Saturday, April 20, 2024
Homeព័ត៌មានជាតិខ្លោចចិត្តអាណិតលោកតា!!! អាយុ៨០ឆ្នាំទៅហើយ ដោយសារមិនចង់ឲ្យកូនចៅពិបាក រកសុីរត់ម៉ូតូឌុបចិញ្ចឹមជីវិតខ្លួនឯង ត្រូវរថយន្តកៀររងរបួស

ខ្លោចចិត្តអាណិតលោកតា!!! អាយុ៨០ឆ្នាំទៅហើយ ដោយសារមិនចង់ឲ្យកូនចៅពិបាក រកសុីរត់ម៉ូតូឌុបចិញ្ចឹមជីវិតខ្លួនឯង ត្រូវរថយន្តកៀររងរបួស

ភ្នំពេញ ៖ លោកតាវយ័ជាង៨០ឆ្នាំម្នាក់ ដោយសារមិនចង់ឲ្យពិបាកដល់កូនចៅ បានឆ្លៀតចេញពីផ្ទះមករត់ម៉ូឌុប ខណៈដែលកំពុងតែជិះស្វែងរកម៉ូយ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបុកគាត់ បណ្តាលឲ្យម៉ូតូរបស់គាត់ដួលសង្កត់ពីលើរងរបួសស្រាល ហើយរថយន្តបង្កខាងលើមិនបានចុះមកជួយលើកគាត់នោះទេ បែរជាព្យាយាមបើករត់គេច មិនមានការទទួលខុសត្រូវ។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និ៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ហៅផ្លូវព្រះមុន្នីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ។

ប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកតារងគ្រោះខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1A-6586 ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរស្របទិសគ្នា បានបើកកៀរគាត់ពីក្រោយ បណ្តាលឲ្យដួលម៉ូតូសង្កត់លើគាត់ ហើយរថយន្តបង្កបានបើករត់គេចខ្លួនដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ពុំឃើញមានសមត្ថកិច្ចណាម្នាក់ចុះទៅកន្លែងកើតហេតុនោះទេ។ ដោយមានការអាណិតអាសូរពីបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ បានទំនាក់ទំនងទូរសព្ទ័ទៅក្រុមគ្រួសាររបស់គាត់មកដឹកគាត់យកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជន៕

 

អត្ថបទមុនៗ

ចូលច្រៀងខារ៉ាអូខេអត់បានកុម្ម៉ង់ផង លើកម្ហូបមក៦មុខ ទាល់តែគិតលុយទាស់សម្តី បុគ្គលិកហាងព្រួតគ្នាវ៉ៃរយះមុខ 

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវស្រ្តីបុគ្គលិកខារ៉ាអូខេ វាយបែកក្បាលដោយសារតែខឹងសួរនាំរឿងម្ហូបដែលអត់កុម្ម៉ង់សោះ បែរជាគិតលុយថ្លៃម្ហូបដល់ទៅ៦មុខ គ្រាន់តែផឹកស្រាបៀរអស់១កេះកន្លះអស់ប្រាក់១១៨ដុល្លារ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៣ទៀបភ្លឺ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅហាងខារ៉ាអូខេ «សែនរីករាយ» នៅតាមបណ្តោយផ្លូវ២០០៤ ភូមិ ត្រពាំងល្វា សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ តារា រ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរអ៊ុតសក់ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ ​បាននិយាយថា នៅមុនពេលកើតហេតុនៅវេលាម៉ោង១១​និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ពួកគាត់បាននាំគ្នាចូលច្រៀងខារ៉ាអូខេ«សែនរីករាយ» ​មានគ្នា៦នាក់ ក្នុង​នោះមានស្រី២នាក់និងប្រុស៤នាក់  បានហៅស្រាបៀរកម្ពុជាចំនួន១កេះកន្លះក្នុងលៃ៤០ដុល្លារ Free ម្ហូប៦មុខ។

ខណៈពេលកំពុងតែផឹកស៊ីក្នុងបន្ទប់​ ភ្លើងដំណើរការមិនល្អចេះតែដាច់ក៏​បានប្តូរបន្ទប់ចុះឡើង ពួកគាត់​មិនបានដឹងថា ​ម្ហូប​៦មុខទៀត​នរណាជាអ្នក​ហៅម្ហូបឡើយ ។ រហូតដល់​ពេលគិតលុយ​អស់​១១៨ដុល្លារ ក៏បានសួរនាំគ្នាឯងថា ម្ដេចអស់ច្រើនម្ល៉េះ! ពួកគេផឹកអស់តែ១កេះកន្លះសោះ ភ្លាមនោះអ្នកគិតលុយបាននិយាយថា មានអ្នកហៅមុខម្ហូប៦មុខទៀតទើបអស់លុយប៉ុណ្ណឹង ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីអ្នកគិតលុយប្រាប់ថា មានកុម្ម៉ង់ម្ហូប៦មុខទៀតក៏សួរ​​នាំគ្នាមិនមានអ្នកណាកុម៉្មង់ទេ តែមិត្តភក្តិម្នាក់ក្នុងចំណោម៦នាក់បានចេញលុយថ្លៃផឹកស៊ី គ្រប់ចំនួន រួចហើយនារីរងគ្រោះបានចេញពីកន្លែងផឹក ដើរទៅរក​ថៅកែឱ្យជួយដោះស្រាយរឿងអស់លុយច្រើន ។

ពេលជួបម្ចាស់ហាង​មិនបានជួយសម្របសម្រួលឡើយ បន្ទាប់មកស្ត្រីនៅក្នុងខារ៉ាអូខេជាបុគ្គលិកក្នុងហាងខាងលើ បានឡាយវីដេអូនិយាយថា រូបរាងប៉ុណ្ណឹងដែរ មិនមានលុយឲ្យថ្លៃផឹកស៊ី ហើយនារីរងគ្រោះខាងលើបាននិយាយថា លុយខ្ញុំមានមិនក្រោម៣០០ទៅ៤០០ដុល្លារឡើយ ប៉ុន្តែគាត់ផឹកអស់ស្រាបៀរតែ១កេះកន្លះ អស់ដល់ទៅជាង១០០​ដុល្លារ ក៏​បានឈ្លោះគ្នា រហូតនារីបុគ្គលិកខារ៉ាអូខេខាងលើ បានវាយទៅលើនារីរងគ្រោះជាភ្ញៀវ បណ្ដាលឲ្យរយះមុខ  ហើយថៅកែហាងមិន​ដោះស្រាយឲ្យទៀត ទើប​ជនរងគ្រោះទៅប្ដឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ភ្លាម ។

បន្ទាប់ពីជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចុះទៅដោះស្រាយដល់កន្លែងកើតហេតុ ស្រាប់តែ​ម្ចាស់ហាងដែលគេស្គាល់ថា ឈ្មោះយឹម សំណាង ហៅតូ បានបិទទ្វារហាងអស់ទៅហើយ ។​ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បី ឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី ។

បើតាមសមត្ថកិច្ចម្នាក់បាន​និយាយទាំងលាក់លៀមថា ហាងខារ៉ាអូខេយីហោសែនរីករាយ នេះ តែងតែមានរឿងជាញឹកញាប់មកហើយ ពេលខ្លះមានរឿងហិង្សារវាងបុគ្គលិកនិងភ្ញៀវ ពេលខ្លះមានរឿងមុខម្ហូប ដែលភ្ញៀវមិនបានហៅ​ បុគ្គលិកលើកមក ហើយសមត្ថកិច្ចបានបន្ត​ទៀតថា ក្នុងមួយយប់មួយយប់ មិនបានដេកមិនបានពួនឡើយ ពិបាកខ្លាំងណាស់នៅហាងខារ៉ាអូខេខាងលើ ៕

 

http://www.nokorthomdaily.com/2018/01/a17012018845/

RELATED ARTICLES