Wednesday, April 24, 2024
Homeព័ត៌មានជាតិពោះម៉ាយកូនមួយ ជួបមេម៉ាយក្តៅស្រួយ

ពោះម៉ាយកូនមួយ ជួបមេម៉ាយក្តៅស្រួយ

ទំនងជាគូព្រេងមិនព្រាត់ ទើប ព្រហ្មលិខិតជំរុញពោះម៉ាយកូន១ ឱ្យបានជួបមេម៉ាយក្តៅស្រួយកូន១ដូចគ្នា ខណៈដែលពួកគេនៅឆ្ងាយពីគ្នារាប់រយគីឡូ មិនដែលស្គាល់គ្នាសោះ។ លុះបានជួប ជួនសាងក្បូនជីវិត ទោះបីជាជីវភាពត្រដាបត្រដួសយ៉ាងណា ក៏ពួកគេនៅតែមានសេចក្តីសុខជានិច្ច ភ្លេចអស់អតីតកាលគ្រោតគ្រាត…។

នាងមុត រស្មី អាយុ១៨ឆ្នាំ រស់នៅភូមិសង្គ្រាមបូ ឃុំទួលអម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា រូបនាងជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ ដែលឪពុក ម្តាយស្លាប់ចោលអស់តាំងពីនាងនៅតូចម៉្លេះ ដោយបាន ជីដូនជីតាមាមីងជួយចិញ្ចឹម។ ឆាកជីវិតជាកូនកំព្រា ទោះជានាងមិនបង្ហើបក៏គេដឹងដែរ ទើបនាងគ្មានឱកាសបានរៀន សូត្រជ្រៅជ្រះអ្វីឡើយ គឺនៅតែផ្ទះ ឃ្វាលគោ ដកស្ទូង រហូតពេញក្រមុំ អាយុ១៦ឆ្នាំ បងប្អូនមាមីងក៏លើកឱ្យមានប្តីឈ្មោះ វ៉ាន់ អាយុបងនាង៣ឆ្នាំ។ នាងរួមរស់ជាមួយប្តីស្ទាវដូចគ្នានេះ មិនបាន១ឆ្នាំផង គឺពេលនាងកំពុងមានផ្ទៃពោះជិតគ្រប់ខែ ប្តី ក៏ចុះចោលនាងបាត់ទៅ ដោយសារមិនអាចទ្រាំបាននឹងភាពក្រីក្រ។ នាងសម្រាលបានកូនស្រីម្នាក់ ខ្វះមុខខ្វះក្រោយ កុំតែបានអ្នកភូមិខ្លះជួយឧបត្ថម្ភលុយកាក់ខ្លះ ពុំដឹងជាវេទនាយ៉ាងណាឡើយ ខណៈដែលប្តីហេងស៊យនោះដោះខ្លួនយកសុខ តែអាត្មាឯង ភ្លេចប្រពន្ធកូន។

នាងមុត រស្មី និងលោកមាស សម្បូរ ជាមួយកូនៗ

នាងមុត រស្មី បន្តទៀតថា រំលងបាន២ឆ្នាំ ពេលនាង កំពុងចង់រកអនាគតថ្មី ស្រាប់តែឃើញបុរសម្នាក់ ឈ្មោះមាស សម្បូរ អាយុ៣១ឆ្នាំ ជាពោះម៉ាយកូន១ ស្រុកកំណើតនៅភ្នំពេញ បានមកលេងផ្ទះមិត្តភក្តិរបស់គេក្នុងភូមិរបស់នាង។ គ្រាន់តែបានជួបមុខនាងភ្លាម គេតាមសាកសួរប្រវត្តិរបស់នាង រហូតដឹងការពិត ក៏បង្ហាញក្តីអាណិតអាសូរ ព្រោះរឿងនាង និងរឿង របស់គេសុទ្ធតែអភ័ព្វស្នេហ៍ បានកូន១ដូចគ្នា។ តាំងពីពេលនោះមក លោកសម្បូរ តែងមកលេងភូមិនាងជារឿយៗ និងមិនភ្លេចឆៀង ចូលផ្ទះសួរសុខទុក្ខនាង និងកូន រហូតដល់មិត្តភក្តិគេសង្ស័យ ក៏សួរដេញដោល។ ពេលនោះសម្បូរ ប្រាប់មិត្តត្រង់ៗថា គេបាក់ចិត្ត អាណិតស្រលាញ់នាងស្ទើរបាត់មុខមិនបាន ទើប

លោកមាស សម្បូរ

ឧស្សាហ៍ចេញពីភ្នំពេញ មកជួបនាងយ៉ាងនេះ។ ចាស់ៗដែលស្គាល់ទុក្ខធុរៈរឿង ស្នេហាក៏នាំគ្នាមកសួរនាង និងផ្គូផ្គងឱ្យយកគ្នាទៅ ព្រោះដឹងថា ពួកនាងខ្មាសគ្នាណាស់ មិនហ៊ាន សួរចិត្តគ្នាដោយផ្ទាល់ទេ។ ទីបំផុត បុរសពោះម៉ាយ បានឱបបង្វេចមកសុំនាងស្នាក់នៅ១អាទិត្យ ឯណោះ ដែលអំឡុងពេលនោះ ហេតុតែម្នាក់ៗ មេម៉ាយយូរជូរមាត់ ដូចគ្នា ក៏នាំគ្នាសាកល្បងរសជាតិស្នេហ៍យ៉ាងផ្អែមត្រជាក់ ភ្លេចអ្វីៗ ទាំងអស់។ លុះមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ទើបចាស់ទុំ ចាត់ចែងសែនព្រេនបំពេញខាន់ស្លាឱ្យទៅ ដែលពេលនេះប្តីបានទៅ នាំកូនរបស់គេមកនៅជាមួយ គ្រាន់ប្រលែងគ្នាលេងជាមួយកូន របស់នាង ស្គាល់តែសុភមង្គលក្រោមនឹមទុរគត។

នាងមុត រស្មី

ដោយឡែក លោកមាស សម្បូរ អាយុ៣១ឆ្នាំ ជាប្តី បានឱ្យ ដឹងថា រូបលោកក៏ជាកូនកំព្រែដរ ដែលឪពុកម្តាយស្លាប់ចោល អស់តាំងពីនៅកុមារ ដោយមានស្រុកកំណើតនៅភូមិផ្សារតូច សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ កាលពីអាយុ ២៥ឆ្នាំ លោកធ្លាប់លង់ស្នេហ៍នារីម្នាក់ឈ្មោះឈិន វណ្ណា ជាស្រី មេម៉ាយកូន១ ក៏យកគ្នាជាប្តីប្រពន្ធអត់ខាន់ស្លា លុះបង្កើតបានកូន១ទៀត ក៏លែងលះគ្នាទៅ ហើយកូននោះ លោកទាមទារបានមកចិញ្ចឹម មិនឱ្យទៅម្តាយវាទេ ព្រោះគេមានកូនមុនម្នាក់ទៅហើយ។ កាលនោះលោកធ្វើជាកម្មករសំណង់ មិនខ្វះទេមិត្តភក្តិរាប់អាន ដែលមិត្តខ្លះមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ តែងហៅលោក មកលេងផ្ទះគេ។


លោកសម្បូរ បន្តទៀតថា ថ្ងៃមួយ លោកបានមកលេងភូមិ សង្គ្រាមបូ ក៏បានជួបនាងមុត រស្មី ជាស្រីមេម៉ាយកូន១ ស្រាប់តែមាននិស្ស័យស្នេហ៍ រហូតតាមសួរប្រវត្តិរបស់នាង។ លុះបានដឹងថា នាងជាកូនកំព្រាដូចគ្នាត្រូវប្តីបោះបង់ចោលឱ្យរស់វេទនា ធ្វើឱ្យលោកអាណិតនាងធំជាងស្រលាញ់ទៅទៀត លុះបានមិត្តភក្តិ និង ចាស់ៗផ្គូផ្គងផងនោះ លោកកាន់តែលង់ស្នេហ៍នាងធ្ងន់ៗទៅ។ ធម្មតាក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត ទើបលោកចង់ដឹងចិត្តរបស់នាង ក៏ប្រថុយសុំ ស្នាក់ជាមួយនាង១អាទិត្យ គឺពេលនោះហើយដែល នាងបានបង្ហាញចិត្តស្មោះឱ្យ

ផ្ទះគូស្នេហ៍ទាំង២

លោកបានឃើញ។ នាង មិនស្តាយខ្លួនប្រាណអ្វីឡើយ បានប្រគល់ជូនលោក ដោយមិនស្តាយស្រណោះ ហើយលោកទទួលស្គាល់ថា វ័យ១៨ឆ្នាំ របស់នាង ទោះជាមេម៉ាយកូន១ ក៏មានរសជាតិឈ្ងុយឆ្ងាញ់ ផ្អែមល្ហែមជាងប្រពន្ធមុន ឆ្ងាយណាស់។ លុះឆ្លងកាត់ភាពល្អូកល្អិនបាន១អាទិត្យ ទើបលោកចាត់ចែងសែនព្រេនយកនាងជាប្រពន្ធ ពេញច្បាប់ ដោយប្តេជ្ញាពួតដៃគ្នាខិតខំរកស៊ី មិនឱ្យ នៅតែក្រយ៉ាងនេះទេ។

លោកយាយឃួន យឿង

លោកយាយឃួន យឿង អាយុ៧៤ឆ្នាំ ជាជីដូន ខាងស្រី និងលោកមុត សម្បត្តិ អាយុ២៥ឆ្នាំ ជាបង បានឱ្យដឹងស្របគ្នាថា នេះហេតុតែគូព្រេងរបស់គេ ទើបខ្យល់ផាត់ពោះម៉ាយកូន១ មកជួបមេម៉ាយកូន ១ ដោយចៃដន្យបែបនេះ។ ពួកគេមិនបានជួបតាម ទូរស័ព្ទនោះឡើយ គឺជួបមុខភ្លាមស្រលាញ់ភ្លែតតែម្តង ទើបចាស់ៗផ្គូផ្គងឱ្យទៅ ដើម្បីបានចាប់ដៃគ្នារកស៊ី សាងជីវិតថ្មី កុំនៅតែក្រ។ សព្វថ្ងៃដោយសារគ្មានដើមទុន ឬកេរអាករអ្វីនោះ ពួកគេនៅតែងើបមិនទាន់រួច នៅឡើយ ប៉ុន្តែស្រលាញ់គ្នាល្អូកល្អិន ឯកូនៗទាំង២ ក៏ស្រលាញ់គ្នាដូចបងប្អូនបង្កើត។

លោកមុត សម្បត្តិ

គួរបញ្ជាក់ថា សុភមង្គលស្នេហ៍ ទោះជាគ្មាន ទ្រព្យសម្បត្តិអ្វីជាដុំកំភួន បើគូស្នេហ៍ចេះយោគយល់គ្នា នឹងមានភាពរលូនទៅមុខ ប្រសើរជាងអ្នកមាន ទ្រព្យទៅទៀត។ សព្វថ្ងៃយើងឃើញគូស្វាមីភរិយា ខ្លះមានភូមិគ្រឹះ រថយន្តទំនើប ដុល្លារចាយពេញៗដៃ តែថ្ងៃណាក៏វាយតប់ជេរបញ្ចោរគ្នាដែរ ព្រោះអំណាច សុរា និងភ្លើងប្រចណ្ឌ។ ដូច្នេះគូស្នេហ៍ដែលធ្លាប់ រស់ក្នុងភាពក្រីក្រ បើព្យាយាមរកស៊ីបានផ្ទះធំទ្រនំខ្ពស់ សេសសល់ប្រាក់កាស ច្បាស់ជាទទួលបានសុភមង្គល ជារៀងរហូត ព្រោះតែពួកគេចេះយោគយល់គ្នា តស៊ូហែលឆ្លងឧបសគ្គនេះឯង…”៕

RELATED ARTICLES