Saturday, April 20, 2024
Homeព័ត៌មានជាតិក្រុមហ៊ុនឧកញ៉ាម៉ុង ឫទ្ធី ប្រមូលទិញផ្លែស្វាយកែវរមៀត នាំចេញទៅក្រៅប្រទេស

ក្រុមហ៊ុនឧកញ៉ាម៉ុង ឫទ្ធី ប្រមូលទិញផ្លែស្វាយកែវរមៀត នាំចេញទៅក្រៅប្រទេស

ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប បានបន្តប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករកម្ពុជា ហើយបានវេចខ្ចប់នាំចេញទៅកាន់ប្រទេសបារាំង រុស្ស៊ី និងបន្តការចែកចាយទៅសហគមន៍អឺរ៉ុបផងដែរ។

លោកឧកញ៉ាម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប បានឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ថា “ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨ ក្រុមការងាររបស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប បានប្រមូលទិញផ្លែស្វាយកែវរមៀត ពីកសិករម្ចាស់ចម្ការ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបចំវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្តការចែកចាយទៅសហគមន៍អឺរ៉ុប សម្រាប់ជើងទី១៤ ឆ្នាំ២០១៧-២០១៨ ទំនិញទាំងអស់នេះ នឹងត្រូវបញ្ជូនតាមជើងយន្តហោះ កាតារ (QATAR) ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលហោះនៅវេលាម៉ោង៥និង១៩នាទី ល្ងាចនេះ QR0971 មានចំនួន៦ប៉ាឡែត ៤០៦កាតុង ស្មើនឹងបរិមាណផ្លែស្វាយ សរុប២៣០០គីឡូក្រាម។ ហើយសម្រាប់ជើងនេះដែរ ក៏បាននាំផ្លែស្វាយទៅប្រទេសរុស្ស៊ី ផងដែរ ដែលជើងនេះ គឺជាជើងទី៣ សម្រាប់ប្រទេសរុស្ស៊ី ដែលបាននាំចេញចំនួន៨០កញ្ច្រែង ស្មើនឹងបរិមាណផ្លែស្វាយ ១០០០គីឡូក្រាម”។

លោកឧកញ៉ាម៉ុង ឫទ្ធី បានបន្ថែមថា “ខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលភាគីអ្នកទទួលទិញនៅឯបរទេសបានយល់ព្រមតាមការស្នើសុំរបស់ខ្ញុំ សុំបិទទង់ជាតិដែលជាអត្តសញ្ញាណសម្គាល់របស់ខ្មែរយើង នៅលើសំបកកេស”៕

RELATED ARTICLES