Friday, April 19, 2024
Homeព័ត៌មានជាតិប្រុសស្ទាវ៥នាក់ ស្រីម្នាក់ សរុប១០ដង

ប្រុសស្ទាវ៥នាក់ ស្រីម្នាក់ សរុប១០ដង

ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់ត្រូវយុវជនឈាមរាវម្នាក់ទាក់ទងស្នេហាតាមទូរស័ព្ទអស់រយៈពេល១ខែ ក៏ណាត់គ្នាចេញទៅដើរលេង ដឹងអីខាងប្រុសបែរជានាំស្រីស្នេហ៍របស់ខ្លួនទៅសេពគ្រឿងញៀនជាមួយួនឹងមិត្តភក្តិ៤នាក់ទៀតទៅវិញ បន្ទាប់មកក៏បែកគំនិតចាប់រំលោភនារីជាសង្សារ រួចថែមទាំងចិត្តល្អបើកដៃឱ្យមិត្តភក្តិ៤នាក់ទៀត រំលោភសង្សារបស់ខ្លួនម្នាក់ម្តងៗ រហូតបានសម្រេចគ្រប់គ្នា លុះស្អែកឡើង ក្រុមជនសង្ស័យក៏រំលោភបូកទៅលើនារីរងគ្រោះម្នាក់ម្តងថែមទៀត ទីបំផុត នារីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវចាប់ឃាត់ខ្លួនបាន២នាក់ ខណៈគូកន៣នាក់ទៀតបាននាំគ្នារត់គេចខ្លួនបាត់អស់។

ករណីក្រុមក្មេងស្ទាវរំលោភបូកទៅលើនារីរងគ្រោះខាងលើ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានមនុស្សនៅមួយកន្លែង ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល។ លុះនារីរងគ្រោះដាក់ពាក្យប្តឹងសមត្ថកិច្ច ក៏ចុះឃាត់ខ្លួនជនសង្ស័យបាន២នាក់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។

នារីរងគ្រោះដែលត្រូវប្រុសស្ទាវ៥នាក់ ចាប់រំលោភបូករហូតបានសម្រេចដល់ទៅ១០ដង មានឈ្មោះខ.ត អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យល្មោភកាមទាំង៥នាក់ រួមមាន ទី១-ឈ្មោះឡូ សិលា ហៅពៅ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល (ឃាត់ខ្លួន)។ ទី២-ឈ្មោះថុន ឈុនលី អាយុ១៧ឆ្នាំ មុខរបរបើករថយន្តដឹកគ្រឿងសំណង់ មានលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។ ទី៣-ឈ្មោះសេង នៅ ហៅណាក់ អាយុ២១ឆ្នាំ មុខរបរកសិករ ត្រូវជាសង្សាររបស់នារីរងគ្រោះ មានលំនៅក្នុងភូមិឃុំជាមួយគ្នា (គេចខ្លួន)។ ទី៤-ឈ្មោះព្រិល ម៉ូ អាយុ១៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំជាមួយគ្នា (គេចខ្លួន)។ និងទី៥-ឈ្មោះទូច រត្ន័ ហៅវៃ អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំជាមួយគ្នា (គេចខ្លួន)។

តាមប្រភពពីសមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ រយៈពេលប្រមាណ១ខែ នារីរងគ្រោះបានចេញពីផ្ទះទៅលេងមិត្តភក្តិនៅភ្នំពេញ ក្រោយមកក៏បានស្គាល់ជនសង្ស័យឈ្មោះសេង នៅ ហៅណាក់ តាមរយៈទូរស័ព្ទ ហើយក៏ត្រូវជនសង្ស័យទំនាក់ទំនងសុំស្នេហ៍ រហូតក្លាយជាសង្សារអូនបងនឹងគ្នា។ លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះសេង នៅ ហៅណាក់ ដែលជាសង្សារ បានទូរស័ព្ទទៅបបួលនារីរងគ្រោះចេញទៅដើរលេង ពេលនោះនារីរងគ្រោះក៏យល់ព្រម និងប្រាប់ថា នាងនៅចាំម្តុំស្ថានីយប្រេងឥន្ធនៈតេលាស្ទឹងមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់មក ជនសង្ស័យឈ្មោះសៅ នៅ ហៅណាក់ និងឈ្មោះឡូ សិលា ហៅពៅ ក៏បានជិះម៉ូតូ១គ្រឿង ទៅទទួលនារីរងគ្រោះ តែមិនបានដឹកទៅដើរលេងនោះទេ បែរជានាំនារីរងគ្រោះទៅដាក់នៅផ្ទះគ្មានមនុស្សនៅមួយកន្លែង ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ដោយមានមិត្តភក្តិប្រុសៗ៣នាក់ទៀត រង់ចាំនៅទីនោះជាស្រេច។

ប្រភពដដែលបន្តថា បន្ទាប់មកជនសង្ស័យទាំង៥នាក់ រួមទាំងនារីរងគ្រោះ បាននាំគ្នាប្រើប្រាស់គ្រឿងញៀន លុះពេលប្រើប្រាស់គ្រឿងញៀនរួចហើយ ជនសង្ស័យឈ្មោះសេង នៅ ហៅណាក់ មានចំណង់ផ្លូវភេទ ក៏បានចាប់ផ្តើមរំលោភសេពសន្ថវៈទៅលើនារីរងគ្រោះជាសង្សាររហូតបានសម្រេច។ បន្ទាប់មក ជនសង្ស័យជាប្រុសស្នេហ៍ ស្រាប់តែបែកគំនិតចិត្តទូលាយ ក៏បើកដៃឱ្យមិត្តភក្តិរបស់ខ្លួនចំនួន៤នាក់ទៀត រួមមាន ឈ្មោះ ឡូ សិលា ហៅពៅ, ឈ្មោះថុន ឈុនលី, ឈ្មោះទូច រ័ត្ន និងឈ្មោះព្រិល ម៉ូ ចាប់រំលោភបូកនារីរងគ្រោះជាសង្សាររបស់ខ្លួនរហូតដល់បានសម្រេចម្តងម្នាក់ៗ ជាបន្តបន្ទាប់គ្រប់ៗគ្នា។

ប្រភពខាងលើ បានឱ្យដឹងទៀតថា បន្ទាប់មកនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្រុមជនសង្ស័យមិនទាន់បានជូននារីរងគ្រោះត្រឡប់ទៅផ្ទះវិញនោះទេ ដោយទុកនៅបន្តប្រើប្រាស់គ្រឿងញៀនជាមួយគ្នាទៀត រហូតដល់វេលាម៉ោង៩យប់ ថ្ងៃដដែល ក្រុមជនសង្ស័យទាំង៥នាក់ ក៏បាននាំគ្នាធ្វើសកម្មភាពចាប់នារីរងគ្រោះរំលោភបូកម្តងម្នាក់ៗ រហូតដល់បានសម្រេចគ្រប់ៗគ្នាម្តងទៀត សរុបទៅ ជនសង្ស័យទាំង៥នាក់ បានរំលោភបូកលើនារីរងគ្រោះរហូតដល់បានសម្រេចដល់ទៅ១០ដង។

ក្រោយកើតហេតុ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នារីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លុះក្រោយពីស្តាប់ការរៀបរាប់របស់នារីរងគ្រោះចប់ កម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ គឺឈ្មោះឡូ សិលា ហៅពៅ និងឈ្មោះ ថុន ឈុនលី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីសាកសួរ ចំណែកគូកនជនសង្ស័យ៣នាក់ទៀត បាននាំគ្នារត់គេចខ្លួនបាត់អស់ពីមូលដ្ឋានរស់នៅទៅហើយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានសារភាពថា ពួកគេទាំង៥នាក់ ពិតជាបានប្រព្រឹត្តអំពើរំលោភបូកទៅលើនារីរងគ្រោះរហូតដល់បានសម្រេចដល់ទៅ១០ដងប្រាកដមែន ដោយម្នាក់ៗសុទ្ធតែបានរំលោភនារីរងគ្រោះសម្រេច២ដងដូចគ្នា។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកគូកន៣នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕

RELATED ARTICLES