Friday, March 29, 2024
Homeព័ត៌មានជាតិជិះម៉ូតូបុកឡានថ្លៃកប់ពពក តែម្ចាស់ឡានចេញថ្លៃព្យាបាល និងខូចខាតម៉ូតូ ៣០០ដុល្លារ

ជិះម៉ូតូបុកឡានថ្លៃកប់ពពក តែម្ចាស់ឡានចេញថ្លៃព្យាបាល និងខូចខាតម៉ូតូ ៣០០ដុល្លារ

ភ្នំពេញ : បុរសម្នាក់បេីកម៉ូតូឌ្រីមសង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល ១H-០៦៦៧ ស៊េរីឆ្នាំ២០០៨ បេីកមកដល់ផ្លូវបំបែកជាបួន មានរថយន្តស៊េរីទំនេីប ម៉ាក Bentley ពណ៍គ្រាប់អម្ពិល ពាក់ស្លាកលេខភ្នំពេញ ២AS-២៣៤៥ ចេញពីច្រកតូច ត្រូវម៉ូតូបុកចំថ្ពាល់រថយន្តខាងមុខបណ្ដាលឲ្យរងរបួសរយះក បង្កការភ្ញាក់ផ្អេីលសមត្ថកិច្ចចុះមកកន្លែងកេីតហេតុ កាលវេលាម៉ោង៩​និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ​តាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវលេខ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

បើតាមសម្ដីពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា គេឃើញ​រថ​យន្តមួយគ្រឿងម៉ាក Bentley ពណ៍គ្រាប់អម្ពិល ពាក់ស្លាកលេខភ្នំពេញ 2AS-2345 បើកបរដោយបុរសម្នាក់បើក យ៉ាងលឿន ក្នុងទឹសដៅពីជើងទៅត្បូង ឆ្លងកាត់ផ្លូវបំបែកជាបួន លុះម​កដល់ចំណុ​ច​ខាងលើមានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល ១H-០៦៦៧ បេីកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច បានបុករថយន្តស៊េរីទំនេីប បណ្ដោលឲ្យបុរសអ្នកបេីកម៉ូតូរងរបួសរយះក ភ្លាមៗបុរសម្ចាស់រថ​យន្តបានចុះពីលេីរថយន្ត បានលេីកបុរសរងគ្រោះមកអែបនៅខាងរួច ទេីបសមត្ថកិច្ចចុះមកដល់កន្លែងកេីតហេតុ ។

សមត្ថកិច្ចបានប្រាប់ថា ដោយមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Bentley ស៊េរីទំនេីប បេីកបរដោយបុរសវ័យក្មេង ក្នុងរថយន្តមាន២នាក់ បានបេីកចេញពីផ្លូវច្រកតូចតាមផ្លូវ៩ត ហេីយក៏មានបុរសអាយុប្រហែល២៨ឆ្នាំ ជិះម៉ូតូឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ បេីកតាមផ្លូវ៣៦០ បុកចំថ្ពាល់រថយន្ត និងបណ្ដាលឲ្យមានអ្នកបេីកម៉ូតូរងរបួសរយះក ចេញឈាមដោយមុតក្បាំងម៉ូតូរបស់ខ្លួន ក្រោយពេលកេីតហេតុ មានការកកស្ទះចរាចរណ៍ខ្លាំងពេក ក៏ប្រញាប់គូសចំណាំយករថយន្តនិងម៉ូតូដាក់អែបខាង ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងធ្វេីការសម្របសម្រួល ដោយភាគីខាងរថយន្តស៊េរីទំនេីប បានចេញថ្លៃព្យាបាល និងជួសជុលម៉ូតូក្នុងតម្លៃ៣០០ដុល្លារសហរដ្ឋអាមេរិក ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ ព្រោះដឹងខ្លួនថា ការបេីកចេញពីច្រកតូច មុននិងឆ្លងកាត់ទទឹងផ្លូវ ត្រូវផ្ដល់សិទ្ធអទិភាពឲ្យភាគីខាងម៉ូតូសិនក្រោយមកភាគីទាំង២បានបញ្ចប់រឿង ចែកផ្លូវគ្នារៀងខ្លួន៕

RELATED ARTICLES