Thursday, March 28, 2024
Homeព័ត៌មានជាតិចាប់សើយរ៉ូបរំលោភបានសម្រេច លើកខោរត់គេចមិនទទួលខុសត្រូវ នាងស្រែកផ្អើលប្រជាពលរដ្ឋចាប់ឃាត់ខ្លួន

ចាប់សើយរ៉ូបរំលោភបានសម្រេច លើកខោរត់គេចមិនទទួលខុសត្រូវ នាងស្រែកផ្អើលប្រជាពលរដ្ឋចាប់ឃាត់ខ្លួន

ភ្នំពេញ ៖ យុវជនម្នាក់បានទូរស័ព្ទណាត់នារីវ័យក្មេងម្នាក់ ឱ្យមកជួបនៅក្នុងដីឡូត៍ស្ងាត់មួយកន្លែង លុះឃើញនារីរងគ្រោះស្លៀករ៉ូបមកជួប ធ្វើឱ្យកើតមានអារម្មណ៍តណ្ហាពុះកញ្ជ្រោល ទប់មិនជាប់ ក៏ធ្វើសកម្មភាពចាប់ឱបថើប ច្របាច់សុដន់ រួចសើយរ៉ូបនារីរងគ្រោះចាប់បង្ខំរំលោភសេពសន្ថវៈរហូតដល់បានសម្រេច រួចព្យាយាមលើកខោរត់គេច មិនទទួលខុសត្រូវ ធ្វើឱ្យនារីរងគ្រោះកើតទុក្ខមិនសុខចិត្ត ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងប្រជាការពារភូមិ ចាប់ឃាត់ប្រគល់ឱ្យប៉ូលិសនាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានណាត់ជួបស្រីក្នុងដីឡូត៍ រួចចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍ទំនេរមួយកន្លែង តាមផ្លូវ១០០៧ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

 

យុវជនល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះនោះ មានឈ្មោះលន់ លីស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិសំណង់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ន.ដ.វ អាយុ១៨ឆ្នាំ មុខរបរកម្មការិនីផ្នែកបោកអ៊ុត នៅក្នុងក្រុមហ៊ុនឯកជនមួយ ស្នាក់នៅក្នុងខណ្ឌសែនសុខ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យខាងលើ គឺជាអតីតអ្នករួមការងារជាមួយនាងពីមុនមក តែមួយរយៈក្រោយនេះ ជនសង្ស័យបានឈប់ ទៅធ្វើការនៅកន្លែងផ្សេង ហើយរវាងពួកនាងទាំង២នាក់ គ្រាន់តែស្គាល់គ្នាក្នុងនាមធ្លាប់ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នាប៉ុណ្ណោះ ហើយនាងក៏គ្មានចេតនាស្រឡាញ់ជនសង្ស័យនោះដែរ។

 

នារីរងគ្រោះបន្តថា លុះមកដល់វេលារសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នាងបានជួបជាមួយជនសង្ស័យដោយចៃដន្យ ហើយជនសង្ស័យក៏បានសុំលេខទូរស័ព្ទរបស់នាង។ ចំណែកនាងនឹកថា ធ្លាប់រាប់អានគ្នាក៏ឱ្យលេខទៅជនសង្ស័យទៅ។ ស្រាប់តែមកដល់វេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានទូរស័ព្ទមកជួបនាង រួចប្រាប់ថា គេមានការចង់និយាយគ្នាជាមួយនាងបន្តិច ចំណែកនាងខំតែជឿ ក៏បានស្កាត់មកជួបជនសង្ស័យតាមការណាត់ នៅត្រង់ចំណុចដីឡូត៍ទីតាំងកើតហេតុខាងលើ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា នៅពេលមកដល់ជួបមុខគ្នាក្នុងដីឡូត៍ស្ងាត់ ស្រាប់តែជនសង្ស័យមិនបាននិយាយអ្វីច្រើនទេ បែរជាស្ទុះមកចាប់ឱបថើប លូករាវ ច្របាច់សព្វរាងកាយរបស់នាង ហើយចាប់នាងផ្តួលសើយរ៉ូប សម្រាតខោ សង្កត់ចាប់បង្ខំរំលោភសេពសន្ថវៈនាងទាំងកំរោល ធ្វើឱ្យនាងដែលជាមនុស្សស្រី គ្មានកម្លាំងអាចតតាំងរើបម្រះរួច ទីបំផុតក៏ត្រូវជនសង្ស័យធ្វើសកម្មភាពចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។

នារីរងគ្រោះបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានលើកខោស្លៀក ងើបរត់បំណងគេចខ្លួន ធ្វើឱ្យនាងទទួលរងនូវក្តីឈឺចាប់ យំសម្រក់ទឹកភ្នែក មិនគួរណាចាញ់ល្បិចបោកបញ្ឆោតរបស់ប្រុសព្រាន រួចក៏ស្រែកឆោឡោហៅគេឯងឱ្យជួយ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្បែរខាង និងប្រជាការពារនាំគ្នាដេញចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ រួចរាយការណ៍ទៅប៉ូលិសចុះមកអន្តរាគមន៍តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តសកម្មភាពចាប់រំលោភសេពសន្ថវៈនារីរងគ្រោះប្រាកដមែន ដោយនៅមុនពេលកើតហេតុ រូបគេបានទូរស័ព្ទទៅល្បួងហៅនារីរងគ្រោះមកជួបនៅទីតាំងដីឡូត៍ខាងលើដែលជាកន្លែងស្ងាត់ លុះនារីរងគ្រោះមកដល់ ដោយស្លៀករ៉ូបបង្ហាញសាច់ ធ្វើឱ្យរូបគេផ្ទុះអារម្មណ៍តណ្ហា ទ្រាំលែងបាន ក៏ចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើ ផ្អែកលើបណ្តឹងនារីរងគ្រោះ សមត្ថកិច្ចបាននាំទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តទៅតាមនីតិវិធី៕

 

អត្ថបទមុនៗ

ឃាត់ស្ត្រីរកសុីផ្លូវភេទ១១នាក់ បញ្ជូនទៅអប់រំកែប្រែខ្លួនសាជាថ្មី

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការចុះធ្វើរដ្ឋបាលឃាត់ស្ត្រីរកស៊ីផ្លូវភេទ ដែលឈរហៅម៉ូយនៅជុំវិញបរិវេណវត្តភ្នំ បានសរុបចំនួន១១នាក់ និង៤នាក់ទៀត ជាអ្នកប្រើប្រាស់ថ្នាំញៀននៅប្លុកបឹងកក់ បញ្ជូនទៅកាន់មន្ទីរ សង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំឱ្យកែប្រែខ្លួនសាជាថ្មី។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ត្រង់ចំណុចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា នៅចំណុចរង្វង់មូលវត្តភ្នំ តែងមានស្ត្រីរកស៊ីផ្លូវភេទឈរហៅម៉ូយបង្កភាពរញ៉េរញៃអនាធិបតេយ្យតាមផ្លូវសាធារណៈ ដោយឃើញរូបភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយសង្គមបែបនេះ ទើបអភិបាលខណ្ឌដូនពេញ បានចាត់ឱ្យគណៈបញ្ជាការឯកភាពខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូលស្ត្រីរកស៊ីផ្លូវភេទដែលឈរហៅម៉ូយគ្មានសណ្តាប់ធ្នាប់ នៅជុំវិញបរិវេណវត្តភ្នំ ដែលតែងតែលួចបន្លំលួចយករបស់ភ្ញៀវណាដែលស្រវឹងស្រាមករកសេវាផ្លូវភេទ ដើម្បីនាំយកមកអប់រំណែនាំ។

ប្រភពដដែលបន្តថា យុទ្ធនាការប្រមូលស្ត្រីរកស៊ីផ្លូវភេទនេះ អាជ្ញាធរឃាត់បានស្ត្រីរកស៊ីផ្លូវភេទនៅវត្តភ្នំ បានចំនួន១០នាក់ និងម្នាក់ទៀត នៅដើមពោធិ៍មុខបារទន្លេសាប និងបន្តឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀនចំនួន៤នាក់ នៅប្លុកបឹងកក់ ក្នុងនោះមានស្រី២នាក់ និងប្រុស២នាក់ ដកហូតបានឧបករណ៍សំរាប់ជក់ថ្នាំញៀនចំនួនមួយ យកទៅសាលាខណ្ឌដូនពេញ។

ក្រោយប្រមូលបាន ក្រុមស្ត្រីរកស៊ីផ្លូវភេទទាំង១១នាក់ រួមនឹងអ្នកប្រើប្រាស់ថ្នាំញៀន៤នាក់ទៀតនោះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ រៀបចំបញ្ជូនយកទៅអប់រំនៅមន្ទីរសង្គមកិច្ច ដើម្បីកែខ្លួនសារជាថ្មី៕

 

http://www.nokorthomdaily.com/2018/01/social-59862/

RELATED ARTICLES