នាយចយ ផ្អែមល្ហែមស្នេហ៍នៅមាត់សមុទ្រ ធ្វើឲ្យប្រុសៗច្រណែនមិនស្ទើរឡើយ

តារាកំប្លែងល្បីឈ្មោះ ជាសមាជិកក្រុមរបស់នាយក្រឹម គឺនាយចយ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីនាយបាននាំគូសង្សារវ័យក្មេងរូបស្រស់ ធ្វើដំណើរកម្សាន្តនៅមាត់សមុទ្រនាថ្ងៃឆ្លងឆ្នាំ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នារីជាគូស្នេហ៍នាយចយ ដែលមានឈ្មោះ Kwan Dii Kwan Dii បានបង្ហោះរូបថតស្និទ្ធស្នាលផ្អែមល្ហែមចំនួន៣សន្លឹក រួមនឹងសារមួយឃ្លាថា “Happy new year jah សូមជូនពរខ្លួនឯងនឹងហាន់នី ឱ្យមានសុខភាពល្អ សំណាងល្អ និងមានសុភមង្គល។ មានតែរឿងល្អៗចូលក្នុងគ្រួសារ ហេងៗ មានតែអ្នកស្រលាញ់រាប់អាន ហើយក៏សូមឱ្យអ្នកដែលមើលងាយ ពេបជ្រាយ ច្រណែន និងអ្នកដែលនិយាយដើមពួកខ្ញុំទាំងពីរ សូមឱ្យរលាយបាត់ទៅតាមឆ្នាំចាស់ឱ្យអស់ ខ្ញុំមិនចង់កាចដាក់នរណាម្នាក់ទេ តែកុំពេបជ្រាយ មើលងាយខ្ញុំពេក ក្រែងឡូខ្ញុំទ្រាំមិនបាន…”។

ម្ចាស់គណនី Kwan Dii Kwan Dii ដែលជាគូស្នេហ៍របស់នាយចយ បានបន្ថែមថា “កុំឃើញខ្ញុំលេងសើចថា ខ្ញុំមិនចេះអន់ចិត្ត រាល់ថ្ងៃអ្នកឯងនៅផ្ទះមួយខ្ញុំមែន បានអ្នកនិយាយថា ខ្ញុំខ្ចិល អ្នកឯងទើបនឹងស្គាល់ខ្ញុំមិនទាន់បាន១ឆ្នាំផង អ្នកម៉េចក៏ប្រើពាក្យចឹងមកលើខ្ញុំ មែនហើយខ្ញុំប្រៀបនឹងប្រពន្ធអ្នកមិនបានទេ ព្រោះខ្ញុំធ្វើអ្វីមើលខ្លួនឯងថាសម រឺមិនសម ហើយធ្វើអីដែលចូលចំណោមគេចុះ មិនមែនធ្វើអីមិន មើលខ្លួនទេ យល់? ខ្លួនជាប្រុសនិយាយអីគិតផង មនុស្សចាស់ បើធ្វើឱ្យខ្ញុំគោរព គឺគោរពណាស់ តែបើនិយាយមិនចេះគោរពសិទ្ធិខ្ញុំ គឺខ្ញុំមិនគោរពទេ ហើយកុំថាខ្ញុំក្មេងឈ្លើយ មនុស្សខ្ញុំមានហេតុផលណាស់ ចង់ប្រាប់ថាស្គាល់ខ្ញុំឱ្យច្បាស់ចាំនិយាយ…។

អ្វីដែលជារឿងគួរឱ្យភ្ញាក់ផ្អើលនោះ គឺកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គូស្នេហ៍របស់នាយចយ បានបង្ហោះរូបថតចំនួន៦សន្លឹក បង្ហាញពីភាពផ្អែមល្ហែម ស្និទ្ធស្នាលរវាងនាង និងនាយចយ នៅឯមាត់សមុទ្រ រួចសរសេរថា “Pre-widening sexy at kps។ Thanks q camera nam Bro Om Nimoun Happy kop”។

តាមរយៈសារខាងលើនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងចូលរួមត្រេកអរចំពោះចំណងស្នេហ៍អ្នកទាំងពីរ និងយល់ថា មិនយូរទៀតទេ អ្នកទាំងពីរច្បាស់ជាមានដំណឹងល្អជាក់ជាមិនខាន៕