Tuesday, April 16, 2024
Homeព័ត៌មានជាតិMetfone ប្រគល់រង្វាន់ទូរស័ព្ទដៃទំនើប iPhone X

Metfone ប្រគល់រង្វាន់ទូរស័ព្ទដៃទំនើប iPhone X

ក្រុមហ៊ុនមិត្តហ្វូន (Metfone) បានរៀបចំកម្មវិធីប្រគល់រង្វាន់ទូរស័ព្ទដៃទំនើប ម៉ាក iPhone រហូតដល់ទៅ៦រង្វាន់ ជូនអតិថិជនមានសំណាងរបស់ខ្លួន នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន កាលពីព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨ ដែលក្នុងនោះមាន iPhone X ១រង្វាន់ និង iPhone8 ៥រង្វាន់។

លោកញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន

លោកពួន សាមឿន រស់នៅខេត្តតាកែវ ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone X បានឲ្យដឹងថា ”ខ្ញុំបានដឹងពីកម្មវិធីនេះ តាមរយៈសារ SMS របស់ក្រុមហ៊ុន ហើយខ្ញុំព្យាយាមបញ្ចូលកាតអស់តែ៧ដុល្លារ ហើយទីបំផុត ខ្ញុំក៍៏ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone X នេះតែម្ដង។ ខ្ញុំស្ទើរតែមិនជឿ ពេលក្រុមហ៊ុនទំនាក់ទំនង ខ្ញុំរំភើបខ្លាំងណាស់”។

ចំណែកបងស្រីសៀង ណម រស់នៅខេត្តក្រចេះ ក៏បានបង្ហាញអារម្មណ៍រំភើបថា ”ខ្ញុំបញ្ចូលកាតអស់តែ១ដុល្លារ ក៏បានឈ្នះ iPhone 8 នេះតែម្ដង។ ខ្ញុំស្ទើរតែមិនជឿ ពេលក្រុមហ៊ុនទំនាក់ទំនង ហើយប្រាប់ថា ខ្ញុំត្រូវរង្វាន់។ ខ្ញុំជឿជាក់សេវាកម្មរបស់មិត្តហ្វូន រង្វាន់ពិតជាមានប្រាកដមែន”។

លោកញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន ដែលចូលរួមប្រគល់រង្វាន់ដល់អតិថិជនមានសំណាង បានមានប្រសាសន៍ថា ”យើងសូមចូលរួមអបអរសាទរដល់អតិថិជន ដែលមានសំណាងបំផុតពីកម្មវិធីបញ្ចូលលុយឈ្នះ iPhone X។ ហើយក្រុមហ៊ុនមិត្តហ្វូន នឹងបន្ដប្ដេជ្ញាផ្ដល់នូវសេវាកម្មថ្មីៗ និងកម្មវិធីឈ្នះរង្វាន់ជាច្រើនទៀត សម្រាប់ឆ្នាំ២០១៨”។

ក្រុមហ៊ុនមិត្តហ្វូន បានផ្ដល់ជូននូវកម្មវិធីបញ្ចូលលុយ ឈ្នះទូរស័ព្ទដៃ iPhone X និង iPhone 8 ដល់អតិថិជនទាំងអស់ គ្រាន់តែបញ្ចូលទឹកប្រាក់យ៉ាងតិច១ដុល្លារឡើងទៅ ដែលកម្មវិធីនេះចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែធ្នូ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។

ចំពោះអតិថិជនទាំង៦រូប ដែលមានសំណាងពីកម្មវិធីប្រគល់រង្វាន់នោះ មានដូចជា លោកពួន សាមឿន ខេត្តតាកែវ ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone X, អ្នកស្រីសៀង ណម ខេត្តក្រចេះ ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8, អ្នកស្រីកង នាង ខេត្តព្រៃវែង ឈ្នះរង្វាន់ទូរស័ព្ទ iPhone 8, អ្នកនាងរ៉ូម៉ាឡា រាជធានីភ្នំពេញ ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8, អ្នកនាងហឿង កែវ ខេត្តស្ទឹងត្រែង ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8 និងលោកលាវ ប៉ារ៉ាស៊ី ខេត្តត្បូងឃ្មុំ ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8៕

RELATED ARTICLES