Friday, April 26, 2024
Homeព័ត៌មានជាតិប្រពន្ធដេកលក់ ប្តីកំហូចលបបើកវាំងននច្របាច់កប្អូនថ្លៃស្រី រួចសម្រាតខោលេង...

ប្រពន្ធដេកលក់ ប្តីកំហូចលបបើកវាំងននច្របាច់កប្អូនថ្លៃស្រី រួចសម្រាតខោលេង…

ភ្នំពេញ ៖ បុរសកំហូចល្មោភកាមម្នាក់ ឆ្លៀតពេលប្រពន្ធកំពុងដេកលង់លក់ពាក់កណ្តាលអធ្រាត្រ ក៏បែកគំនិតលបបើកវាំងនន ចូលទៅចាប់ច្របាច់កប្អូនថ្លៃស្រី រូចប្រើដៃចាប់សម្រាតខោលេងប្រដាប់ភេទនារីរងគ្រោះ រហូតទាល់តែស្ត្រីជាប្រពន្ធភ្ញាក់ដឹងខ្លួនទាន់ពេលដឹងចរិតអាក្រក់របស់ប្តី ក៏កើតរឿងឈ្លោះប្រកែក ស្តីបណ្តេញប្តីចេញពីបន្ទប់ទាំងយប់ លុះព្រឹកឡើងនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនប្រុសកំហូចយកមកចាត់ការតាមច្បាប់។

ករណីបងថ្លៃឆ្មក់បៀតបៀនផ្លូវភេទប្អូនថ្លៃស្រី ខណៈដែលប្រពន្ធកំពុងដេកលង់លក់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ៥៧ ផ្លូវបេតុង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ លុះនារីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ខណ្ឌទួលគោក ចុះឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល។

ជនសង្ស័យដែលលបស្រាតខោលូកស្ទាបប្រដាប់ភេទប្អូនថ្លៃស្រីនោះ មានឈ្មោះឈិន សុភ័ក្ត្រ ហៅភ័ក្ត្រ អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះចេង គុណថេត ស្នាក់នៅបន្ទប់ជួលលេខ៥៧ ទីតាំងកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះព.ធ ហៅស.ព អាយុ១៩ឆ្នាំ មុខរបរបុគ្គលិករត់តុ ហាងម៉ារឌីបឹងកក់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាងនិងប្រពន្ធរបស់ជនសង្ស័យត្រូវជាប់សែស្រឡាយសាច់ញាតិនឹងគ្នា ហេតុនេះពេលឡើងមកធ្វើការនៅភ្នំពេញ នាងក៏បានមកស្នាក់នៅបន្ទប់ជួលជាមួយជនសង្ស័យ និងប្រពន្ធ ដោយជួយចេញថ្លៃបន្ទប់ និងទឹកភ្លើងគ្នា។ នៅក្នុងបន្ទប់ជួលនេះ មិនមានខ័ណ្ឌចែកបន្ទប់ទៀតនោះទេ ហេតុនេះជនសង្ស័យនិងប្រពន្ធដេកនៅម្ខាង ចំណែកនាងត្រូវដេកនៅម្ខាង ដោយគ្រាន់តែខ័ណ្ឌគ្នាដោយវាំងននប៉ុណ្ណោះ។

នារីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នាងបានចូលសម្រាកនៅកន្លែងនាងតាមធម្មតា លុះមកដល់វេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ស្រាប់តែជនសង្ស័យឈ្មោះឈិន សុភ័ក្ត្រ បានធ្វើសកម្មភាពលបបើកវាំងននលូនចូលមកកន្លែងដេករបស់នាង និងបានយកដៃម្ខាងចាប់ច្របាច់ករបស់នាងកុំឱ្យស្រែក រីឯដៃម្ខាងទៀតរបស់ជនសង្ស័យបានសម្រាតខោរបស់នាងដៃ រួចបៀតបៀនលើប្រដាប់ភេទនាង ភ្លាមនោះ នាងបានប្រឹងរើបម្រះ និងធ្វើឱ្យបងស្រី (ប្រពន្ធរបស់ជនសង្ស័យ) ភ្ញាក់ដឹងខ្លួន បើកវាំងននចូលមកឃើញប្តីកំហូចកំពុងបៀតបៀនផ្លូវភេទនាង ទើបធ្វើឱ្យផ្ទុះជាជម្លោះតឹងសរសៃកដាក់គ្នាទាំងកណ្តាលយប់ ហើយបន្ទាប់មកនាង និងប្រពន្ធជនសង្ស័យ បាននាំគ្នាស្តីបណ្តេញឱ្យជនសង្ស័យចេញពីបន្ទប់។

នារីរងគ្រោះបានឱ្យដឹងទៀតថា រហូតមកដល់វេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នាងក៏បានទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES