Saturday, April 27, 2024
Homeព័ត៌មានជាតិកូនប្រុសមាសឪពុក នេះជាការសងគុណរបស់កូនឬ? ឪខកចិត្តណាស់

កូនប្រុសមាសឪពុក នេះជាការសងគុណរបស់កូនឬ? ឪខកចិត្តណាស់

ខេត្តកំពង់ស្ពឺ ៖ បុរសជាកូនអកតញូម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏រករឿងអុកឡុកពេញផ្ទះ លុះឪពុកចូលមកឃាត់ ក៏ស្រាប់តែផ្ទុះកំហឹងវាយឪពុក បណ្តាលឱ្យពកក្បាល និងថែមទាំងបានទាញពូថៅមកគំរាមកាប់សម្លាប់ខ្លួនចោលទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង។

ជនសង្ស័យដែលវ៉ៃឪពុក រួចគំរាមសម្លាប់ទៀតនេះ មានឈ្មោះសួន ឆលីហៀង អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកបុរសរងគ្រោះជាឪពុកមានឈ្មោះសួន សេង អាយុ៦៤ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ឪពុកកូនខាងលើ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យជាកូនប្រុសរូបនេះ គឺជាមនុស្សដែលគ្មានការងារអ្វីធ្វើនោះទេ រាល់ថ្ងៃតែងដើរលេងប៉ោឡែ ផឹកស៊ីស្រវឹងអួទីនួ និងតែងបង្កបញ្ហាក្នុងគ្រួសាររាប់មិនអស់។ ជាក់ស្តែងនៅមុនពេលកើតហេតុ ក្រោយពីផឹកស្រាស្រវឹងជោគ ជនសង្ស័យជាកូនអកតញូរូបនេះបានរករឿងអុកឡុកពេញក្នុងផ្ទះ ឃើញបែបនេះ បុរសរងគ្រោះជាឪពុកក៏បានចូលទៅឃាត់ ស្រាប់តែកូនប្រុសប្រមឹក មិនត្រឹមតែមិនស្តាប់ ថែមទាំងបានប្រើអំពើហិង្សាវាយទៅលើឪពុក បណ្តាលឱ្យពកក្បាលទៀតផង។

ប្រភពដដែលបន្តថា បន្ទាប់ពីវាយឪពុក ហើយជនសង្ស័យជាកូនអប្រិយនៅមិនទាន់អស់កំហឹង ក៏បានទាញពូថៅមកគំរាមសម្លាប់ឪពុកបង្កើតរបស់ខ្លួនចោល ទើបធ្វើឱ្យឪពុកទ្រាំលែងបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តហិង្សា និងគំរាមសម្លាប់ឪពុកបង្កើតមែន មូលហេតុដោយសារតែរូបគេស្រវឹងស្រាខ្លាំងពេក។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES