ជាប់ស្នេហ៍ស្រីថ្មី ប្តីជេរប្រពន្ធមេក្របី

គូស្រករ ដែលស្មោះត្រង់ជាមួយគ្នា ទោះជាកម្សត់អត់ឃ្លាន ឬឈាន ដល់វ័យចាស់ប្រែប្រួលរូបសម្បត្តិក្តី ក៏ប្តីប្រពន្ធមិនហ៊ានបង្អាប់គ្នាដូចសត្វ នោះឡើយ ប៉ុន្តែ បើមានការបែកចិត្តច្បាស់ជាជេរដៀលគ្នាមិនខាន។ យ៉ាងណាមិញ ស្រីម្នាក់នេះ កាលនៅពេញសម្រស់ ប្តីស្រលាញ់ថ្នាក់ថ្នម ណាស់ លុះគេបែកចិត្តងប់ស្នេហ៍ស្រីថ្មី ក៏ហ៊ានជេរប្រពន្ធថា មេក្របី ផ្ទុះទំនាស់មិនចេះចប់…។

នាងសឹង កន អាយុ៣៧ឆ្នាំ រស់នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានរៀបរាប់ថា នាងមានឪពុកឈ្មោះស្រី ត្រេន អាយុ៦១ឆ្នាំ ម្តាយឈ្មោះញ៉ាន កប អាយុ៦៤ឆ្នាំ នាងជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់។ កាល នៅកុមារី នាងមិនបានរៀនសូត្រអ្វីទេ ព្រោះជីវភាព ឪពុកម្តាយយ៉ាប់យ៉ឺនពេក ក៏ក្លាយជាអនក្ខរជន រហូតមក លុះពេញជំទង់ ក៏ចេញទៅស៊ីឈ្នួលលាងឡាន ឱ្យគេនៅខេត្តកោះកុង រកកម្រៃជួយម៉ែឪ។ លុះនាង មានអាយុ២៥ឆ្នាំ ទើបវិលត្រឡប់មករស់នៅស្រុក កំណើតវិញ ជាពិសេស គ្រាន់តែនៅផ្ទះបាន១ខែ ក៏មានកំលោះម្នាក់ ឈ្មោះសេន ទិត្យ អាយុប្អូននាង១ ឆ្នាំ រស់នៅភូមិជាមួយគ្នា ឧស្សាហ៍ចេញចូលផ្ទះ នាង ព្រោះគេចាប់អារម្មណ៍នឹងសាច់ឈាមនាង ទ្រលុកទ្រលន់ បាត់មុខយូរមិនបាន។ លុះចេញយូរៗ ទៅ គេក៏លួងលោមសុំស្នេហ៍ពីនាងត្រង់ៗតែម្តង រហូតទាល់តែនាងបាក់ចិត្ត អាណិតស្រលាញ់គេវិញដែរ តែមិនហ៊ានទុំមុនស្រគាលនោះទេ ព្រោះឪពុក ម្តាយនាងមិនចេះតែបណ្តោយកូនតាមចិត្តនោះទេ។ ហេតុតែគេស្រលាញ់នាងខ្លាំងពេក ក៏បង្ខំឪពុកម្តាយ ឱ្យចូលស្តីដណ្តឹងនាងរៀបការតាមប្រពៃណី ទើប នាងហ៊ានប្រគល់ព្រហ្មចារីជូនប្តីដោយសោមនស្ស។

នាងសឹង កន និងលោកសេន ទិត្យ (កាលថ្ងៃរៀបការ)

នាងសឹង កន បន្តទៀតថា ក្រោយពីរៀបការ រួចមក ប្តីស្រលាញ់ថ្នាក់ថ្នមនាងខ្លាំងណាស់ ឯរូបនាង ទោះជាធ្វើការនឿយហត់យ៉ាងណា ក៏មិនដែលភ្លេច ប្រគល់ខ្លួនប្រាណឱ្យប្តីដែរ។ នាងតែងបំពេញបំណងគេ ជានិច្ចមិនដែលទាស់គ្នាទេ រហូតបង្កើតបានកូនប្រុស២នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។ កន្លងមក ប្តីនេះ ទោះបីជាចេញ ទៅរកស៊ីដល់ណា ក៏មិនដែលភ្លេចឆ្នាំងចាស់នោះទេ លុះចូលមកដល់ឆ្នាំ២០១៦ ប្តីនេះបានចេញទៅធ្វើកម្មករសំណង់ នៅភ្នំពេញ ពេលបានលុយតែងផ្ញើមកឱ្យនាងមិនដែល ខានឡើយ ហើយមិនដែលហួសពី១ខែទេ គេតែងវិលមកផ្ទះ បំពេញសេចក្តីសុខ ដល់នាងម្តងៗដែរ លុះឆ្លងដល់ឆ្នាំ ២០១៧ នេះ ប្តីប្រែប្រួលចិត្តអស់រលីង ពេលមកផ្ទះម្តងៗ គេធ្វើសោះអង្គើយដាក់នាង ទោះជានាងនឹកគេចង់លូក ប្រលែង ឬទាញដៃគេចូលបន្ទប់ ក៏គេនៅតែព្រងើយកន្តើយ ថែមទាំងខឹងច្រឡោតទៀតផង។

នាងសឹង កន បង្ហាញរូបថតអនុស្សាវរីយ៍

នាងសឹង កន បន្ថែមទៀតថា ធ្ងន់បំផុត ស្រាប់តែគេ ជេរនាងថា “មេក្របី! អញលេបលែងរួចហើយ!” គេថា នាងឆ្អេះឆ្អាបមិនចេះសម្អាតខ្លួនឱ្យក្រអូបប្រហើរ ដូចស្រីឯទៀត ប៉ុន្តែមុនដំបូង នាងមិនតទេ ដោយស្មានថា គេជេរលេង។ ពេលនាងរៀបបាយទឹកឱ្យគេហូប គេថា សម្លប្រៃណាស់ លុះនាងសួរថា ចុះពីមុន នាងស្លរបៀបហ្នឹងដែរ ម៉េច មិនថាប្រៃ ឥឡូវបង់អំបិលល្មមសោះ បែរជាថាប្រៃ? ស្រាប់តែប្តីនេះមួម៉ៅគេចទៅបាត់ ដើរទៅដេកផ្ទះ បងប្អូនឯណោះ។ គេឃើញមុខនាងមិនបានទេ ចេះ តែស្អប់ រួចជេរបញ្ចោរអាក្រក់ស្តាប់ណាស់ និងបណ្តេញ នាងថា ឈប់មកតាមគេទៀតទៅ គេលែងត្រូវការនាង ទៀតហើយ។ ពេលនេះ នាងភ្ញាក់ខ្លួនហើយ អ្វីៗមកពីប្តី នេះ ងប់ស្រលាញ់ស្រីថ្មី បានជាបំភ្លេចប្រពន្ធធ្លាប់កម្សត់ កម្រជាមួយគ្នាបែបនេះ។ គេយកខ្លួននាងឆ្អែតឆ្អន់ បាន

នាងសឹង កន (រូបថ្ងៃរៀបការ)

កូន៣នាក់ ក៏រកផ្លូវដោះដៃ ធ្វើឱ្យនាងឈឺចាប់ ស្គាល់តែទឹកភ្នែក នាងក៏ខំស៊ើបសួរអ្នកស្រុក ទើបដឹងថា ប្តីនេះជាប់ស្នេហ៍ស្រីខារ៉ាអូខេ វ័យក្មេងម្នាក់នៅខេត្តស្វាយរៀង ទើបនាងសម្រេចចិត្ត ឱ្យគេចូលខ្លួនមកផ្តិតមេដៃលែងលះ ឱ្យដាច់ស្រឡះតែ ម្តងទៅ ប៉ុន្តែគេមិនព្រមចូលខ្លួនសោះ។
ដោយឡែក លោកសេន ទិត្យ អាយុ៣៦ឆ្នាំ ជាប្តី យើងមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ ព្រោះ លោកចេញបាត់ពីស្រុក មានតែរូបថតមកចុះផ្សាយ តែប៉ុណ្ណោះ។
នាងសេន សារ៉ាយ អាយុ២៨ឆ្នាំ និងអ្នកស្រីឌុច ធូ អាយុ៥២ឆ្នាំ ជាប្អូនថ្លៃ និងជាម្តាយមីងខាងប្រុស បានឱ្យដឹងស្របគ្នាថា ពីមុន ប្តីប្រពន្ធ១គូនេះ ស្រលាញ់គ្នាណាស់ មិនដែលឈ្លោះគ្នាទេ។ ទើបតែ ប្តីចេញទៅធ្វើកម្មករសំណង់ ស្រុកឆ្ងាយ ក៏បែកឆ្វេង មានស្រីទៀត ពេលមកផ្ទះម្តងៗ ដៀលប្រពន្ធមេក្របី ឬមុខដូចមេក្របី លេបលែងរួច។ ប្តីនោះស្អប់ប្រពន្ធ លែងចង់ឃើញមុខ រហូតចេញទៅបាត់ ឥឡូវឮថា គេរត់ទៅរួមរស់ជាមួយប្រពន្ធចុង នៅខេត្តស្វាយរៀង នោះហើយ ដោយទុកប្រពន្ធឱ្យនៅរកស៊ីចិញ្ចឹមកូន ម្នាក់ឯង វេទនាណាស់។

នាងសឹង កន ជាមួយកូនៗ

ចំណែកបុរសៗមួយចំនួន ដែលធ្លាប់ធ្វើកម្មករ ជាមួយលោកសេន ទិត្យ បានប្រាប់អ្នកយកព័ត៌មាន យើងថា ពីមុន លោកទិត្យ ស្រលាញ់ប្រពន្ធណាស់ ដោយចាប់ផ្តើមតាំងពីនៅកំលោះ ឧស្សាហ៍ចេញចូល ផ្ទះនាងក្រមុំ លង់ស្នេហ៍បេះមិនចេញ ក៏ប្រាប់ចាស់ទុំ ឱ្យចូលស្តីដណ្តឹងរៀបការតាមប្រពៃណី។ លុះបាន កូន៣នាក់ លោកទិត្យ តែងចេញទៅធ្វើការសំណង់ ពេលទំនេរអផ្សុកក៏ចូលផឹកក្លែមច្រៀងខារ៉ាអូខេ ក៏ ជាប់អន្ទាក់នាងខារ៉ាអូខេម្នាក់ សាច់ខ្ចីល្ហក់អាយុ ប្រហែលជាង២០ឆ្នាំ ក៏លង់ស្នេហ៍ភ្លេចប្រពន្ធយ៉ាង នេះទៅ។


គួរបញ្ជាក់ថា នារីបម្រើក្នុងហាងខារ៉ាអូខេភាគ ច្រើនគ្មានមុខរបរ និងមិនចង់ធ្វើការរោងចក្រ ក៏មក ធ្វើការកន្លែងប្រុសៗចូលច្រៀងផឹកក្លែម បើនាងណា ប្រសប់យកចិត្តភ្ញៀវ ក៏បានលុយធីបរាល់យប់ ទោះ ធ្វើការរោងចក្រក៏មិនស្មើដែរ។ ពួកនាងក៏ចង់បានប្តី ត្រឹមត្រូវដូចគេដែរ មិនចង់រស់នៅ និងធ្វើការកន្លែង ប្រុសៗ លូកលាន់នោះទេ ដូច្នោះ បើមានបុរសណា ធានារកស៊ីចិញ្ចឹមនាង ច្បាស់ជានាងយល់ព្រមធ្វើ ប្រពន្ធចុងមិនខាន ដោយមិនខ្វល់ថា បុរសនោះមាន ប្រពន្ធកូនរួចទៅហើយ។ ទោះយ៉ាងណា បុរសវង្វេង ឆ្នាំងបាយ មិនបានយូរទេ នៅពេលគេរកលុយឱ្យស្រី ស្នេហ៍មិនបាន ច្បាស់ជាស្រីនោះ ធាក់ក្បាលចោល ហើយចៀសមិនផុតពីវិលរកទ្រនំ សុំទោសប្រពន្ធវិញ ដែល “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ…”៕