Friday, April 26, 2024
Homeព័ត៌មានជាតិឃើញក្មេងប្រុសធ្លាក់ពីលើម៉ូតូផ្កាប់មុខនឹងថ្នល់ នាំគ្នាអាណិត ដល់ដឹងការពិត ក្តៅក្រហាយគ្រប់គ្នា

ឃើញក្មេងប្រុសធ្លាក់ពីលើម៉ូតូផ្កាប់មុខនឹងថ្នល់ នាំគ្នាអាណិត ដល់ដឹងការពិត ក្តៅក្រហាយគ្រប់គ្នា

ភ្នំពេញ៖ ក្មេងជំទង់ម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿង០៣នាក់ ហើយត្រូវធ្លាក់ពីលើម៉ូតូករណីខាងលើនេះកើតឡើងកាលពីម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ក្មេងរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ តែតាមប្រភពពីស្ត្រីឈ្មោះរាជ្យ សុធន់ អាយុ៥០ មុខរបរលាងម៉ូតូក្បែរកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុឃើញមនុស្សចំនួន៣នាក់ ស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៌ស ឌុបគ្នា ដោយមានក្មេងជំទង់រួមដំណើរផង ដោយអង្គុយនៅចំកណ្តាល ម៉ូតូខាងលើបើកបរក្នុងទិសដៅពីិលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ស្រាប់តែឃើញក្មេងជំទង់ធ្លាក់ពីលើម៉ូតូតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ភ្លាមៗអ្នកបើកម៉ូតូមិនបានឈប់ទេ បានបន្ថែមល្បឿនទៅទិសខាងកើតបាត់ស្រមោល បន្សល់ទុកក្មេងជំទង់ដួលផ្កាប់មុខនឹងផ្លូវបេតុង រងរបួសធ្ងន់ម្នាក់ឯង។

ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានហៅរថយន្តសង្ក្រោះរបស់មន្ទីពេទ្យបង្អែកអន្លង់ក្ងាន មកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែក តែដោយសារស្ថានភាពក្មេងជំទង់ខាងលើមានសភាពធ្ងន់ ក៍បញ្ជូនបន្តទៅកាន់មន្ទីពេទ្យគន្ធបុប្ផា។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការស្រាវជ្រាវ និងសាកសួរជុំវិញកន្លែងកើតហេតុ ដឹងថា តាមពិតក្មេងជំទង់ដែកធ្លាក់បោកក្បាលនឹងផ្លូវនេះជាចោរទេ ដោយមុនកើតហេតុក្មេងខាងលើបានចូលទៅធ្វើសកម្មភាពលួចធុងដាក់លុយនៅកន្លែងផ្ទះលក់ចាប់ហួយមួយកន្លែង ដែលមានម្ចាស់ឈ្មោះ គង់ ទីឡា នៅភូមិខាងលើពេលធ្វើសកម្មភាពត្រូវបានម្ចាស់ផ្ទះឃើញទាន់ ស្រែកចោរៗ ហើយក្មេងជំទង់ខាងលើបានរត់ឡើងម៉ូតូបក្សពួកដើម្បីគេចខ្លួន ខណៈមកដល់ចំណុចខាងលើក៍មានហេតុការណ៍នេះកើតឡើងតែម្តង ចំណែកបក្សពួក២នាក់ មានស្ត្រីម្នាក់ផងបានជិះម៉ូតូគេចខ្លួនបាត់៕

RELATED ARTICLES