លីឡា បញ្ចេញសាច់ដើមទ្រូង ប្រុសៗឡើងស្រលៀងភ្នែកគ្រប់គ្នា

0
345

ភ្នំពេញ ៖ តារាសម្តែងស្រីសាច់សខ្ចី រូបសម្រស់ស្អាតផូរផង់ និងនិយមស្លៀកពាក់ខើចខ្លី បញ្ចោញសាច់ដើមទ្រូង កញ្ញាលីឡា ថ្មីៗនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិសេសប្រុសៗមានអារម្មណ៍ជ្រួលជ្រើម ស្ទើរស្រលៀងគ្នាគ្រប់គ្នា បន្ទាប់ពីកញ្ញាលីឡា បានបញ្ចោញសម្រស់សិចស៊ីអស់ទាស់តែម្តង តាមរយៈការបង្ហោះរូបនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Lyla Vin តារាសម្តែងស្រី លីឡា កាលពីពេលថ្មីៗ បានបង្ហោះរូបថត១សន្លឹក ធ្វើឱ្យអ្នកគាំទ្រ ពិសេសប្រុសៗស្ទើរភ្លេចដកដង្ហើម ដោយនាងបានឈរឆ្លុះកញ្ចក់ក្នុងបន្ទប់គេងផ្ទាល់ខ្លួន រួចបានសើយអាវបញ្ចោញគល់សុដន់ដ៏ទ្រលុកទ្រលន់ ធ្វើឱ្យបុរសៗពេលបានឃើញហើយ ខំប្រឹងបើកភ្នែកធំៗមិនហ៊ានព្រិចឡើយ។

យ៉ាងណាក្តី ការបង្ហោះរូបថតសិចស៊ីរបស់តារាសម្តែងស្រីរូបនេះ មិនសូវមានការរិះគន់នោះឡើយ ព្រោះតែគ្រប់គ្នាបានដឹងយ៉ាងច្បាស់មកថា កញ្ញាលីឡា គឺជាតារាសិចស៊ី បញ្ចោញសាច់សខ្ចី តាំងពីដើមមកហើយ ហើយភាគច្រើន នៅក្នុងគណនីហ្វេសប៊ុករបស់នាង តែងបង្ហោះបង្ហាញការស្លៀកពាក់សិចស៊ី ស្ទើរតែគ្រប់ពេល មិនថាពេលនាងចេញទៅក្រៅ ឬក៏នៅក្នុងផ្ទះនោះទេ។ យ៉ាងណា មានការលើកឡើងថា ការបញ្ចោញរូបភាពសិចស៊ីលើកនេះ ហាក់ដូចបើកចំហខ្លាំងជាងលើកមុនៗ។

គួរបញ្ជាក់ថា កន្លងមក ធ្លាប់មានការរិះគន់ទៅលើ កញ្ញាលីឡា ថា ខំបញ្ចោញភាពសិចស៊ី ដើម្បីប្រជាប្រិយភាព ប៉ុន្តែតារាសម្តែងស្រីរូបស្រស់ខាងលើ បានបញ្ជាក់តបវិញថា នេះជាចំណង់ចំណូលចិត្តរបស់នាង មិនមែននាងចង់ល្បីនោះទេ៕