Saturday, April 20, 2024
Homeព័ត៌មានជាតិកម្សត់ណាស់!!! ពិការភ្នែកហើយ ប្រពន្ធរត់ចោល តូចចិត្តរត់ទៅសុំទានគេ

កម្សត់ណាស់!!! ពិការភ្នែកហើយ ប្រពន្ធរត់ចោល តូចចិត្តរត់ទៅសុំទានគេ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់នេះ កើតមកពិការភ្នែកតាំងពីកំណើត តែពេលធំដឹងក្តី អាចប្រកបរបរឡើងត្នោតចិញ្ចឹមជីវិតរស់នៅដោយស្រួល តែទាស់ត្រង់គ្មានក្រមុំណាព្រមស្ម័គ្រយកធ្វើជាប្តីសោះ លុះក្រោយមក ក៏មានក្រមុំចាស់ម្នាក់បានធ្លាក់ក្នុងអន្លង់ស្នេហ៍ ដាក់កាយដាក់ចិត្ត បើកបេះដូងទទួលយកបុរសពិការជាប្តី រួមរស់នឹងគ្នាយ៉ាងមានសុភមង្គលអស់រយៈពេល២ឆ្នាំ ស្រាប់តែប្រពន្ធបែកគំនិតរត់ចោលប្តីបាត់ ធ្វើឱ្យបុរសពិការភ្នែកជាប្តីឈឺចិត្ត ក៏ឈប់ប្រកបរបរឡើងត្នោត ចាកចោលស្រុកកំណើតទៅដើរសុំទានគេនៅឯរាជធានីភ្នំពេញ វិញម្តង។

បុរសអភ័ព្វដែលត្រូវប្រពន្ធរត់ចោលបាត់នេះ មានឈ្មោះយ៉ា ប្រុស អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិតាភេម ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ។

ឪពុកលោកយ៉ា ប្រុស ពេលផ្តល់សម្ភាសន៍

តាមសម្តីបុរសជាឪពុកបុរសពិការភ្នែកខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសអភ័ព្វរូបនោះ គឺជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ (ប្រុស២ ស្រី១)។ កូនប្រុសនេះ ពេលកើតមកមានភ្នែកភ្លឺ អាចមើលឃើញដូចគេឯងដែរ តែពេលឈានចូលវ័យ៤ឆ្នាំ មិនដឹងជាយ៉ាងម៉េច ក៏ងងឹតភ្នែកដោយមិនដឹងមូលហេតុ ទើបធ្វើឱ្យគេមិនអាចចូលសាលារៀនសូត្រដូចក្មេងដ៏ទៃទៀតនោះទេ។ នៅពេលដែលកូនប្រុសនេះងងឹតភ្នែកដំបូងៗ ពួកគាត់ជាឪពុកម្តាយភ័យណាស់ បាននាំកូនទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលដែរ តែមិនអាចជាសះស្បើយសោះ។ កូនប្រុសនេះ ទោះជាពិការភ្នែកមើលមិនឃើញមែន តែគេមានសមត្ថភាពពិសេសអាចឡើងដើមត្នោតបាន ហើយរូបគេបានចាប់យករបរឡើងត្នោតកៀបយកទឹក មករំងាស់ធ្វើស្ករលក់ ដោយក្នុងមួយថ្ងៃកូនប្រុសនេះ តែងឡើងយកបានទឹកត្នោត មករំងាស់ធ្វើស្ករ បានជាង២០គីឡូក្រាមឯណោះ ហើយគេឡើងដើមត្នោតជិត២០ដើម។

បុរសជាឪពុករូបនេះ បន្តថា តាំងពីកូនប្រុសនេះចាប់យករបរឡើងត្នោតមក ពួកគាត់ជាឪពុកម្តាយចេះតែភ័យព្រួយបារម្ភពីសុវត្ថិភាព កូនប្រុសខ្លាចភ្លាត់ស្នៀតធ្លាក់ស្លាប់ ប៉ុន្តែគេស្ទាត់ជំនាញណាស់ឡើងត្នោតលឿនរហ័ស ជាមនុស្សភ្នែកភ្លឺទៅទៀត ហើយតាមរយៈការឡើងត្នោតយកទឹកមករំងាស់ធ្វើស្ករលក់នេះ បានជួយជ្រោងជីវភាពគ្រួសារគាត់ឱ្យបានធូរស្រាលមួយកម្រិតផងដែរ។ ក្រៅពីរបរឡើងត្នោត កូនប្រុសនេះបានដើរស៊ីឈ្នួលគេរែកដី ធ្វើនេះធ្វើនោះជាប់ជានិច្ច ពោលគឺគេជាមនុស្សឧស្សាហ៍ខ្លាំងណាស់ មិនចេះខ្ជិល ឬទំរន់ឡើយ។

លោកយ៉ា ប្រុស និងនាងម៉ម សារី

បុរសជាឪពុក បានបន្ថែមថា ក្រោយពេលធំពេញវ័យកំលោះ ស្រីៗក្នុងភូមិស្រុក ចេះតែមើលរំលងកូនប្រុសនេះរហូត ដោយសារតែទាស់ត្រង់ភ្នែកពិការនេះតែម្តង ព្រោះថាបើគេមានភ្នែកភ្លឺល្អវិញ មិនខ្វះអ្នកលើកកូនក្រមុំឱ្យទេ ដោយសារឃើញពីសមត្ថភាព និងភាពឧស្សាហ៍ព្យាយាមរបស់គេ។ លុះចូលដល់ឆ្នាំ២០១៥ ក៏មាននារីក្រមុំម្នាក់មកពីខេត្តបាត់ដំបង ឈ្មោះម៉ម សារី អាយុតំណាលកូនប្រុសគាត់ដែរ ហើយនាងមានរូបសម្រស់ល្អគ្រាន់បើ ស្រាប់តែក្រោយមកមិនដឹងជាយ៉ាងម៉េច ក៏លង់ស្នេហ៍លើកូនប្រុសគាត់ជាមនុស្សពិការភ្នែកទៅវិញ រហូតដល់យល់ព្រមរៀបការ ទទួលយកកូនគាត់ជាប្តីរួមរស់នឹងគ្នារហូតមក។

បុរសជាឪពុក បានបញ្ជាក់ថា បន្ទាប់ពីរៀបការនឹងគ្នារួច កូនប្រុសគាត់នៅតែបន្តរបរឡើងត្នោត និងស៊ីឈ្នួលរែកដីឱ្យគេដដែល ចំណែកកូនប្រសាស្រីនេះត្រូវប្តីឱ្យនៅមើលថែផ្ទះសំបែង មិនឱ្យធ្វើការងារអ្វីទេ ការងារធ្ងន់ស្រាល ប្តីជាអ្នករ៉ាប់រងទាំងអស់។ លុះ២ឆ្នាំក្រោយមក បន្ទាប់ពីបង្កើតបានកូនប្រុសម្នាក់ ស្រាប់តែកូនប្រសាស្រីនេះហាក់ណាយចិត្ត ឈប់ស្រលាញ់ប្តី រហូតដល់ថ្ងៃមួយ នាងបានរត់ចោលប្តី ត្រឡប់ទៅរស់នៅស្រុកកំណើតរបស់នាងឯខេត្តបាត់ដំបង វិញបាត់ទៅ ហើយសូម្បីតែកូនប្រុសក៏នាងមិនយកទៅជាមួយដែរ។ ចំណែកកូនប្រុសគាត់បានព្យាយាមទូរស័ព្ទអង្វរកប្រពន្ធឱ្យត្រឡប់មករួមរស់នឹងគ្នាវិញដែរ តែប្រពន្ធមិនព្រមដាច់ខាត ដោយនាងថែមទាំងបោះពាក្យសម្តីមួយឃ្លា ធ្វើឱ្យកូនប្រុសគាត់ឈឺចិត្តយ៉ាងខ្លាំង គឺនាងបាននិយាយថា នាងឈប់យកហើយ ប្តីងងឹតភ្នែក។

លោកយ៉ា ប្រុស

បុរសជាឪពុក បានឱ្យដឹងទៀតថា ដោយសារតែឈឺចិត្តស្អិតទ្រូងនឹងទង្វើប្រពន្ធ ដែលរួមរស់នឹងប្តីសុខៗ បែរជាបោះបង់ប្តីចោលដោយគ្មានអាល័យ និងថែមទាំងបោះពាក្យសម្តីទៀតនោះ ទើបធ្វើឱ្យកូនប្រុសគាត់ អស់កម្លាំងកាយកម្លាំងចិត្តរកស៊ីឡើងត្នោត ឬស៊ីឈ្នួលគេអ្វីទៀតហើយ មួយថ្ងៃៗតែងយកស្រាមកធ្វើជាត្រីមុខ បំបាត់ទុក្ខ ហើយមួយរយៈចុងក្រោយនេះ កូនប្រុសក៏បានចាកចេញពីស្រុកកំណើត ទៅដើរសុំទានគេនៅ ឯភ្នំពេញ រស់នៅតាមយថាកម្មរហូតមកដល់សព្វថ្ងៃ៕

 

អត្ថបទមុនៗ

 

ពៅ លីដា ហុឺហារថយន្តទំនើបៗ មន្ត្រីធំតាមស្អិត

តាមប្រភពពីចង្កោមសិល្បៈ​ បានខ្សឹបខ្សៀវគ្នាថា តារាភាពយន្តសម្បុរស្រអែមស្រស់ កញ្ញាពៅ លីដា ដែលកំពុងហ៊ឺហារថយន្តទំនើប Land Cruiser តម្លៃជាង១០ម៉ឺនដុល្លារ នឹងរស់នៅក្នុងទ្រនំវីឡាដ៏ធំស្កឹមស្កៃតម្លៃជាង២០ម៉ឺនដុល្លារ ល្បីមានអ្នកឧបត្ថម្ភនោះ កំពុងត្រូវបានបុរសអ្នកមានម្នាក់ ដែលមានងារជាមន្ត្រីធំ តាមថ្ពក់ស្នេហ៍យ៉ាងស្អិត…។

មជ្ឈដ្ឋានជាច្រើនទាំងក្នុង និងក្រៅរង្វង់សិល្បៈ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលតារាភាពយន្តល្បីឈ្មោះ កញ្ញាពៅ លីដា មានជីវភាពលេចធ្លោវ៉ាផ្តាច់តារាសិល្បៈល្បីឈ្មោះមួយចំនួន។ ក្រៅពីមានទ្រនំវីឡាដ៏ធំស្កឹមស្កៃនៅបុរីពិភពថ្មី លីដា បានផ្លាស់ប្តូររថយន្តជាបន្ទាប់ ដែលក្រៅពីប្តូរពី Lexus RX300 មកជិះ Tundra មិនបានប៉ុន្មានផង ស្រាប់តែទិញបន្ថែម Land cruiser តម្លៃជាង10ម៉ឺនដុល្លារ ជិះយ៉ាងកាលីប ធ្វើឱ្យអ្នកសិល្បៈជាច្រើនមិនហ៊ានប្រជែងជាមួយនាង ខណៈដែលនាងមានលុយចាយពេញៗដៃ មិនចាញ់ជំទាវសម្បូរទ្រព្យមួយចំនួនផងនោះ។

យ៉ាងណា ខណៈដែលលីដា កំពុងតែហ៊ឺហានោះ គេអាចដឹងត្រឹមថា បច្ចុប្បន្ននេះ ក្រៅពីមានចំណូលពីអាជីពសិល្បៈ នាងមានហាងថែរក្សាសម្រស់មួយនៅម្តុំផ្សារដីហុយ ហើយក្រុមគ្រួសាររបស់នាង មានមុខរបរលក់ផ្អក តាមអនឡាញ។

ស្របពេលដែលជីវភាពមានការប្រែប្រួលយ៉ាងឆាប់រហ័ស ពៅ លីដា ក៏បានប៉ះនឹងដំណឹងជាហូរហែមកថា នាងមានអ្នកពិសេសចាំជួយជ្រោមជ្រែងនាងពីក្រោយខ្នង ខណៈដែលកន្លងមក ផ្ទុះដំណឹងថា នាងបានជួយឪពុកបង្កើតវិញ បន្ទាប់ពីបែកគ្នា21ឆ្នាំ ដែលឪពុករបស់នាងមានងារជាមន្ត្រីធំផ្កាយ2 ទ្រព្យស្តុក គាប់ជួននឹងព័ត៌មានសាយភាយថា មានបុរសសម្បូរទ្រព្យមួយចំនួន តាមស្នេហ៍នាងផងនោះ។ ប៉ុន្តែរាល់ពេលអ្នកសារព័ត៌មានចោទសួរ លីដា តែងតែអះអាងថា អ្វីដែលនាងមានពេលនេះ ជាកម្លាំងញើសឈាមរបស់នាងរួមជាមួយក្រុមគ្រួសារទាំងស្រុង គឺគ្មាននរណាជួយឧបត្ថម្ភនាងទេ។

យ៉ាងណា តាមប្រភពចុងក្រោយពីតារាសិល្បៈ បានព្រលយថា លីដា មានអ្នកពិសេសនៅពីក្រោយខ្នង ទើបជីវភាពរបស់នាងលេចធ្លោលឿនរហ័សបែបនេះ ខណៈដែលមុខរបររបស់នាង និងក្រុមគ្រួសារ បូករួមទាំងប្រភពចំណូលពីអាជីពសិល្បៈ មិនអាចជួយឱ្យនាងហ៊ឺហាយ៉ាងឆាប់រហ័សបែបនេះទេ។

ខណៈដែលលីដា តែងតែអះអាងថា បេះដូងនៅទំនេរ និងគ្មានអ្នកជ្រោមជ្រែងនោះ តាមប្រភពចុងក្រោយពីអ្នកនៅក្នុងចង្កោមសិល្បៈ បានបង្ហើបឱ្យដឹងថា នាងកំពុងត្រូវបានមន្ត្រីធំម្នាក់តាមថ្ពក់ស្នេហ៍យ៉ាងស្អិត។

ប្រភពជាតារាសិល្បៈដែលសុំមិនបង្ហាញឈ្មោះ បន្ថែមថា មន្ត្រីធំរូបនោះមានទ្រព្យវាល់លានដុល្លារ ទើបសម្ពោធវីឡាដ៏ធំស្កឹមស្កៃមួយ កាលពីថ្មីៗនេះ។

យ៉ាងណា តាមប្រភពថា មន្ត្រីធំដែលកំពុងតាមស្នេហ៍លីដា យ៉ាងស្អិតនោះ មានប្រពន្ធស្របច្បាប់រួចទៅហើយ ប៉ុន្តែនៅតែលង់ស្នេហ៍លីដា ដកចិត្តមិនរួច។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីធំរូបនោះហ៊ានធានាជ្រោមជ្រែងនាងគ្រប់យ៉ាងទៀតផង ប្រសិនបើនាងព្រមប្រគល់ស្នេហ៍។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីកញ្ញាពៅ លីដា បានទេ កាលពីថ្មីៗនេះ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីនាងជានិច្ច។

ទោះជាយ៉ាងណា កន្លងមក លីដា តែងតែអះអាងថា នាងមិនលក់ស្នេហាទេ គឺនាងចង់បានស្នេហាមួយដែលពិតប្រាកដដូចស្ត្រីទូទៅដែរ ដោយមិនទទួលការជ្រោមជ្រែងពីបុរសណាម្នាក់ តាមរយៈរឿងស្នេហានោះទេ។ ជាពិសេស បុរសដែលពាក់ព័ន្ធប្តីគេ គឺនាងមិនយកខ្លួនបៀតជាដាច់ខាត ព្រោះខ្លាចប្រឈមគ្រោះថ្នាក់ដូចតារាល្បីឈ្មោះមួយចំនួន ដែលធ្លាប់រងគ្រោះនាពេលកន្លង។

ចាប់តាំងពីប្រឡូកនៅក្នុងពិភពសិល្បៈ នឹងទាញបានភាពលេចធ្លោ ពុំមែនមានតែមន្ត្រីធំទ្រព្យស្តុកម្នាក់ទេ ដែលល្បីតាមថ្ពក់ស្នេហ៍លីដា គឺនាងធ្លាប់ប៉ះនឹងដំណឹងថា មានបុរសៗអ្នកមានជាច្រើនតាមស្នេហ៍ មានទាំងអ្នកចង់ចិញ្ចឹមជ្រោមជ្រែងទៀតផង។ ប៉ុន្តែលីដា តែងតែអះអាងថា បេះដូងនាងនៅទំនេររហូតមកដល់បច្ចុប្បន្ននេះ ពោលគឺនៅពេលជួបស្នេហាពិតប្រាកដ នាងនឹងបើកចំហចូលរោងការតាមគន្លងប្រពៃណីជាសាធារណៈ។

ចំពោះអាជីពសិល្បៈ លីដា នៅតែមានទីផ្សារជោកជាំ ទាំងសម្តែងភាពយន្ត ថតឈុតខារ៉ាអូខេ និងថតស្ពតពាណិជ្ជកម្មជាដើម ខណៈដែលនាងកំពុងលេចមុខតាមកញ្ចក់ទូរទស្សន៍ PNN ជាតួឯកនៅក្នុងរឿង “ក្រមុំឆ្នាសប៉ះមេស្រុកឆ្នើម” និងកំពុងត្រៀមថតជាតួឯករឿងភាគថ្មី “ដួងច័ន្ទ ដួងចិត្ត” ក្នុងពេលឆាប់ៗនេះ៕

 

http://www.nokorthomdaily.com/2018/01/pov-lida-59175/

RELATED ARTICLES