Saturday, April 20, 2024
Homeព័ត៌មានជាតិផឹកស្រវឹងទៅឈរកណ្តាលស្តុប សមត្ថកិច្ចហាមឃាត់ ថា "សមត្ថកិច្ចរំខាន មិនឲ្យធ្វើតាមចិត្តចង់"

ផឹកស្រវឹងទៅឈរកណ្តាលស្តុប សមត្ថកិច្ចហាមឃាត់ ថា “សមត្ថកិច្ចរំខាន មិនឲ្យធ្វើតាមចិត្តចង់”

ភ្នំពេញ : បុរសម្នាក់ត្រូវនគរបាលចរាចរណ៍ផ្លូវគោក ឃាត់យកមកដាក់អែបនៅខាង ក្រោយពីមានការសង្ស័យបែកថ្នាំញៀន និងប្ដឹងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ដោយឈរនៅកណ្ដាលស្តុបបូកគោ មិនឲ្យអ្នកដំណេីរជិះឆ្លងកាត់បង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចស្តុបបូកគោ តាមមហាវិថីព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង ស្ថិតនៅភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

បុរសមានឈ្មោះ ហ៊ុយ សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវ៤២២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានប្រាប់អ្នកយកព័ត៍មានយេីងថា លោកមិនបានជក់ថ្នាំញៀន បែកថ្នាំវង្វេងវង្វាន់នោះទេ គ្រាន់តែស្រវឹងស្រា មិនចង់ដេីរចូលផ្ទះ ចង់ឈរនៅកណ្ដាលផ្លូវវិញ ដេីម្បីហាលថ្ងៃប៉ុណ្ណោះ ហេីយសមត្ថកិច្ចមកហាមឃាត់ និងរំខានខ្លួនមិនឲ្យធ្វេីតាមចិត្តចង់។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ បានប្រាប់ថា ដោយគាត់មានកម្លាំង៤នាក់ ដែលលឈរជេីងនៅគោលដៅនៅចំណុចស្តុបបូកគោក ដេីម្បីសម្រួលចរាចរណ៍ ឬឃាត់ម៉ូតូ និងយានយាន្តដែលបេីកបរល្មេីសច្បាប់ចរាចរណ៍ ពេលនោះមានបុរសម្នាក់បានឈរនៅកណ្ដាលផ្លូវ ឈប់លេីដៃ និងងើយកមើលមេឃ ក៏សង្ស័យបែកថ្នាំញៀនមកពីណា កម្លាំងលោកបាននាំបុរសនោះមកឈរអែបខាង ដេីម្បីឲ្យអ្នកដំណេីរធ្វេីចរាចរណ៍បានធ្វេីធម្មតាវិញ និងប្ដឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឲ្យចុះមកយកទៅប៉ុស្តិ៍ ដេីម្បីសាកសួរនាំ បេីសិនទុកខ្លាច ក្រែងមានគ្រោះថ្នាក់ ឬអាចកស្ទះចរាចរណ៍ដោយសារបុរសនោះមិនឲ្យរថយន្តបេីកទៅមុខ ទោះបីស្តុបមានពណ៍ខៀវក៏ដោយ តែពេលសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានមកដល់ក៏បុរសសង្ស័យថាបែកថ្នាំ រត់គេចបាត់ គ្រាន់តែឃេីញសមត្ថកិច្ចមូលដ្ឋានមកដល់៕

RELATED ARTICLES