Wednesday, April 24, 2024
Homeតារាបរទេសទិក ផលិតករផង ! សម្តែងផង !

ទិក ផលិតករផង ! សម្តែងផង !

លុយមូលហើយសម្រាប់លោក ទិក ជេដ្ឋាផន ផុនឌី តារាឯករឿង “នារីក្នុងភ្លើងគំនុំ ព្រោះពេលនេះ កំពុងតែត្រៀមថតរឿងភាគ “កម្លាំងអធិដ្ឋាន” ដែលលោកសម្តែង ជាតួឯកផង និងជាផលិតករផង…។

រឿង “កម្លាំងអធិដ្ឋាន” ដែលនឹងចាក់បញ្ចាំងនៅឆ្នាំ២០១៨ ខាងមុខនេះ គឺជាការគោចរមកជួបគ្នាម្តងទៀត រវាងបុរសសង្ហា ទិក ជេដ្ឋាផន ផុនឌី និងស្រីស្អាត មិវ និដ្ឋា ជិរៈយ៉ាំងយឺន បន្ទាប់ពីអ្នកទាំងពីរធ្លាប់ជួបគ្នាក្នុងខ្សែរឿង ត្រកូលនាគ រួចមកហើយ។

ការវិលត្រឡប់មកជួបគ្នាជាថ្មីនេះ លោក ទិក ពុំត្រឹមសម្តែងជាតួឯកតែម៉្យាង ទេ ថែមទាំងមកក្នុងឋានៈជាសហផលិតករទៀតផង។ លោក ទិក ទទួលបាន ទំនុកចិត្តខ្លាំងឱ្យធ្វើជាផលិតករ បន្ទាប់ពីលោកបង្ហាញទេពកោសល្យក្នុងរឿង “នារីក្នុងភ្លើងគំនុំ” ជាមួយរាជិនីសម្រស់ ម៉ៃ ដាវិកា។ ក្នុងនោះ ភរិយារបស់ លោក ក៏មានចំណែកទទួលខុសត្រូវលើសម្លៀកបំពាក់តារាក្នុងក្រុមថតផងដែរ។

ក្នុងសាច់រឿងនេះ តារាឯកស្រី មិវ និដ្ឋា សម្តែងជា វរដា ស្ត្រីផ្អែមល្ហែម ទន់ភ្លន់ ដែលត្រូវបាត់បង់ជីវិតទាំងមានការយល់ច្រឡំថា ប្រុសស្នេហ៍របស់នាង ឈ្មោះ គ្រឹត (សម្តែងដោយ ទិក ជេដ្ឋាផន) ជាអ្នកសម្លាប់នាង។ មុនស្លាប់ នាង បានអធិដ្ឋានថា នឹងតាមសងសឹកប្រុសស្នេហ៍ ហើយកម្លាំងអធិដ្ឋាននេះ នាំឱ្យនាង អន្ទោលមកកើតជា ម៉ាថៈមុន ដ៏មានរូបសម្រស់ស្រស់ស្អាត និងមានថាមពល ផ្លូវចិត្តខ្លាំងក្លា លើសអស់មនុស្សទាំងពួង។ ការសងសឹករបស់នាងនឹងទៅជា យ៉ាងណា សូមមិត្តអ្នកអានរង់ចាំទស្សនានៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ៕

RELATED ARTICLES