ខឹងចៅប្រុសគេចសាលា យាយយកខ្សែភ្លើងវាយបែកឈាម

ភ្នំពេញ ៖ ស្រ្តីម្នាក់ ដែលជាយាយបង្កេីតរបស់ក្មេងប្រុស ព្រោះតែខឹងចៅមិនចូលសាលាអស់១សប្ដាហ៍ ក៏មានចិត្តខឹង មិនដឹងថាមានអ្វីមកវ៉ៃ ក៏ទាញខ្សែភ្លេីងមកវាយលេីខ្លួនប្រាណ និងជេីង បណ្ដាលឲ្យដាច់រលាត់ និងបែកឈាម ក្រោយមកក៏មានអ្នកជិតខាងប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ក្នុងករណីធ្វេីទារុណកម្មលេីកុមារ ក្រោមអាយុ១៥ឆ្នាំ កាលវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រះសុធារស ផ្ទះលេខ១២២ ក្រុម៤២ ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្មេងប្រុសរងគ្រោះមានឈ្មោះ គង់ សុវណ្ណារាជ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរជាសិស្ស រៀនថ្នាក់ទី៧B នៃវិទ្យាល័យព្រះសុធារស ស្នាក់នៅជាមួយលោកយាយបង្កេីត ដោយសារម្ដាយឱពុកបានស្លាប់អស់ហេីយ។

កុមារារងគ្រោះបានប្រាប់ថា “ដោយមុនកេីតហេតុ ខ្លួនបានគេចសាលាមិនចូលរៀនអស់មួយសប្ដាហ៍ពិតប្រាកដមែន និងមានមិត្តភក្តិបង្រៀនឲ្យជក់បារីផង តែពលល្ងាចក៏បានចូលផ្ទះរហូតទាល់យប់ មានសិស្សរៀនរួមថ្នាក់ម្នាក់ មកប្រាប់យាយខ្លួនថា ខ្លួនមិនបានចូលសាលា ពេលនោះលោកយាយគាត់ខឹង ហើយចាប់ឲ្យឈរ រួចលោកយាយយកខ្សែភ្លេីងឌុយសំរាប់ដាតឆ្នាំងបាយ មកវ៉ៃលេីខ្លួនប្រាណ និងជេីងរលាត់ស្បែក បែកឈាម ហេីយខ្លួនបានទទួលស្គាល់កំហុសថាបានធ្វេីខុសសមនឹងលោកយាយវ៉ៃមែន ហេីយខ្លួនមិនខឹងដល់លោកយាយ ថែមទាំងមិនឲ្យសមត្ថកិច្ចដាក់ទោសទណ្ឌលេីលោកយាយដែរ ដោយគាត់ខំចិញ្ចេីមខ្លួនតាំងពីឪពុកម្ដាយស្លាប់ទៅ ។

ស្រ្តីជាយាយបង្កេីតមានឈ្មោះ គង់ សំអាត ភេទស្រី អាយុ៦១ឆ្នាំ មុខរបរមន្រ្តីកិច្ចសន្យាពេទ្យ ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ស្នាក់នៅផ្លូវព្រះសុធារស ផ្ទះលេខ១២២ ក្រុម៤២ ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានប្រាប់អ្នកយកពត៍មានយេីងថា គាត់ទទួលស្គាល់ស្នាមរបួសនៅលេីខ្លួនប្រាណចៅប្រុស គាត់ពិតជាបានប្រេីហិង្សាយកខ្សែភ្លេីងមកវ៉ៃចៅប្រុសគាត់មែនដោយខឹងណែនាំមិនស្ដាប់ គេចសាលាមិនចូលរៀន ថែមទាំងរៀនជក់បារីទៀត ហេីយគាត់ខឹងពេក ក៏វ៉ៃជ្រុលបន្តិច ដោយចង់ឲ្យខិតខំរៀនក្លាយជាមនុស្សល្អនឹងគេ ដោយខ្លួនកំព្រាស្លាប់ទាំងម្ដាយនិងឱពុក ហេីយម្ដាយក្មេងជាកូនស្រីបង្កេីតគាត់ ។

លោកយាយបានបន្តថា គាត់បានសោកស្ដាយចំពោះខ្លួនដែលស្រលាញ់ចៅពេក ទេីបវ៉ៃជ្រុលដៃគ្រាន់តែគាត់ណែនាំដេីម្បីឲ្យចៅគាត់ល្អ បេីមិនស្រលាញ់ មិនចាំបាច់ខំចិញ្ចឹមតាំងពីអាយុ៤ឆ្នាំមករហូត ហេីយបងប្អូនមានសរុប៣នាក់ (ប្រុស២ស្រី១) ហើយចៅរងគ្រោះជាកូនប្រុសពៅ បានសា្នក់នៅជាមួយគាត់ ហេីយបងប្រុសបងស្រី គឺធំៗហេីយគេមានការងាររស់នៅផ្ទះផ្សេងគ្នា សង្ឃឹមថា សមត្ថកិច្ចនិងអង្គការផ្សេងៗលេីកលែងទោសដល់រូបគាត់ផង និងកុំយកចៅប្រុសគាត់ចេញពីខ្លួនគាត់ ដោយសារតែកូនប្រសាប្រុស និងកូនស្រីបង្កេីតបានស្លាប់ចោល ហេីយសព្វថ្ងៃបានរស់នៅបានជាគ្នា កែអផ្សុក ខឹងយ៉ាងណា នៅតែជាចៅគាត់ដដែល៕