តណ្ហាឡើងខ្លាំងពេក! ឃើញក្មេងស្រីដើរកាត់ ចាប់ទាញចូលបន្ទប់ទឹក លូកលេងប្រដាប់់់ភេទ បណ្តាលឲ្យ…

ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ ក្រោយពីប្រើប្រាស់គ្រឿងញៀនរួចហើយ កើតមានអារម្មណ៍ផ្លូវភេទ ឃើញក្មេងស្រីស្នាក់នៅក្បែរខាងម្នាក់ដើរកាត់មុខបន្ទប់ជួល ក៏បែកគំនិតចាប់អូសដៃក្មេងស្រីចូលទៅក្នុងបន្ទប់ទឹក រួចប្រើដៃលូកលេងប្រដាប់ភេទក្មេងស្រីរងគ្រោះ បណ្តាលឱ្យដាច់រហែកទ្វារមាសរងរបួសធ្ងន់ លុះបែករឿងរ៉ាវក៏ត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់។

ករណីជនល្មោភកាមបែកថ្នាំ ប្រើដៃរំលោភក្មេងស្រីរហូតដល់របួសប្រដាប់ភេទនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទី ព្រលប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ តាមផ្លូវបេតុង ស្ថិតក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

ជនសង្ស័យល្មោភកាមដែលប្រើម្រាមដៃរំលោភក្មេងស្រី មានឈ្មោះ ណុំ ចាន់ណាក់ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ធ.ត អាយុ១១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ជនសង្ស័យ។

តាមសម្តីបុរសឈ្មោះដុំ ស៊ីណាត អាយុ៣៨ឆ្នាំ មុខរបរលក់ផ្លែឈើ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់មានកូនស្រីចំនួន៣នាក់ ហើយកូនស្រីរងគ្រោះ គឺជាច្បងក្នុងគ្រួសារ។ ជារៀងរាល់ថ្ងៃ គាត់តែងតែដឹកប្រពន្ធទៅលក់ផ្លែឈើនៅម្តុំផ្សារបែកចាន ហើយនៅមុនកើតហេតុគាត់បានទុកកូនស្រីនៅបន្ទប់ជួល ដោយផ្ញើជាមួយនឹង្នកជិតខាង លុះពេលគាត់ទៅដល់ផ្សារបែកចាន នៅវេលាម៉ោង៦និង ២០នាទីព្រលប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏មានអ្នកជិតខាងបានទូរស័ព្ទមកប្រាប់គាត់ថា កូនស្រីច្បងគាត់ ត្រូវជនសង្ស័យចាប់រំលោភរហូតទាល់ចេញឈាមតាមទ្វារមាស។ គ្រាន់តែទទួលបានដំណឹងនេះភ្លាម គាត់ក៏ប្រ់ញាប់ដឹកប្រពន្ធត្រឡប់មកផ្ទះវិញ និងបាននាំកូនស្រីទៅមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីឱ្យគ្រូពេទ្យជំនាញពិនិត្យព្យាបាលសិន ទើបរត់ទៅដាក់ពាក្យបណ្តឹងទាំងយប់ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួន ជនល្មោភកាមយកមកផ្តន្ទាទោសតាមច្បាប់។

លោកហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះរួចហើយ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបានថា ជនសង្ស័យគឺជាអ្នកដែលស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ឪពុកម្តាយក្មេងស្រីរងគ្រោះដែរ។ បន្ទាប់មកនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន១ បានឃ្លាំចាំមើលជនសង្ស័យដើរចូលបន្ទប់ជួលវិញ រួចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលតែម្តង។

លោកអធិការរង បន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើរំលោភក្មេងស្រីរងគ្រោះប្រាកដមែន។ ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ រូបគេបានជក់គ្រឿងញៀន ហើយមានអារម្មណ៍ផ្លូវភេទ តែមិនដឹងទៅរកឯណា លុះពេលក្រឡេកទៅខាងក្រៅ ឃើញក្មេងស្រីរងគ្រោះដើរកាត់មុខបន្ទប់ជួល ក៏ហៅក្មេងស្រីចូលមកក្នុងបន្ទប់ រួចចាប់នាងចូលបន្ទប់ទឹក សម្រាតខោក្មេងស្រីរងគ្រោះចេញ ហើយក៏យកម្រាមដៃខាងស្តាំលូកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះលេង ចំណែកដៃម្ខាងទៀតលេងប្រដាប់ភេទខ្លួនឯង រហូតទាល់តែសម្រេចកាម (ចេញទឹកកាម) ទើបបានឱ្យក្មេងស្រីរងគ្រោះស្លៀកខោវិញ ហើយក៏ដេញនាងចេញពីបន្ទប់របស់ខ្លួនវិញទៅ។

ជនសង្ស័យបានសារភាពទៀតថា បន្ទាប់ពីធ្វើសកម្មភាពរួចហើយ រូបគេបានរត់គេចខ្លួន ព្រោះខ្លាចក្រុមគ្រួសារក្មេងស្រីដឹង រហូតដល់ព្រឹកឡើងបានលួចដើរចូលបន្ទប់វិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅប៉ុស្តិ៍តែម្តង។

ក្រោយពីស្តាប់ចម្លើយជនសង្ស័យរួចហើយ សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យ ពីបទរំលោភក្មេងស្រីអនីតិជនអាយុក្រោមអាយុ១៥ឆ្នាំ ដោយប្រើម្រាមដៃលូកចូលប្រដាប់ភេទបណ្តាលមានរបួសទ្វារមាសក្មេងស្រីរងគ្រោះ និងបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕​