Saturday, April 27, 2024
Homeតារាខ្មែរតាវុិចទ័រ ប្រកាសផ្អាកកំប្លែង នាយចឺម នាំមួយគ្រួសារមកដល់ផ្ទះតែម្តង

តាវុិចទ័រ ប្រកាសផ្អាកកំប្លែង នាយចឺម នាំមួយគ្រួសារមកដល់ផ្ទះតែម្តង

ខណៈដែលអាជីពចម្រៀងកំពុងតែស្ទុះឡើង ហើយរំពឹងថា នឹងអាចក្លាយជាតារាចម្រៀងលំដាប់ជួរមុខនៅទ្រនំសាន់ដេ ផងនោះ លោកសុខ មេសា ហៅនាយចឺម បានសម្រេចចិត្តផ្អាកអាជីពកំប្លែងដោយគ្មានពេលកំណត់ ខណៈដែលលោកតាវ៉ិចទ័រ ក៏សម្រេចឲ្យលោកផ្អាកផងដែរ ព្រោះខ្លាចទស្សនិកជនសាំ ដែលត្រូវកំប្លែងផង ច្រៀងផង ដោយទុកឲ្យលោកពង្រឹងតែអាជីពចម្រៀងនៅសាន់ដេ តែប៉ុណ្ណោះ។

មុននេះបន្តិចមានដំណឹងថា នាយចឺម​ ត្រូវបានកាច់កុង​ដោយសមាជិក​រួមក្រុម ​ក្រោយពីទីផ្សារចម្រៀងរបស់លោកឈានឡើង​ ហើយដោយសារតែលោក​តាវ៉ិចទ័រ មិនចង់​ឲ្យមាន​បញ្ហា​​កើតឡើង ទើប​សម្រេច​​ផ្អាកអាជីពកំប្លែង​មួយរយៈ។

យ៉ាងណា កាលពីល្ងាចថ្ងៃទី​​​​២៧ ខែ​វិច្ឆិកា នាយចឺម បាន​​​​​​​ធ្វើពិធី​សុំទោស​ចំពោះ​​លោក​តា​វ៉ិចទ័រ ក្រោយទទួល​​​​​​​​​​​​សំណេរ​ប្រាប់ឲ្យលោក​​ឈប់​​​​​​សម្ដែងកំប្លែងក្នុងក្រុម ដោយលោកបានលើក​មួយគ្រួសារមក​ពីខេត្តកំពង់ស្ពឺ ​ដើម្បីសុំទោស​​​លោក​តាដែលជាឪពុក​ទី​២នោះផង​។

​នាយចឺម ​​ថ្លែងឲ្យដឹងថា ​លោកមិនបានដឹង​​​​ខ្លួនមានកំហុស​ឬគ្មានកំហុសនោះទេ ប៉ុន្តែ​​​​ក្រោយការ​ទទួល​​សារ​របស់លោក​វ៉ិចទរ័រ ឲ្យលោកផ្អាក​កំប្លែង ​លោកក៏បាន​​​គិត​ភ្លាម​ថា ​ត្រូវតែ​​​ធ្វើ​ពិធី​សុំទោស​លោក​​​តា ដោយ​បាន​​​ដឹកនាំ​បង​ប្អូន​​​​យក​កាដូ និង​​​ថវិកាមួយចំនួន​​​មកជូន​លោកតា​វ៉ិចទ័រ​ ដល់ផ្ទះ នៅបុរី​​ពិភព​ឫស្សីកែវ ​​ដោយ​បានទាំងធ្វើឲ្យលោក​តា​វ៉ិចទ័រ រំភើប​ចិត្តចង់ស្រក់ទឹកភ្នែក​។

លោក ​​សុវណ្ណ រិទ្ធី ហៅ​លោកតាវ៉ិចទ័រ ​អ្នកដឹកនាំក្រុមកំប្លែង CBS របស់ CTN បានអះអាងថា “​​លោកពិតជាសម្រេច​​ផ្អាកតារា​កំប្លែង​​នាយចឺម ​ឲ្យសម្ដែងក្នុងក្រុមដែលលោក​​ដឹកនាំប្រាកដ​មែនដោយសារតែលោកយល់ថា​​ នាយចឺម ​​​​កាន់តែមាន​​​សន្ទុះ​ល្អ ក្នុងនាមជាតារាចមៀង​យុវវ័យ​​នៅក្នុងផលិតកម្មសាន់ដេ ហើយមិន​​​​​សម​នឹង​មកកំប្លែង​​ធ្វើឆ្កួត ​ធ្វើជា ​​ក្នុងក្រុម​ដូចមុន។

លោកថា​​​​​​កាលពីមុន នាយចឺម ​គឺគ្រាន់តែជាតារា​កំប្លែងប៉ុណ្ណោះ ​ប៉ុន្តែ​ពេលនេះ​លោកជា​តារាចម្រៀង​មួយរូបដែលមានអ្នកគាំទ្រមិនចាញ់តារា​​​​​​ល្បីឈ្មោះមួយចំនួននោះទេ ទើប​លោក​យល់ថា​ ​បើនៅតែបន្ត​​​​​ឲ្យនាយចឺម ​​​​​​សម្ដែងកំប្លែង​​​​ក្នុង​ក្រុម​បន្តទៀត គឺមិនខុសពី​​​​​​​ទាញទម្លាក់របស់គេ​​ឲ្យ​​​​​មានការ​​​​​​បាក់ស្រុតទៅវិញ។

លោក​ថា ​ហេតុផលដែលលោក​​​​សម្រេច​ផ្អាក​ការងារ​​របស់នាយចឺម ​​គឺ​មិនមែនជា​រឿងអន់ចិត្ត ឬ​​​​​​​​ចង់ឲ្យលោកបាត់បង់ការងារដែលធ្លាប់បំពេញនោះទេ ប៉ុន្តែគោលដៅ​សំខាន់ គឺចង់ឲ្យគេ​មានទីផ្សារ​ឈានឡើង​​​ ក្នុងនាមជាតារា​ចម្រៀង​​យុវវ័យឲ្យបានល្អប្រសើរទៅវិញ។ ម្យ៉ាងទៀតប្រសិនបើនាយ​ចឺម​​ ចាប់អាជីពចម្រៀងផងសម្ដែងកំប្លែង ធ្វើឆ្កួត ធ្វើជា ចេញមុខរាល់ចុងសប្តាហ៍ផង ទីផ្សាររបស់គេនឹង​​​​​​​​​​​​​ឆាប់សុាំជាពុំខាន។

លោក​បានទាំង​លើកសរសើរថា “នាយចឺម គឺជាក្មេងល្អ ​ចេះស្គាល់ទាបខ្ពស់ និង​ចេះដឹង​គុណ​ ​​​​ដោយមិនភ្លេចកំណើតដើមនោះផង”។ លោកថា​ហេតុផល​ដក​​ចេញ​ នៅតែស្ថិតនៅក្នុងយុទ្ធសាស្រ្តដែល​លោកចង់ឲ្យនាយចឺម​ មានការ​ចាប់អារម្មណ៍​ជាងមុន ហើយ​កុំឲ្យប៉ះពាល់ការងារ​​ជាតារា​ចម្រៀងរបស់គេ ដែល​​កាន់តែមាន​ការឈានឡើង។ ​​​​

​​​នាយចឺម បានអះអាងថា ​”​លោកនិង​តាម​​លោកតា​វ៉ិច​ទ័រ ​​​គ្រប់​​​​​​​ជ្រុង ​​​​​បើ​លោក​​​សម្រេច​ឲ្យខ្លួនចូលសម្ដែង​​វិញជាធម្មតាពេលណា គឺលោកនឹងទទួល ត្បិតថា លោកតា​វ៉ិចទ័រ បានឲ្យលោក​​ផ្អាក​​នាពេលនេះក្ដី។ ពោលគឺលោកនៅតែស្រលាញ់អាជីពកំប្លែង៕

RELATED ARTICLES