ចតឡានទុក ចាក់សោរត្រឹមត្រូវ ព្រឹកឡើងស្រាប់តែបាត់ស្រមោល

ភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿង បន្ទាប់ពីម្ចាស់ចតទុកដាក់មុខបន្ទប់ជួលហើយចូលដេកសម្រាកបាត់ លង់លក់ជ្រុល រហូតដល់ព្រឹកឡើងទើបដឹងថាបាត់រថយន្ត ឆ្លេឆ្លារត់ទៅទៅប្តឹងប៉ូលីសលាកពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ខឹម ផាន្នី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែករថយន្តដែលជនសង្ស័យលួចយកទៅបាត់ ត្រូវបានជនរងគ្រោះអះអាងថា ម៉ាកកាមរីបាឡែន ស៊េរី២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR -3985 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា រាល់យប់ រថយន្តយកទៅផ្ញើរនៅកន្លែងទទួលបញ្ញើរ ទើបតែ៣យប់កន្លងមកនេះដោយសារគាត់យកពីការដ្ឋាន កន្លែងធ្វើការយប់ជ្រៅៗពេក ទើបបើកយកមកចតទុកដាក់នៅមុខបន្ទប់ជួល ស្រាប់តែនៅយប់ថ្ងៃទី១៣ ខែធ្នូនេះ ក្រោយពីវិលត្រឡប់មកពីករដ្ឋានសំណង់ ចតរថយន្តទុកមុខបន្ចប់ចាក់សោត្រឹមត្រូវ ហើយចូលដេកសម្រាកបាត់ លង់លក់រហូតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ភ្ញាក់ពីដំណេក រៀបចំខ្លួនចេញទៅកន្លែងការងារ ស្រាប់តែបាត់រថយន្ត ។

ក្រោយពីដឹងថា រថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ ទើបរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវរកមុខសញ្ញាលួចខាងលើ ៕