Wednesday, April 24, 2024
Homeព័ត៌មានជាតិEmirates ផ្តល់ជូនអតិថិជនកាន់តែពិសេស ជាមួយកម្មវិធី "My Emirates Pass" នៅសិសិររដូវនេះ

Emirates ផ្តល់ជូនអតិថិជនកាន់តែពិសេស ជាមួយកម្មវិធី “My Emirates Pass” នៅសិសិររដូវនេះ

ភ្នំពេញ ៖ Emirates កំពុងពន្យារពេលកម្មវិធីពេញ​និយម My Emirates Pass ដល់អតិថិជនដែលមកលេងទីក្រុងឌូបៃ នៅសិសិររដូវនេះ។ កម្មវិធីនេះផ្តល់ជូនដល់អតិថិជន Emirates នូវការបញ្ចុះតម្លៃពិសេសៗនៅទូទាំងទីក្រុងឌូបៃ ដោយប្រែក្លាយប័ណ្ណឡើងយន្តហោះរបស់ Emirates (Emirates Boarding Pass) ទៅជាប័ណ្ណសមាជិកពិសេស។

អ្នកហោះហើរទៅកាន់ ឬឆ្លងកាត់ទីក្រុងឌូបៃ ចន្លោះថ្ងៃទី១ ខែមករា និង៣១ ខែមិនា ឆ្នាំ២០១៨ អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីពិសេសសនានា នៅទីតាំងប្រជុំជនល្បីៗនៅទីក្រុងឌូបៃ ដោយគ្រាន់តែបង្ហាញប័ណ្ណឡើងយន្តហោះរបស់ Emirates និងឯកសារសំគាល់អត្តសញ្ញាណ ដែលមានសុពលភាព។ តម្លៃពិសេសពីរាជធានីភ្នំពេញ ទៅ​កាន់ទីក្រុងឌូបៃ នៅសិសិររដូវនេះ ចាប់ផ្តើមពី 523USD ។

My Emirates Pass ក៏បានពង្រីកកម្មវិធីជាមួយដៃគូបន្ថែម ដូច្នេះឥឡូវនេះ អតិថិជនអាចទទួលបាន​ការបញ្ចុះតម្លៃពិសេសៗ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងសណ្ឋាគារលំដាប់ពិភពលោក ជាង២៥០កន្លែង នៅទីក្រុងឌូបៃ។ កម្មវិធីពិសេសទាំងនេះក៏អាចប្រើសម្រាប់សកម្មភាពលំហែនានា រួមមានការទស្សនាការប្រកួតជើងឯកកូនហ្គោល ឧទ្យានកម្សាន្តរំភើបៗ ឬក៏ស្ប៉ាបែបប្រណីតៗ ទូទាំងទីក្រុង។ ដើម្បីដឹងពីកម្មវិធីពិសេសរបស់ My Emirates Pass។

បើតាមលោក Abdulla Adnan  អ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ Emirates នៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ឌូបៃ ជាទីក្រុងរស់រវើកជាងគេមួយ នៅលើពិភពលោកដោយសារ​បទពិសេាធន៍ជាច្រើនដែលតម្រូវចិត្តមនុស្សគ្រប់គ្នា ហើយនាំចិត្តអ្នកទេសចរឱ្យមកទីក្រុងនេះម្តងហើយម្តងទៀត។ ឆ្នាំនេះ យើងបង្កើនចំនួនដៃគូបានទ្វេគុណ នៅក្នុងកម្មវិធី “My Emirates Pass” ដើម្បីផ្តល់ជូនដល់អ្នកដំណើរមកពីប្រទេសកម្ពុជា ដែលចូលចិត្តសាកល្បងបទពិសោធន៍ថ្មីៗនូវជម្រើសកាន់តែច្រើន និងគុណតម្លៃកាន់តែប្រសើរ ពេលពួកគាត់មកលេងទីនេះ។ មិនថា លោកអ្នកមកលេងទីក្រុងនេះលើកដំបូង ឬត្រឡប់មកលេងវិញទេ គឺមានរបស់ប្លែកៗភ្នែករហូត”។

ជាមួយសីតុណ្ហភាពនៅស្ថេរ ចន្លោះ២៥និង២៥អង្សារ ក្នុងខែរងា ទីក្រុងឌូបៃ ជាទីតាំងដ៏សុខដុមសម្រាប់​ទេសចរ។ ពន្លឺថ្ងៃពេញមួយឆ្នាំ អីវ៉ាន់សម្រាប់ដើរទិញ និងភោជនីយដ្ឋានលំដាប់ពិភពលោក ឆ្នេរសមុទ្រគួរឱ្យគយគន់ និងអគារស្កឹមស្កៃ នាំមកនូវអារម្មណ៍ពិសេសដល់គ្រួសារទាំងមូល។ អ្នកទេសចរណ៍មកលេងទីក្រុងឌូបៃ អាចប្រើ “My Emirates Pass” ដើម្បីទស្សនាទីតាំងដែលខានមិនបាន ប្រចាំទីក្រុង ដូចជា Global Village ដែលជាឧទ្យានបុណ្យ និងជាទីតាំងទិញអីវ៉ាន់ចម្រុះវប្បធម៌ ក៏ដូចជា ឧទ្យានកម្សាន្ត Wild Wadi Waterpark និង IMG World of Adventures។

ព្រលានយន្តហោះកណ្តាលរបស់ Emirates នៅទីក្រុងឌូបៃ ផ្តល់ជូនតំណភ្ជាប់ត្រង់ទៅកាន់ទីក្រុងជាង១៥០ នៅជាង៨0​ប្រទេស។ ក្រុមហ៊ុនអាកាសចរណ៍មានបម្រើសេវាលើយន្តហោះ ពីក្រុមបាហុនិកាចំរុះជាតិសាសន៍ (international cabin crew) ដែលមកពី១៣៥ប្រទេស​ ហើយចេះនិយាយជាង៦០ភាសា។ ដោយមានកៅអីថ្នាក់អាជីវកម្មទម្រេតរាប់ស្មើដូចគ្រែ អេក្រង់របស់ក្នុងថ្នាក់សន្សំសំចៃមានទំហំធំជាងគេនៅលើពិភពលោក ​ដល់ទៅ១៣.៣អុីញ និងមាន៣០០០ប៉ុស្តិ៍ ដែលអាចមើលកម្សាន្តតាមតម្រូវការ ប្រើប្រព័ន្ធកម្សាន្តក្នុងយន្តហោះ ដែលជាប់ជ័យលាភី គឺ ice Digital Widescreen ផ្តល់ជូននូវផលិតផល និងគុណតម្លៃស័ក្តិសមនឹងការចំណាយ។

អ្នកដែលធ្វើដំណើរដោយមានក្មេងៗមកតាម អាចទទួលបានអត្ថប្រយោជន៍ពីការផ្តល់ជូនជាលក្ខណៈគ្រួសារទ្រង់ទ្រាយធំ ពីការហោះហើរអាទិភាពនៅគ្រប់ព្រលានយន្តហោះទាំងអស់ ដោយមានអាហារពិសេសៗសម្រាប់កុមារ ការកម្សាន្តរៀបចំសម្រាប់តែក្មេងៗ លើប្រព័ន្ធ ice និងគ្រឿងលេងពិសេសៗ និងកាតាបសកម្មភាពលើយន្តហោះ Lonely Planet Kids។

Emirates ជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលប្រើប្រាស់សុទ្ធតែយន្តហោះខ្នាតធំ ដូចជា Airbus A380 និង Boeing 777 ដែលលើកកម្ពស់​បទពិសោធន៍បន្ថែមទៀតដល់អ្នកដំណើរលើយន្តហោះ តាមរយៈយន្តហោះខ្នាតធំដែលទំនើប ដោយ​ប្រើបច្ចេកវិទ្យាចុងក្រោយគេ និងចំណុះធំទូលាយ៕

RELATED ARTICLES