Friday, April 19, 2024
Homeព័ត៌មានជាតិដោយសារអាបិុនេះហើយ នាងរត់មកផ្ទះវិញទាំងក្រហេបក្រហប

ដោយសារអាបិុនេះហើយ នាងរត់មកផ្ទះវិញទាំងក្រហេបក្រហប

ខេត្តរតនគិរី ៖ នារីក្រមុំមានសតិមិនប្រក្រតីម្នាក់ ត្រូវម្តាយប្រើឱ្យទៅបោកខោអាវនៅត្រពាំងទឹកខាងក្រោយផ្ទះ ស្រាប់តែត្រូវប្រុសព្រានល្មោភកាម ស្ទាក់ចាប់អូសដៃចូលគុម្ពោតព្រៃ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច លុះនារីរងគ្រោះរត់មកប្រាប់ឪពុកម្តាយ ក៏នាំគ្នាទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យបានភ្លាមៗ ដើម្បីនាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានស្ទាក់ចាប់រំលោភក្រមុំសតិមិនល្អនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិ៥ ឃុំត្រពាំងច្រែស ស្រុកកូនមុំ។

ប្រុសព្រានល្មោភកាមដែលចាប់រំលោភនារីសតិមិនល្អ មានឈ្មោះធួយ ធឿន ងាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះ​ ធ.វ អាយុ២២ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីឪពុកម្តាយនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់ពួកគាត់ គឺជាមនុស្សដែលមានសតិមិនសូវប្រក្រតីតាំងពីកំណើត ប៉ុន្តែនាងអាចធ្វើការងារផ្ទះ ជួយជំនួសដៃជើងឪពុកម្តាយបានធម្មតា ហើយកន្លងមកទោះជានាងដើរទៅណាមកណាតែម្នាក់ឯង ក៏មិនធ្លាប់មានបញ្ហាអ្វីចំពោះនាងដែរ ស្រាប់តែលើកនេះក៏ត្រូវប្រុសព្រានល្មោភកាមចាប់នាងរំលោភ បំផ្លាញអនាគតរបស់នាងបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ គាត់ជាម្តាយបានប្រើកូនស្រី (នារីរងគ្រោះ) យកសម្លៀកបំពាក់ទៅបោកនៅត្រពាំងទឹកខាងក្រោយផ្ទះដូចសព្វមួយដង បន្ទាប់មកកូនស្រីក៏បានប្រមូលខោអាវដាក់ចានដែក រួចក៏ដើរចេញពីផ្ទះបាត់ទៅ។ ស្រាប់តែមិនបានប៉ុន្មានផង កូនស្រីនេះក៏រត់ទាំងត្រហេបត្រហបត្រឡប់មកផ្ទះវិញ ទាំងអាការភ័យខ្លាច រីឯសក់ក្បាល និងសម្លៀកបំពាក់ហាក់មិនរៀបរយល្អសោះ លុះពួកគាត់ជាឪពុកម្តាយសួរនាំ ទើបកូនស្រីប្រាប់ថា នាងត្រូវជនសង្ស័យឈ្មោះធួយ ធឿន ចាប់រំលោភនៅក្នុងគុម្ពោតព្រៃក្បែរត្រពាំងទឹក។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ម្តាយនាងបានប្រើឱ្យនាងយកខោអាវទៅបោក លុះពេលនាងដើរ សំដៅត្រពាំងទឹក ដើម្បីបោកខោអាវ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះធួយ ធឿន ចេញមកស្ទាក់ចាប់អូសដៃនាងចូលក្នុងព្រៃ រួចសម្រាតខោអាវនាងចេញអស់ ហើយក៏ធ្វើសកម្មភាពរំលោភនាងរហូតដល់បានសម្រេចតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីត្រូវកូនស្រីប្រាប់ថា នាងត្រូវប្រុសស្ទាក់ចាប់រំលោភរួចមក ឪពុកម្តាយនារីរងគ្រោះក៏បានទូរស័ព្ទប្តឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងច្រែស ជួយអន្តរាគមន៍។ ភ្លាមនោះសមត្ថកិច្ចក៏ចុះស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះធួយ ធឿន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះរហូតដល់បានសម្រេចប្រាកដមែន។

ជនសង្ស័យបន្តសារភាពថា នៅមុនពេលកើតហេតុ រូបគេបានប្រទះឃើញនារីរងគ្រោះដើរសំដៅទៅបោកខោអាវនៅត្រពាំងទឹកខាងក្រោយផ្ទះតែម្នាក់ឯង លុះឃើញឱកាសស្ងាត់ល្អ ទើបរូបគេបានស្ទុះចូលទៅស្ទាក់ចាប់អូសដៃនារីរងគ្រោះ ចូលគុម្ពោតព្រៃស្ងាត់ ចាប់រំលោភរហូតដល់បានសម្រេចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES