Friday, April 19, 2024
Homeព័ត៌មានជាតិស្នៀតថ្មី !!! ប្រើល្បិចធ្វើជាបើកម៉ូតូបុកពីក្រោយ បន្លំលួចទូរស័ព្ទ

ស្នៀតថ្មី !!! ប្រើល្បិចធ្វើជាបើកម៉ូតូបុកពីក្រោយ បន្លំលួចទូរស័ព្ទ

ភ្នំពេញ : ចោរឥលូវប្ដូរស្នៀតថ្មី ជិះម៉ូតូម៉ាកយ៉ាម៉ាហា ស៊ីរ៉ូស ពណ៍ក្រហមលាយខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង ១A ៤១២៨ ធ្វើជាបេីកបុកម៉ូតូនារីម្នាក់ ម៉ាកស្គុបពីពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ១CI ១៣៥២ ស្របពេលដែលស្រ្តីរងគ្រោះភ្លេចខ្លួន ក៏បន្លំលួចទូរស័ព្ទដៃម៉ាកអាយហ្វូន៥ពណ៍ស តែចៃដន្យនារីរងគ្រោះមេីលឃេីញទាន់ស្រែកឆោឡោផ្អើលអ្នកដំណេីរជួយអន្តរាគមន៍ ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត កាលវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២៧១ ស្ថិតនៅភូមិត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

នារីរងគ្រោះមានឈ្មោះវ៉ាន ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកចែកចាយផលិតផល ស្នាក់នៅផ្ទះលេខ២៨១ ផ្លូវលំ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានប្រាប់អ្នកយកព័ត៍មានយេីងឲ្យដឹងថា មុនកេីតហេតុ នាងបានបើកម៉ូតូម្នាក់ឯងចេញពីផ្សារស្ទឹងមានជ័យចាស់ គោលបំណងមកជួបគ្នាជាមួយម៉ូយដែលគេណាត់ជួបសងលុយថ្លៃទិញផលិតផល​ ស្រាប់តែមានបុរសម្នាក់បេីកម៉ូតូស្របទិសគ្នា មកបុកម៉ូតូគាត់ពីក្រោយ តែមិនបានដួលទេ គ្រាន់តែឈប់ម៉ូតូងាកមេីល ហេីយជនសង្ស័យបានចុះពីលេីម៉ូតូមកបន្លំលូកយកទូរស័ព្ទដៃរបស់នាងដែលទុកក្នុងកាបូបស្ពាយ ចៃដន្យនាងឃេីញទាន់ ជនសង្ស័យធ្វើជាទម្លាក់ទូរស័ព្ទមកលេីថ្នល់បណ្ដាលបែកអេក្រង់ ហើយជនសង្ស័យព្យាយាមបេីករត់គេច​ ប៉ុន្តែត្រូវបាននាងស្រែកក៏ត្រូវបានអ្នកដំណេីរជាច្រេីនជួយចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យមានឈ្មោះគួង រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានសារភាពខ្លួនបានលួចបន្លំយកទូរស័ព្ទដៃម៉ាកអាយហ្វូន៥ ពីនារីជនរងគ្រោះពិតប្រាកដមែនពេលគ្រោះថ្នាក់ចរាចរណ៍ ដោយសារឃេីញទុកនៅហោប៉ៅកាបូបស្ពាយចំហៀង តែត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹកខណ្ឌចំការមន បានប្រាប់ថា ពេលកម្លាំងនគរបាលកំពុងល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញផ្អេីលប្រជាពលរដ្ឋចាប់បានចោរ ក៏ទៅមេីល និងអន្តរាគមន៌នាំជនសង្ស័យយកមកសាកសួរនៅនគរបាលប៉ុស្តិ៍ ព្រោះខ្លាចប្រជាពលរដ្ឋទ្រាំមិនបានវ៉ៃជនសង្ស័យស្លាប់។ នៅពេលសួរនាំទេីបដឹងថាករណីនេះកេីតឡេីងនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដែលជាព្រំប្រទល់ជាមួយនិងនគរបាលប៉ុស្តិ៍ទំនប់ទឹកនោះទេ ហេីយក៏បានទំនាក់ទំនងទៅលោកអធិការខណ្ឌឲ្យនគរបាលប៉ុស្តិ៍រួមទាំងវត្ថុតាងម៉ូតូជនសង្ស័យនិងនារីរងគ្រោះដាក់បណ្ដឹងដេីម្បីចាត់ការតាមនីតិវិធីបន្ត ៕

RELATED ARTICLES