Wednesday, April 24, 2024
Homeព័ត៌មានជាតិម៉ែក្មេករំខានការរួមស្នេហា កូនប្រសាព្រមានដេញចេញពីផ្ទះ

ម៉ែក្មេករំខានការរួមស្នេហា កូនប្រសាព្រមានដេញចេញពីផ្ទះ

បុរសម្នាក់នេះ មានតែខោអាវមួយបង្វេចប៉ុណ្ណោះមករស់នៅខាងប្រពន្ធ ដោយ ម៉ែក្មេកបានសន្យាប្រគល់ទ្រព្យសម្បត្តិកេរអាករផ្ទះសម្បែងឱ្យប្តីប្រពន្ធគេ គឺគាត់សុំរស់នៅជាមួយដល់ដង្ហើមចុងក្រោយ តែដឹងអី! គ្រាន់តែ ម៉ែក្មេករំខានការរួមស្នេហា ព្រោះតែប្រពន្ធនៅសរសៃខ្ចី ស្រាប់តែកូនប្រសាកំហូចញៀនល្បែងស៊ីសង នោះព្រមានដេញចុះចេញពីផ្ទះ ធ្វើឱ្យ ម៉ែក្មេក ក៏ដូចអ្នកជិតខាង ហួសចិត្តជាខ្លាំង…។

នាងម៉ម ហ៊ឹម អាយុ៣៤ឆ្នាំ រស់នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនពៅក្នុងចំណោមបងប្អូន ៦នាក់ ដែលមានឪពុកឈ្មោះរស់ ម៉ម ស្លាប់ ម្តាយ ឈ្មោះម៉ៅ ហ៊ីន អាយុ៧០ឆ្នាំ។ បន្ទាប់ពីឪពុកស្លាប់ ទៅ នាងបានសម្រេចចិត្តសែនព្រេនជាមួយួបុរស ឈ្មោះសៃ សៀត អាយុបងនាង៣ឆ្នាំ ធ្វើជាគូគាប់ ទ្រនាប់ជីវិត និងដើម្បីធ្វើជាបង្គោលគ្រួសារផង ព្រោះបងប្រុស ដែលរស់នៅជាមួយនាងជាមនុស្ស មានជំងឺវិកលចរិត រីឯបងស្រីនិងម្តាយកំពុងរស់នៅ ក្រោមដំបូលផ្ទះជាមួយួសុទ្ធតែស្រីភេទដូចគ្នា។ នាងរួមរស់ជាមួយប្តីមកដល់សព្វថ្ងៃនេះបង្កើតកូន បានចំនួនួ៥នាក់ តែជាអកុសល ស្លាប់ទៅវិញអស់ ម្នាក់។ នាងយកប្តី ដើម្បីឱ្យប្តីធ្វើជាមេគ្រួសារ និងជាបង្គោល ដ៏មាំ តែស៊យធំ ជួបប្រុសញៀនល្បែងស៊ីសង ស្រីញីអូនបងទៅវិញ។ រីឯការងារស្រែភ្លឺមិនកើតការអ្វីឡើយ ពូកែតែខាងបង្កើតកូន ឱ្យរដឹក ដែលធ្វើឱ្យជីវភាពក្រុមគ្រួសារចេះតែធ្លាក់ដុនដាបពីមួយ ឆ្នាំទៅមួយឆ្នាំ។

លោកសៃ សៀត

នាងម៉ម ហ៊ឹម ឱ្យដឹងទៀតថា តាមពិតទៅកេរអាករទាំងអស់ ទាំងដីស្រែចម្ការ ដីលំនៅឋាន និងផ្ទះសម្បែង ម្តាយបានសន្យាចែក ឱ្យប្តីប្រពន្ធនាងទាំងអស់។ សូម្បីតែបងស្រីក៏មិនជំទាស់ដែរ គ្រាន់តែ ពួកគាត់សុំរស់នៅជាមួយនាងរហូតដល់ដង្ហើមចុងក្រោយ ដោយប្រគល់សិទ្ធិគ្រប់យ៉ាងឱ្យប្តីនាងជាអ្នក មើលការខុសត្រូវក្រុមគ្រួសារទាំងមូល ប៉ុន្តែមកពីប្តី នាងជាមនុស្សចោលម្សៀតខ្លួនឯង មួយថ្ងៃៗវក់តែដើរ លេងល្បែងស៊ីសង ស្រីញីអូនបងនៅខាងក្រៅ បំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន។ លុះពេលចូល ដល់ផ្ទះ គេតែងរករឿងបង្កជម្លោះជេរបញ្ចោរប្រពន្ធ កូន មិនខ្លាចក្រែងចិត្តម៉ែក្មេក និងបងថ្លៃបន្តិចឡើយ ធ្វើឱ្យនាងទ្រាំនឹងសកម្មភាពរបស់ប្តីរូបនេះមិនបាន ក៏ សម្រេចចិត្តចែកផ្លូវគ្នាម្តងរួចមកហើយ ប៉ុន្តែប្តីមុជ មិនជ្រៅទៅមិនឆ្ងាយ មកអង្វរលន់តួសុំជានាគ្នាវិញ ដោយសន្យាកែខ្លួន ទើបនាងព្រមលើកលែងទោសទទួលរួមរស់ជាមួយគ្នាវិញ។

នាងម៉ម ហ៊ឹម

នាងម៉ម ហ៊ឹម បន្តឱ្យដឹងទៀតថា តាមពិតទៅ ប្តីនាងមិនខុសពីសត្វឆ្កែកន្ទុយខ្វៀន ដោយកែខ្លួនធ្វើល្អបានតែគ្រាដំបូងទេ ក្រោយមកព្រាយល្បែងកាន់ក្បាលវិញដដែល ដោយដើរបាត់ៗពីផ្ទះ ហើយថែមទាំងមានចំណង់តណ្ហាខ្ពស់កប់ពពក មួយយប់ៗកេះ កៀវប្រពន្ធរួមភេទឥតឈប់ឈរ ស្ទើរតែរកពេលដេកពួនមិនបាន សូម្បីតែប្រពន្ធទើប សម្រាលកូនខ្ចីបានមួយរយៈខ្លី ក៏ប្តីល្មោភកាមនេះមិនលើកលែងដែរ កុំតែបានម្តាយ នាងចូលទោហាមឃាត់ កុំអីទាស់សរសៃ ស្គមរីងរៃស្លាប់បាត់ទៅហើយ។ មិនតែប៉ុណ្ណោះ ប្តីរបស់នាងជាមនុស្សលោភលន់ចង់បានកេរអាករពីម្តាយនាងឥតអៀនខ្មាសឡើយ ដោយទាមទារឱ្យម្តាយគោរពពាក្យសន្យាពីមុនមក រួចព្រមានម្តាយនិងបងៗ របស់នាង ឱ្យឱបបង្វេចចុះចេញពីផ្ទះ ពុំនោះទេ គេនឹងរត់ចោលម្តាយកូនពួកនាង។ តែដោយសារ ក្រុមគ្រួសារ និងបងមិនឈឺក្បាលវិលមុខជាមួយកូនប្រសា និងប្អូនថ្លៃហេងស៊យនេះ ទើបប្តីនាងងរង៉ក់មិនព្រមធ្វើការងារអ្វីទាំងអស់ ចាំតែដេកស៊ីមួយមុខ និងរករឿង បង្កជម្លោះក្នុងគ្រួសារ ធ្វើឱ្យនាងពិបាកចិត្តស្អិតទ្រូង ស្ទើរស្លាប់ទៅហើយ។

លោកយាយម៉ៅ ហ៊ីន

លោកសៃ សៀត អាយុ៣៧ឆ្នាំ ជាប្តីបីនាឱ្យដឹង ថា តាំងពីលោកយកប្រពន្ធរូបនេះមក លោករកស៊ី ចិញ្ចឹមគ្រួសារនាងមួយពូជ រាប់តាំងពីបងថ្លៃ២នាក់ ដល់ម៉ែក្មេក ដោយរំពឹងថានឹងទទួលួបានកេរអាករ ទាំងអស់ ដូចម៉ែក្មេកធ្លាប់សន្យាប្តីប្រពន្ធលោកពីមុន មក។ តែដោយសារនៅក្នង្នុផ្ទះគ្មានអ្នកណាម្នាក់ ឱ្យតម្លៃលោក សូម្បីតែរឿងរួមរ័កស្នេហាយប់ព្រលប់ រវាងប្តីប្រពន្ធរបស់លោក ក៏ពួកគាត់(ម៉ែក្មេកនិងបងថ្លៃ) ឧស្សាហ៍ជេររំខានដល់ពួកលោកដែរ ទើបធ្វើ ឱ្យលោកមានការអាក់អន់ស្រពន់ចិត្ត ក៏លែងធ្វើការអ្វី ទាំងអស់ និងចាប់ផ្តើមធ្វើការតតាំងពាក្យសម្តីជាមួយ ម៉ែក្មេក និងបងថ្លៃវិញ។

បុរសជាប្តីរូបនេះ បញ្ជាក់ថា លោកមានការឈឺ ចាប់និងហួសចិត្តណាស់ មិនគួរណាម៉ែក្មេក និងបងថ្លៃ មកចូលជ្រៀតជ្រែក តាមហួងហែងមិនឱ្យលោករួមរ័ក មេត្រីជាមួយប្រពន្ធបែបនេះ លោកអត់យល់ពីអារម្មណ៍ ពួកគាត់ឡើយ ទើបលោកព្រមានដេញម៉ែក្មែក និង បងថ្លៃ ចេញពីផ្ទះ។ ប៉ុន្តែពួកគាត់គិតថា ផ្ទះនេះជាផ្ទះ របស់ពួកគាត់ មិនព្រមចេញទៅណា។ ដូច្នេះលោក សុខចិត្តដើរចេញតែម្នាក់ឯងវិញ ព្រោះលោកមិនអាច ទ្រាំរស់នៅជាមួយគ្រួសារខាងប្រពន្ធបានទៀតទេ។
លោកយាយម៉ៅ ហ៊ីន ជាម្តាយនិងនាងម៉ម ហំ ជាបងស្រីបានឱ្យដឹងស្របគ្នាថា ក្រោយពេលកូន និង ប្អូនស្រីពៅរៀបការមានប្តីមក ពួកគាត់បានសន្យា ប្រគល់ដីស្រែកេរអាករ ផ្ទះសម្បែងឱ្យប្តីប្រពន្ធកូន និងប្អូនស្រីម្នាក់នេះទាំងអស់ ដោយសុំរស់នៅជាមួយួ ត្រឹមជីវិតចុងក្រោយប៉ុណ្ណោះ ទើបពួកគេអាចយក ធ្វើជាកម្មសិទ្ធិផ្តាច់មុខបាន ចង់លក់ដូរក៏គ្មានអ្នកណា ហាមឃាត់ដែរ។ តែដឹងអី! ពួកគាត់នៅរស់ឱ្យជ្រងោៗ បែរជាប្អូនថ្លៃនិងកូនប្រសារូបនះ បែរជាចង់បណ្តេញ ពួកគាត់ឱ្យចុះចេញពីផ្ទះរបស់ខ្លួនទៅវិញ តើវាសក្តិសម ទេ? កន្លងមក ពួកគាត់ធ្លាប់ប្រាប់ទៅកូនប្រសា និងប្អូនថ្លៃរូបនេះដែរ បើរស់នៅធុញទ្រាន់ជាមួយួពួកគាត់ អាចសង់កូនខ្ទមក្នុងដីឡូត៍ តែមួយឱ្យពួកគាត់រស់នៅ ដាច់ដោយឡែកបាន ប៉ុន្តែគេធ្វើព្រងើយ គិតតែពីដើររអ៊ូ នៅខាងក្រៅផ្ទះប្រាប់គេឯងថា គ្មានផ្ទះរស់នៅទៅវិញ។


ចំពោះរឿងលើគ្រែ ពួកគាត់បញ្ជាក់ថា មិនចង់ ចូលទៅជ្រៀតជ្រែកទេ ប៉ុន្តែមកពីកូនប្រសា និងប្អូនថ្លៃ នោះធ្វើហួសហេតុពេក ប្រពន្ធទើបសម្រាលកូនខ្ចីបាន ប៉ុន្មានថ្ងៃ ស្រាប់តែចាប់បង្ខំនាងរួមភេទ មិនស្គាល់ សុខទុក្ខប្រពន្ធឡើយ បើពូកគាត់មិនចូលទៅហាម ឃាត់ទេ ប្អូននិងកូនស្រី របស់គាត់ច្បាស់ជាអាយុខ្លី ជាមិនខាន។ ពេលនេះ ពួកគាត់មិនព្រមឪបក្រសោប កូនប្រសា និងប្អូនថ្លៃចោលម្សៀតរូបនេះទៀតឡើយ ទោះជាគេព្រមានដេញចេញ ឬគេចង់ទៅរស់នៅទីណា ក៏ពួកគាត់មិនឈឺក្បាលវិលមុខដែរ។

នាងម៉ម ហំ

រីឯអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្រប គ្នាថា ពួកគាត់ហួសចិត្តជាមួយួលោកសៃ សៀត ជាប្តី នាងម៉ម ហ៊ឹម ណាស់ ពីដំបូង គេស្ពាយខោអាវ តែមួយបង្វេចមករស់នៅជាមួយក្រុមគ្រួសារខាង ប្រពន្ធ។ លុះពេលម្តាយក្មេកមានចិត្តធម៌ប្រគល់ដីស្រែ ផ្ទះសម្បែងកេរអាករឱ្យគេទាំងអស់ ស្រាប់តែឡើងចាង ចង់បានកេរភ្លាមៗ ដោយព្រមានដេញម៉ែក្មេក និងបងថ្លៃ ឱ្យចុះចេញពីផ្ទះទៅវិញ គ្រាន់តែម៉ែក្មេក រំខានគេរួមដំណេកជាមួយប្រពន្ធនៅសរសៃខ្ចី នេះ មិនរាប់ទាំងរូបគេដែលធ្លាប់ចាញ់ល្បែងស៊ីសងបំផ្លាញ ទ្រព្យសម្បត្តិខាងប្រពន្ធពីមុនមកផង។ ដូច្នេះនាង ម៉ម ហ៊ីម មុននឹងតាមប្តី ត្រូវពិចាណាឱ្យបានល្អិតល្អន់ ស្គាល់បុណ្យ ស្គាល់ទោស ប្រយ័ត្នប្រាក់ក៏បង់ ថង់ក៏ ដាចមានវិប្បដិសារៈស្តាយក្រោយអស់មួយជីវិត…”៕

RELATED ARTICLES