Friday, April 26, 2024
Homeព័ត៌មានជាតិប្តីខ្លាំងយប់ ប្រពន្ធអង្វរទប់មិនជាប់

ប្តីខ្លាំងយប់ ប្រពន្ធអង្វរទប់មិនជាប់

បុរសម្នាក់នេះ មានរូបរាងទាបល្អិត មែន ប៉ុន្តែមានកម្លាំងតណ្ហាមិនអាចវាស់ ស្មានត្រូវឡើយ ទោះជាធ្វើការងារលីសែង កាប់គាស់ ពីថ្ងៃយ៉ាងណា ក៏នៅមានកម្លាំង ងើបស៊ីចុកចំណីពេលយប់បានដែរ មាន យប់ខ្លះកេះកៀវប្រពន្ធឡើងឋានសួគ៍ឥត ឈប់ រហូតនាងទប់ទល់លែងជាប់អង្វរសុំ ប្តីដកខ្យល់មួយរយៈសិន…។

នាងរ៉ាន់ ថុន អាយុ៣៤ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនកសិករ មិនដែលចូលសាលារៀនសូត្រនឹងគេទេ ស្គាល់តែការងារស្រែចម្ការ ដកស្ទូងច្រូតកាត់ ដកដំឡូង កាច់ពោតគ្មានទំនេរដៃ។ លុះពេលធំពេញក្រមុំ ដល់វ័យមានគូជីវិត ម្តាយទុកឪពុកដាក់ ផ្សំផ្គុំឱ្យនាងរៀបការជាមួយប្តីឈ្មោះហឿង ទីង អាយុស្របាល គ្នា រួមរស់សាងស្នេហ៍នឹងគ្នា បង្កើតបានកូនចំនួន៥នាក់ (ស្រី២ ប្រុស៣) ជាត្រួយជីវិត។ ចំណែកម្តាយឈ្មោះហួន ថង និងឪពុក ឈ្មោះឱ រ៉ាន់ ក្រោយពីរៀបចំទុកដាក់ឱ្យនាងមានប្តី ក៏ចែកឋាន អស់ទៅ។ តាមពិតទៅ ដំបូងឡើយនាងមិនស្រលាញ់ពេញចិត្ត ប្តីរូបនេះឡើយ ព្រោះគេមានរូបរាងមិនស្អាតសង្ហា ថែមទាំង ទាបកន្តុញខុសខ្នាតទៀត។

លោកហឿង ទីង

នាងរ៉ាន់ ថុន ឱ្យដឹងបន្តថា ដោយសារក្រុមគ្រួសារ ជាពិសេស ឪពុកម្តាយចេះតែប្រាប់ថា យកប្រុសសង្ហាធ្វើប្តី ច្រើនតែទឹកភ្នែក ជូតក្បាលជង្គង់ ចាញ់យកប្រុសអាក្រក់ធ្វើប្តីទេ ទើបនាងព្រម ចូលរោងការជាមួយប្តីរូបនេះ តាមបំណងឪពុកម្តាយ ដោយរំពឹងថា ក្រោយរៀបការ ជីវិតមានសំណាងបានប្តីស្រលាញ់ ថ្នាក់ថ្នម តែដឹងអី! ត្រូវធ្ងន់ក ព្រោះប្តីទាបកន្តុញរបស់ នាងរូបនេះ ជាមនុស្សចូលចិត្តប្រើកម្លាំងបាយដោះស្រាយបញ្ហា តែងវាយដំទាត់ធាក់លើរូបរាងកាយ ប្រពន្ធជាញឹកញាប់ ធ្វើឱ្យនាងរស់នៅជាមួយទុក្ខសោករាល់ថ្ងៃ ទើបតែមួយរយៈចុងក្រោយនេះ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានមកពន្យល់អប់រំណែនាំ ទើបធ្វើឱ្យ ប្តីមានការភ្ញាក់រលឹកបានខ្លះ លែងប្រើអំពើហិង្សាលើប្រពន្ធកូនទៀត ដោយត្រឹមតែឈ្លោះគ្នាពាក្យសម្តី ប៉ុណ្ណោះ។ តែយ៉ាងណា ប្តីនាងជាមនុស្សពូកែធ្វើការងារស្រែភ្លឺ រកត្រីសាច់ណាស់ មិនចេះមើលបំណាំ ប្រចាំប្រពន្ធកូន ឬធ្វើឱ្យប្រពន្ធអត់បាយក្រហាយ ទឹកខ្វះម្ហូបអាហារឡើយ ថែមទាំងសល់ត្រីលក់ឱ្យគេ បានប្រាក់កម្រៃទៀតផង។

នាងរ៉ាន់ ថុន

ស្ត្រីជាប្រពន្ធរូបនេះបន្តទៀតថា ចំពោះរឿង ការងារលើគ្រែវិញ ប្តីនាងខ្លាំងណាស់ជាងធ្វើស្រែ ទៅទៀត ពោលគឺមានកម្លាំងតណ្ហាមិនចេះរីងស្ងួត ឡើយ ទោះជាពីថ្ងៃធ្វើការងារស្រែចម្ការកាប់គាស់ លីសែងយ៉ាងណា ក៏ប្តីមិនភ្លេចងើបស៊ីចុកចំណី ពេលយប់ដែរ។ មានយប់ខ្លះ ប្តីកេះកៀវឱ្យនាងកំដរ ឡើងឋានសួគ៍លោកីយ៍ រកពេលដេកពួនមិនបាន ទៀតផង។ នាងគិតថា ប្រុសៗនៅក្នុងភូមិនេះ គ្មាន អ្នកណាខ្លាំងរឿងការងារយប់ដូចប្តីនាងទេ រហូតធ្វើ ឱ្យនាងទប់ទល់កម្លាំងតណ្ហារបស់ប្តីលែងជាប់ ក៏សុំអង្វរប្តីកុំឱ្យបំបោលប្រពន្ធខ្លាំងពេក ទុកឱ្យ នាងដកខ្យល់ស្រួលខ្លួនខ្លះផង ព្រោះមានកូន ទាំងកន្ទេលហើយ ម៉្យាងទៀតនាងខ្សោយកម្លាំង មិនអាចទប់ទល់ជាមួយប្តីបានដូច មុនឡើយ។ ប៉ុន្តែការអង្វរកររបស់នាងជួន បានផល ជួនមិនបានផល បើថ្ងៃណាប្តីកម្រើក តណ្ហាខ្លាំង ទាល់តែ

ផ្ទះនាងរ៉ាន់ ថុន

បានរួមរ័កមេត្រីជាមួយប្រពន្ធបានម្តង ទើបដេកស្ងៀមបាន។ ពេលនេះ នាងអស់ តម្រិះនឹងអង្វរប្តីទៀតហើយ បើប្តីអាត្មានិយមតែ ខ្លួនឯង មិនស្គាល់ទុក្ខធុរៈប្រពន្ធផង ដូច្នេះនាង មានតែទ្រាំរស់បណ្តោយតាមយថាកម្មទៅចុះ។
លោកហឿង ទីង ជាប្តីបានឱ្យដឹងថា កន្លងមកលោក ពិតជាបានប្រើកម្លាំងបាយជ្រុលជ្រួសលើប្រពន្ធពិត មែន ដោយសារតែ ខ្វះការយល់ដឹងពីច្បាប់ទម្លាប់។ តែក្រោយពីទទួលបានការអប់រំអំពីការ ប្រើអំពើហិង្សាក្នុងគ្រួសារ ពីសំណាក់អាជ្ញាធររួច មក លោកមិនដែលលើកដៃគោះប្រពន្ធមួយប៉ូក ទៀតឡើយ យ៉ាងច្រើនណាស់បានត្រឹមទាក់ពាក្យសម្តី គ្នាខ្លះៗប៉ុណ្ណោះ។ ហើយរាល់ជម្លោះដែលលោកទប់ ចិត្តខ្លួនឯងមិនបាន ប្រើកម្លាំងបាយវាយតប់ប្រពន្ធ កន្លងមក មិនមែនលោកជាអ្នកខុសតែម្នាក់ឯងទាំង ស្រុងទេ ព្រោះទះដៃតែម្ខាងមិនឮទេ ប្រពន្ធដឹងខ្លួន ឯងច្បាស់ណាស់ កុំនិយាយយកត្រូវតែខ្លួនឯង លោក មិនអាចទទួលយកបានឡើយ។

អ្នកស្រីរឹម រីម

បុរសជាប្តីរូបនេះបញ្ជាក់ថា ចំពោះរឿងលើគ្រែ វិញ ជាធម្មតាជីវិតប្តីប្រពន្ធចៀសមិនផុតពីការរួមភេទ ឡើយ ហើយលោកក៏មិនដឹងខ្លួនឯងខ្លាំងដែរ។ និយាយឱ្យអស់កេរ្តិ៍ទៅ យ៉ាងច្រើនណាស់ លោក រួមភេទតែ២លើកប៉ុណ្ណោះ ក្នុងមួយយប់ ហើយ សូម្បីតែប្រុសគេទូទៅ ដូចជាមិត្តភក្តិជិតស្និទ្ធរបស់លោក ក៏គេរួមរ័កមេត្រីជាមួយប្រពន្ធគេប្រហាក់ប្រហែល លោកដែរ តែយ៉ាងណាក៏មានពេលខ្លះ លោកធ្វើតាម ការអង្វរកររបស់ប្រពន្ធដែរ។ ចំណែករឿងការងារ ស្រែភ្លឺស្រូវអង្ករ ត្រីសាច់ លោកមិនឱ្យប្រពន្ធពិបាកឡើយ តើលោកខំប្រឹងប្រែងដើម្បីគ្រួសារប៉ុណ្ណឹងហើយ ប្រពន្ធចង់បានអ្វីទៀតពីប្តី? លោកអត់យល់ពី អារម្មណ៍របស់នាងនៅពេលនេះឡើយ។

លោកឡឹម ឡា

លោកឡឹម ឡា អាយុ៤៩ឆ្នាំ និងនាងឱ បុប្ផា ជាសាច់ញាតិបានឱ្យដឹងស្របគ្នាថា ក្មួយប្រសាប្រុស របស់ពួកគាត់ម្នាក់នេះ មិនចេះប្រចាំការងារជាមួយ ប្រពន្ធកូនឡើយ ការងារស្រែភ្លឺទាំងអស់ឃើញតែគេ ជាអ្នករ៉ាប់រងធ្វើឱ្យតត្រុកតែម្នាក់ឯង។ ចំណែករឿង យប់ព្រលប់វិញ ពួកគាត់ឮតាមរយៈក្មួយស្រីត្អូញត្អែរ ថា ប្តីនាងពូកែកេះកៀវខ្លាំងណាស់ នាងទប់ទល់មិន ជាប់ឡើយ រហូតសុំញ៉ាកអង្វរករប្តីឱ្យបន្ធូរដៃខ្លះផង ដើម្បីទុកពេលវេលាឱ្យនាងបានដកខ្យល់ដង្ហើមបាន ស្រួលខ្លួនផង។

នាងឱ បុប្ផា

អ្នកស្រីរឹម រីម អាយុ៥៧ឆ្នាំ ជាប្រពន្ធមេភូមិ បានឱ្យដឹងថា គាត់សរសើរលោកទីង ជាប្តីនាងថុន នេះណាស់ ដែលចេះភ្ញាក់រលឹកកែខ្លួន ឈប់ប្រើអំពើ ហិង្សាវាយតប់លើប្រពន្ធដូចមុន ក្រោយពីអាជ្ញាធរ ចុះទៅពន្យល់អប់រំមក ប៉ុន្តែអារឿងយប់ព្រលប់ប្តី ប្រពន្ធពួកគេនោះ អាជ្ញាធរមិនហ៊ានលូកដៃឡើយ។ អ្នកស្រី បញ្ជាក់ថា បើប្រពន្ធខ្សោយកម្លាំងទប់ទល់ មិនបានជាមួយប្តីយ៉ាងនេះទៅហើយ គួរតែបុរសជា ប្តីត្រូវស្គាល់ពីទុក្ខធុរៈប្រពន្ធដែរ ដោយកាត់បន្ថយការ រួមភេទខ្លះទៅ គឺជាការប្រសើរបំផុត ដែលធ្វើឱ្យប្តីប្រពន្ធ រស់នៅចុះសម្រុងផ្អែមល្ហែមនឹងគ្នាឡើងវិញ…”៕

RELATED ARTICLES