Friday, March 29, 2024
Homeព័ត៌មានជាតិមានវិបត្តិអី ប៉ងលោតសម្លាប់ខ្លួនពីជាន់ទី៣

មានវិបត្តិអី ប៉ងលោតសម្លាប់ខ្លួនពីជាន់ទី៣

ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់ត្រូវបានគេអះអាងថា មានវិបត្តិផ្លូវចិត្តរឿងស្នេហា ចំណែកខ្លះប្រាប់ថា គឺជាមនុស្សបែកថ្នាំបានឡើងទៅលើផ្ទះជួលជាន់ទី៣ ប៉ុនប៉ងលោតសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

យុវជនខូចចិត្តដែលប៉ងគិតខ្លីលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី៣នេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ និងស្ថិតក្នុងសភាពស្មារតីមិននឹងហ្ន៎ ពេលសមត្ថកិច្ចសួរនាំ ដូចជាមិនដឹងអ្វីទាំងអស់ សូម្បីតែឈ្មោះខ្លួនឯងក៏មិនស្គាល់ផង។ ប៉ុន្តែតាមប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ថា យុវជននេះមានស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង ហើយទើបនឹងមកជួលផ្ទះខាងលើស្នាក់នៅមួយរយៈថ្មីៗនេះប៉ុណ្ណោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនខាងលើ ហាក់ស្ថិតក្នុសភាពឈឺចិត្តស្អិតទ្រូង និយាយស្តីរវើរវាយ បានឈរនៅខាងមុខបន្ទប់ជួលជាន់ទី៣ និងប៉ុនប៉ងលោតសម្លាប់ខ្លួនទៀតផង។ ឃើញសភាពមិនប្រក្រតីបែបនេះ ទើបអ្នករស់នៅជិតខាងភ័យខ្លាចក្រែងយុវជននោះលោតចុះក្រោម នាំឱ្យមានគ្រោះថ្នាក់ ក៏ជួយឃាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ លុះគ្រាន់តែឃើញវត្តមានសមត្ថកិច្ចភ្លាម យុវជនខាងលើក៏បានរត់ចូលទៅក្នុងបន្ទប់របស់ខ្លួនបាត់ ទាំងអាការហាក់ភ័យខ្លាចយ៉ាងខ្លាំង ហើយសមត្ថកិច្ចក៏តាមចូលទៅដល់ក្នុងបន្ទប់ និងប្រាប់ឱ្យយុវជនរូបនោះនៅឱ្យស្ងៀម ទើបយុវជននោះបានដេកស្ងៀម ទើបសមត្ថកិច្ច រួមនឹងអ្នកជិតខាង បាននាំគ្នាឆែករកលេខទូរស័ព្ទ ដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារ មកទទួលយកយុវជននេះទៅវិញ។ រហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែល ទើបគេឃើញក្រុមគ្រួសារយុវជនខាងលើ បានមកដល់ និងនាំយកយុវជនរូបនេះ ត្រឡប់ទៅស្រុកកំណើតឯខេត្តកំពង់ឆ្នាំងវិញ។

តាមប្រភពពីអ្នកស្នាក់នៅជិតខាង បានបង្ហើបថា យុវជនខាងលើមើលទៅទំនងជាមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ អាចត្រូវសង្សារបែកចិត្ត ក៏ថាបាន ទើបព្យាយាមប៉ុនប៉ងសម្លាប់ខ្លួនបែបនេះ។ ប៉ុន្តែខ្លះទៀតសង្ស័យថា ជនរងគ្រោះអាចប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ទើបកើតមានបញ្ហាបែបនេះ។

យ៉ាងណាខាងលើនេះ គ្រាន់តែជាការសន្និដ្ឋានផ្សេងៗគ្នារបស់អ្នកជិតខាងប៉ុណ្ណោះ ខណៈដែលការពិតយ៉ាងណា នៅមិនទាន់ដឹងច្បាស់នៅឡើយ ដោយសារតែយុវជនរូបនោះ មិនព្រមនិយាយស្តីអ្វីទាំងអស់ ចំណែកក្រុមគ្រួសារដែលទើបនឹងមកពីស្រុកកំណើត ក៏អះអាងថា ពួកគាត់មិនបានដឹងថា យុវជននេះមានបញ្ហាអ្វីដែរ គ្រាន់តែមកទទួលយកទៅផ្ទះ ដើម្បីមើលថែ កុំឱ្យគេគិតខ្លីអ្វីទៀត៕

 

 

អត្ថបទមុនៗ

ប្រុសស្ទាវជូនក្រមុំឆ្លងអូរ បន្លំស្ទាបប្រដាប់ភេទ រួចហើយចាប់…
ខេត្តបន្ទាយមានជ័យ ៖ យុវជនឈាមរាវម្នាក់ ត្រូវបាននារីម្នាក់ពឹងឱ្យជួយជូនឆ្លងអូរ ដើម្បីចូលទៅក្នុងទឹកដីថៃ ស្រាប់តែពេលដល់កន្លែងស្ងាត់ ក៏បែកគំនិតស្ទុះទៅចាប់ឱបបន្លំលូកស្ទាប ប្រដាប់ភេទ និងចាប់ច្របាច់ដោះនារីរងគ្រោះ ជាហេតុធ្វើឱ្យនារីរូបនោះកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីក្មេងស្ទាវបន្លំលូកស្ទាបប្រដាប់ភេទ និងចាប់ច្របាច់ដោះនារីក្រមុំនេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃមាត់អូរ ច្រកព្រំប្រទល់កម្ពុជា-ថៃ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទប្រទូស្តកេរ្តិ៍ខ្មាសនោះ មានឈ្មោះទី រដ្ឋា ហៅង៉ោល អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងជាសមាសភាពប្រើប្រាស់ គ្រឿងញៀនទៀតផង។ ចំណែកនារីរងគ្រោះ មានឈ្មោះខ.រ.ន អាយុ២៧ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នាងបានពឹងឱ្យជនសង្ស័យជូននាងឆ្លងអូរ ដើម្បីចូលទៅក្នុងទឹកដីថៃ ស្រាប់តែពេលចូលដល់ព្រៃស្ងាត់មាត់អូរ ជនសង្ស័យក៏បានធ្វើសកម្មភាពបន្លំចាប់ឱបលូកស្ទាបប្រដាប់ភេទ និងច្របាច់ដោះរបស់នាងតែម្តង ចំណែកនាងមិនទាន់ហ៊ានឆោឡោអ្វីខ្លាំងនោះទេ ព្រោះខ្លាចជនសង្ស័យប្រព្រឹត្តអ្វីផ្តេសផ្តាសមកលើនាងខ្លាំងលើសនេះទៀតព្រោះនៅតែ២នាក់ប៉ុណ្ណោះ។

ពាក្យបណ្តឹងដដែលបន្តថា លុះក្រោយមក នាងក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះរួចមក លោកបានដឹកនាំកម្លាំង ចុះប្រតិបត្តិការស្រាវជ្រាវ និង ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប្រទូស្តកេរ្តិ៍ខ្មាសលើនារីរងគ្រោះប្រាកដមែន ដោយនៅមុនពេលកើតហេតុ រូបគេបានជូននារីរងគ្រោះឆ្លងអូរចូលទឹកដីថៃ លុះពេលដល់កន្លែងស្ងាត់ រូបគេចាប់ផ្តើមកម្រើកតណ្ហា ក៏បានបន្លំចាប់ឱប លូកស្ទាបប្រដាប់ភេទ និងចាប់ច្របាច់ដោះនារីរងគ្រោះតែម្តង ប៉ុន្តែមិនបានធ្វើអ្វីឱ្យស៊ីជម្រៅជាងនេះទៀតនោះទេ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យ លទ្ធផលបញ្ជាក់ថា វិជ្ជមានពោលគឺនៅក្នុងខ្លួនជនសង្ស័យមានផ្ទុកទៅ ដោយសារធាតុញៀនទៀតផង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថ រៀបចំកសាងសំណុំរឿង ចោទប្រកាន់ចំនួន២បទល្មើស រួមមានទី១-ប្រទូស្តកេរ្តិ៍ខ្មាស និងទី២-ប្រើប្រាស់សារធាតុញៀនខុសច្បាប់ បន្ទាប់មកក៏បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

http://www.nokorthomdaily.com/2018/01/09012018220/

RELATED ARTICLES