ប្រុសល្បួងរួមរ័ក ហើយអួតប្រាប់បងប្រុស ដឹងដល់ម្តាយខាងស្រី ប្តឹងសមត្ថកិច្ចវាយខ្នោះ

0
318

ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីស្គាល់ក្មេងស្រីទើបអាយុ១៤ឆ្នាំ តាមរយៈលេខទូរស័ព្ទ បានទាក់ទងគ្នាសុំស្រឡាញ់​ជាសង្សារ ហើយនាំគ្នាទៅស៊ីស៊ុបចង្កាក់ រហូតដើរលេងដល់កោះពេជ ល្បួងលួងនាំចូលផ្ទះសំណាក់រួមរ័កបាន២ដង ខឹងប្រុសថ្លៃបរិហាកេរ្ត៍ ប្តឹងសមត្ថកិច្ច​ឃាត់ខ្លួន កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនជាប់ចោទមានឈ្មោះ ឈុន ប៊ុនឈូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីរងគ្រោះ មានឈ្មោះ អ.ស.ល ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ​មានស្រុកកំណើតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ ​។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យក្រោយពីស្គាល់លេខទូរស័ព្ទក្មេងស្រីហើយ ព្យាយាមនិយាយលេងលួងលោមសុំស្នេហ៍ជាគូ​សង្សារ សាសងសាងស្នេហ៍ ឌុបដើរលេងចូលញាំស៊ុបចង្កាក់នៅជិតរង្វង់មូលចោមចៅ ហើយបាននាំគ្នាដើរលេងនៅកោះពេជ្រ រួចត្រឡប់មកវិញបានល្បួងនាំចូលដេកផ្ទះសំណាក់ ភូមិសុខសាន្ត ១យប់ រួមរ័កបានសម្រេច២ដង ខាងស្រីក៏គ្មានបំណងចង់ប្តឹងផ្តល់អ្វីដែរ តែអ្វីដែលមិននឹកស្មានដល់ ក្រោយពីបានខ្លួនប្រាណស្រីហើយ ជិត១ខែ ជនជាប់ចោទបានដើរនិយាយអួតប្រាប់បងប្រុសរបស់​នារី​រងគ្រោះ ទើបលេចឮដល់ម្តាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

បើតាមសំដីនារីរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចសាកសួរ នារីរងគ្រោះបាននិយាយថា នៅវេលាម៉ោង៨និង១៥នាទីយប់ មិនចាំថ្ងៃនៅខែ១១ ឆ្នាំ២០១៧ នៅមុនពេលកើតហេតុ នាងទើបចេញពីសាលារៀនគួ បន្ទាប់មកជនជាប់ចោទខាងលើបានទូរស័ព្ទបបួលទៅហូបស៊ុបនៅរង្វង់មូលចោមចៅ ដោយហូបស៊ុបបណ្តើរ ​បុរសខាងលើបានឲ្យទឹកសាម៉ូរ៉ៃផឹកអស់មួយ​ដប​ ហើយបាននាំនាងទៅដើលេងនៅកោះពេជ្រ​ ​នាងមានអារម្មណ៍មួយចម្លែក (សឺៗ) ហើយនៅពេលនាងដឹងខ្លួន ស្រាប់តែនាងក្នុងបន្ទប់ផ្ទះសំណាក់ ដែលស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទាំងអាក្រាតកាយផងដែរ។

នូមុខសមត្ថកិច្ច ជនជាប់ចោទ បាននិយាយប្រាប់ថា ខណៈពេលទូរស័ព្ទជួបគ្នា នាងបានសួរគាត់ថាមានម៉ូតូជិះ គាត់បានឆ្លើយប្រាប់ថា អត់មានទេ ចាំទៅខ្ចីបងសិន រួចឌុបគ្នាទៅស៊ីស៊ុប ពេលជិះម៉ូតូ នារីរងគ្រោះបានឱបចង្កេះគាត់​ ហើយនាំគ្នាទៅដើរលេងនៅកោះពេជ្រ ពេលត្រឡប់មកវិញ​បាននិយាយត្រូវរ៉ូវគ្នាហើយ បាននាំគ្នាចូលផ្ទះសំណាក់រួមរ័កបាន២​ដង។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅ៣ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕