Thursday, April 25, 2024
Homeព័ត៌មានជាតិចិត្តល្អណាស់!!! នាងពឹងឌុបទៅទិញថ្នាំហើយ មិនព្រមមកផ្ទះវិញទេ បែរជាដឹកចូលឡឥដ្ឋ...

ចិត្តល្អណាស់!!! នាងពឹងឌុបទៅទិញថ្នាំហើយ មិនព្រមមកផ្ទះវិញទេ បែរជាដឹកចូលឡឥដ្ឋ…

ខេត្តក្រចេះ ៖ ក្មេងស្រីម្នាក់មិនសូវស្រួលខ្លួន ក៏ត្រូវយុវជនម្នាក់ចេញមុខធានាជិះម៉ូតូជូនទៅរកទិញថ្នាំពេទ្យមកលេប ទាំងកណ្តាលយប់ លុះពេលដឹកក្មេងស្រីរងគ្រោះដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពលួងលោម និងគំរាមចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះរហូតដល់បានសម្រេច លុះក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចសិប្បកម្មឡឥដ្ឋមួយកន្លែង ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី។

ប្រុសព្រានដែលដឹកក្មេងស្រីទៅរកទិញថ្នាំពេទ្យ រួចក៏បង្ហួសនាំយកទៅចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច មានឈ្មោះផាន វ៉ាន់ណូ អាយុ២៥ឆ្នាំ មុខរបររកម្មករឡឥដ្ឋ ធ្វើការ និងស្នាក់នៅក្នុងទីតាំងសិប្បកម្មឡឥដ្ឋ ក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិប្ញស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះអ.ស.ម.ន អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាងនិងជនសង្ស័យខាងលើ គឺជាមនុស្សធ្លាប់រាប់អានគ្នា លុះមកដល់យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយសារតែនាងកើតមានអាការមិនសូវស្រួលខ្លួន ទើបបានពឹងឱ្យជនសង្ស័យជួយជូនទៅរកទិញថ្នាំពេទ្យយកមកលេប ចំណែកជនសង្ស័យគ្រាន់តែឮនាងពឹង ក៏ចេញមុខមកធានាអះអាង រួចក៏ទៅអូសម៉ូតូយកមកជិះដឹកនាងចេញទៅរកទិញថ្នាំ។

ក្មេងស្រីរងគ្រោះបន្តថា លុះពេលទិញថ្នាំបានហើយ ជនសង្ស័យមិនព្រមដឹកនាងត្រឡប់មកផ្ទះវិញនោះទេ តែបានដឹកនាងទៅដើរលេងបន្ត រហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែល ជនសង្ស័យក៏ដឹកនាងចូលទៅក្នុងសិប្បកម្មឡឥដ្ឋរបស់ឈ្មោះសេង ដែលជាទីតាំងជនសង្ស័យធ្វើការ និងស្នាក់នៅ ហើយក៏បានលួងលោមនាងផង និងគំរាមនាងផង បន្ទាប់មកក៏ចាប់នាងរំលោភសេពសន្ថវៈ រហូតដល់បានសម្រេចតែម្តង។

ក្មេងស្រីរងគ្រោះបានឱ្យដឹងទៀតថា រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ទើបជនសង្ស័យបានដឹកនាងត្រឡប់ទៅផ្ទះវិញ។ លុះពេលទៅដល់ផ្ទះ នាងក៏យករឿងរ៉ាវប្រាប់ក្រុមគ្រួសារ និងត្រូវបានក្រុមគ្រួសារនាំទៅដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរតែម្តង។

សមត្ថកិច្ចស្រុកចិត្របុរី បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះខាងលើ សមត្ថកិច្ចបានចុះស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់ពិតមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES