម៉ាកហាយឡេនដឺរ ពណ៍កាំម៉ៃ ស្លាកលេខកំពង់ចាម  2B-5444 ចេញពីរោងចក្រកៅស៊ូក្រែប ជនប៉ុន ស្ថិតនៅតំបន់អូរសាជូ ភូមិដងក្តា ឃុគក្រយា។ ដោយប្រពន្ធជាអ្នកបើករថយន្ត រួមដំណើរនៅក្នុងរថយន្តនោះ មានកូនប្រុសអាយុ១២ឆ្នាំម្នាក់ និងក្មួយស្រីអាយុ១៥ឆ្នាំម្នាក់ សរុបទាំងអស់មានគ្នា៤នាក់ នៅក្នុងរថយន្ត។ លុះដល់កន្លែងកើតហេតុ ក្រុមចោរមានគ្នា៤នាក់ កាន់កាំភ្លើង AK បត់១ដើម បាញ់រះជាច្រើនគ្រាប់ បណ្តាលឲ្យប្តីប្រពន្ធ១គូនេះស្លាប់នៅនឹងកន្លែងកើតហេតុហើយក្រុមចោរបានគំរាមបាញ់សម្លាប់កូនប្រុសនឹងក្មួយស្រីទៀត ធ្វើឲ្យក្មេងទាំងពីរនៅស្ងៀមមិនតបត ញ័រដូចកូនសត្វ ហើយក្រុមចោរក៍ធ្វើសកម្មភាពយកលុយខ្មែរ និងលុយដុល្លារ ព្រមទាំងគ្រឿងអលង្ការ សរុបទាំងអស់ជិត៥ម៉ឺនដុល្លារ (ប្រាំម៉ឺនដុល្លារ) ហើយគេចខ្លួនទៅបាត់

សាកសពជនរងគ្រោះ ត្រូវបានបងប្អូនយកទៅធ្វើឯស្រុកកំណើតតាមប្រពៃណី។ ចំណែកក្រុមចោរអន្ធពាល សមត្ថកិច្ចកំពុងស្រាវជ្រាវរុករកដើម្បីចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

 

RELATED ARTICLES