Thursday, April 25, 2024
Homeព័ត៌មានជាតិក្មេងស្រីដើរលេងសុខៗ ហៅនាងមកធ្វើចឹងក្នុងចេតិយ ទាំងមិនទាន់គ្រប់អាយុផងហ្នឹង

ក្មេងស្រីដើរលេងសុខៗ ហៅនាងមកធ្វើចឹងក្នុងចេតិយ ទាំងមិនទាន់គ្រប់អាយុផងហ្នឹង

ខេត្តក្រចេះ ៖ ក្មេងស្រីម្នាក់កំពុងដើរលេងក្នុងពិធីបុណ្យកឋិននៅក្នុងវត្តសុខៗ ស្រាប់តែត្រូវបុរសល្មោភកាមម្នាក់ ដែលជាមនុស្សធ្លាប់ស្គាល់គ្នាបានល្បួងអូសដៃចូលទៅក្នុងចេតិយ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច តែក្មេងស្រីរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនប្រុសព្រានល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានអូសដៃក្មេងស្រីចូលក្នុងចេតិយ ចាប់រំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចចេតិយមួយកន្លែង ស្ថិតក្នុងបរិវេណវត្តធម្មយុត្ត មានទីតាំងស្ថិតនៅក្នុង ភូមិថ្ពងក្រៅ ឃុំស្នួល ស្រុកស្នួល។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មេងស្រីក្នុងចេតិយនោះ មានឈ្មោះ តៅ ពៅ អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជំពូង ឃុំស្នួល ស្រុកស្នួល។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះធ.ស.ន អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យបានរាប់អានគ្នាជាមួយឪពុកម្តាយនាងជិតដិតណាស់ ហើយកន្លងមក ធ្លាប់ហូបបាយទឹកនៅផ្ទះនាងទៀតផង។ លុះមកដល់យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ដោយសារនៅក្នុងវត្តធម្មយុត្ត មានពិធីបុណ្យកឋិន ហើយយប់ឡើង មានការចាក់ធុងបាស់រាំលេង និងមានការដាក់តាំងលក់ដូរទំនិញ ល្បែងកម្សាន្តលេងជាច្រើនមុខ និងមានមនុស្សម្នាទៅដើរលេងច្រើនកុះករ ទើបនាងនិងសាច់ញាតិប៉ុន្មាននាក់ទៀត បាននាំគ្នាទៅលេងកម្សាន្ត នៅក្នុងវត្តនោះដែរ។

ក្មេងស្រីរងគ្រោះបានបន្តថា លុះពេលនាងកំពុងដើរលេងក្នុងវត្តសុខៗ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះតៅ ពៅ បានមកបបួលនាងទៅក្បែរចេតិយក្នុងវត្តមួយភ្លែត ដោយប្រាប់ថា គាត់មានការនិយាយប្រាប់នាងបន្តិច។ ឮបែបនេះ នាងនឹកស្មានថាមានការអី ណាមួយដោយធ្លាប់ស្គាល់ជនសង្ស័យច្បាស់ផង ទើបនាងយល់ព្រមដើរទៅក្បែរចេតិយជាមួយជនសង្ស័យ ស្រាប់តែពេលទៅដល់ចេតិយមានសភាពស្ងាត់ល្អ ជនសង្ស័យក៏បានអូសដៃនាងចូលក្នុងចេតិយ ចាប់ផ្តួលនាងទៅលើដី រួចប្រើដៃម្ខាងខ្ទប់មាត់នាងជាប់មិនឱ្យស្រែក ហើយជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាងរហូតបានសម្រេចតែម្តង។

ក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ក្រោយពីចាប់រំលោភសេពសន្ថវៈនាងរួចរាល់ ជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ។ ចំណែកនាងបានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ជនសង្ស័យបានភ្លាមៗផងដែរ និងបាននាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលស្នួល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ តៅ ពៅ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះ ដូចអ្វីដែលនាងបានចោទប្រកាន់ប្រាកដមែន។

ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ ខ្លួនបានទៅដើរលេងនៅក្នុងវត្តធម្មយុត្ត ចៃដន្យក៏ប្រទះឃើញក្មេងស្រីរងគ្រោះ ដែលជាមនុស្សស្គាល់គ្នា ទើបបែកគំនិតល្បួងហៅនាងទៅក្នុងចេតិយ ដោយប្រាប់ថា មានរឿងចង់និយាយប្រាប់នាង លុះពេលនាងដើរមកតាមដល់ចេតិយ ឃើញសភាពស្ងាត់ល្អ ខ្លួនក៏អូសដៃនាងចូលក្នុងចេតិយ ចាប់ផ្តួលនាងទៅលើដី រួចចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច។

ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកស្នួល ដើម្បីរៀបចំកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES