Saturday, April 20, 2024
Homeព័ត៌មានជាតិសង្វេគខ្លាំងណាស់!!! ប្រពន្ធយំឱបសពប្តីស្លាប់ ដោយសារបើកឡានក្រឡាប់ធ្លាក់ចូលប្រឡាយឈ្លក់ទឹក

សង្វេគខ្លាំងណាស់!!! ប្រពន្ធយំឱបសពប្តីស្លាប់ ដោយសារបើកឡានក្រឡាប់ធ្លាក់ចូលប្រឡាយឈ្លក់ទឹក

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តនៅពេលយប់តែម្នាក់ឯង លុះដល់ចំណុចផ្លូវកោង និងមានសភាពងងឹតខ្លាំងផង ក៏ជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹក តាំងពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ លុះដល់ព្រឹកទើបមានអ្នកប្រទះឃើញ។

ហេតុការណ៍បុរសបើករថយន្តក្រឡាប់ចូលប្រឡាយទឹកស្លាប់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២១៧ នៅម្តុំស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះហេង ដារ៉ា អាយុ៥០ឆ្នាំ មុខរបរមន្ត្រីយោធា នៅអង្គភាពង៧០ ស្នាក់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តហ្វរ៉េនន័រ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-8090 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ជាផ្លូវកោង ហើយគ្មានស្លាកសញ្ញាបំភ្លឺផ្លូវផង ទើបធ្វើឱ្យរថយន្តបានជ្រុលធ្លាក់ចូលក្នុងទឹកប្រឡាយតាំងពីយប់ម៉ោង២រំលងអធ្រាត្រ លុះដល់ព្រឹកម៉ោង៧ ទើបមានអ្នកប្រទះឃើញ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមកកន្លែងកីតហេតុ​ធ្វើការអន្តរាគមន៍ហៅរថយន្តស្ទូច មកស្ទូចយករថយន្តមកលើគោក ប៉ុន្តែអកុសល បុរសដែលជាអ្នកបើករថយន្តខាងលើ បានឈ្លក់ទឹកស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័មបាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមតាមប្រពៃណី៕

RELATED ARTICLES