Thursday, April 25, 2024
Homeព័ត៌មានជាតិយប់ចូលរោងការ កូនកំលោះរវល់ផឹកសុី ប្រុសព្រានលបចូលចាប់រំលោភ ព្រឹកឡើងទើបកូនក្រមុំដឹងថា មិនមែនជាប្តី

យប់ចូលរោងការ កូនកំលោះរវល់ផឹកសុី ប្រុសព្រានលបចូលចាប់រំលោភ ព្រឹកឡើងទើបកូនក្រមុំដឹងថា មិនមែនជាប្តី

ខេត្តព្រៃវែង ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ដែលមិនធ្លាប់កើតមាន ខណៈដែលយុវជនម្នាក់លបលួចស្រលាញ់នារីក្រមុំក្បែរផ្ទះ ជាយូរមកហើយ តែមិនហ៊ានសារភាព រហូតដល់មានប្រុសផ្សេងចូលស្តីដណ្តឹងរៀបការ លុះយប់ចូលរោងការ ស្រាប់តែយុវជនខកស្នេហ៍បែកគំនិតលបឡើងទៅរួមរ័កជាមួយកូនក្រមុំ ទាំងដែលកូនក្រមុំនឹកស្មានថាជាអនាគតប្តី ក៏បណ្តោយខ្លួនឱ្យប្រុសរួមស្នេហ៍រហូតដល់ទៅ៣ដង ក្នុង១យប់  លុះព្រឹកឡើង ប្រុសព្រានបាក់កម្លាំងដេកលក់ជ្រុល ក៏ត្រូវខាងស្រីភ្ញាក់ពីដំណេកឃើញថា មិនមែនជាប្តី ក៏ស្រែកឆោឡោថា មានគេបន្លំធ្វើជាកូនកំលោះចូលទៅផ្សំដំណេកជាមួយនាង។

ហេតុការណ៍ដ៏ហួសចិត្តខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះរៀបមង្គលការមួយកន្លែង ស្ថិតក្នុងភូមិឆ្ពឺស ឃុំថ្មពូន ស្រុកកញ្ចៀច។

ប្រុសព្រានដែលបន្លំខ្លួនធ្វើកូនកំលោះចូលទៅរួមរ័កជាមួយកូនក្រមុំ រហូតសម្រេច៣ដង មានឈ្មោះឈឺន ចាន់សេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះជាកូនក្រមុំ មានឈ្មោះ ប.ស.ជ.ន អាយុ១៨ឆ្នាំ មានលំនៅជាប់របងផ្ទះគ្នាជាមួយផ្ទះជនសង្ស័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ខណៈដែលក្រុមគ្រួសារម្ចាស់ដើមការទាំងសងខាង កំពុងតែរវល់រៀបចំផ្ទះ ចំណែកអ្នកខ្លះដេកមិនទាន់ភ្ញាក់ផង ស្រាប់តែឮសំឡេងកូនក្រមុំស្រែកចេញពីបន្ទប់មកថា មានគេបន្លំធ្វើកូនកំលោះចូលចាប់រំលោភនាង ធ្វើឱ្យសាច់ញាតិផ្អើលឆោឡោ ស្ទុះចូលទៅមើល ក៏ប្រទះឃើញជនសង្ស័យ ឈ្មោះឈឺន ចាន់សេង កំពុងដេកសន្ធឹងសន្ធៃទាំងអាក្រាតកាយនៅក្នុងបន្ទប់ ទើបនាំគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងលំនៅដ្ឋានរបស់នារីរងគ្រោះ មានរៀបចំពិធីសូត្រមន្តចូលរោងការ។ លុះដល់យប់បន្តិច ក៏មានពិធីហូបចុកផឹកស៊ី រាំធុងបាសយ៉ាងសប្បាយក្អាកក្អាយ ដើម្បីកំដររោង ចំណែកជនសង្ស័យឈ្មោះឈឺន ចាន់សេង ក៏បានទៅឈរមើលគេផឹកស៊ីរាំកំសាន្តដែរ ព្រោះផ្ទះនៅជិតខាងគ្នា។ លុះដល់វេលាម៉ោង១០យប់ថ្ងៃដដែល ខណៈដែលកូនកំលោះកំពុងផឹកស៊ីនៅខាងក្រោម នារីរងគ្រោះជាកូនក្រមុំក៏បានឡើងទៅដេកតែម្នាក់ឯង នៅក្នុងបន្ទប់ដែលត្រូវបានគេរៀបចំសម្រាប់ឱ្យគូស្វាមីភរិយាថ្មោងថ្មីផ្សំដំណេកជាមួយគ្នានៅយប់ស្អែក។

ប្រភពដដែលបន្តថា នៅពេលឃើញកូនកំលោះកំពុងបន្តផឹកស៊ីរាំរែក កំដរមិត្តភក្តិ និងសាច់ញាតិក្នុងរោងការ ទើបធ្វើឱ្យជនសង្ស័យមានឱកាសល្អ ក៏បន្លំខ្លួនលបចូលទៅក្នុងបន្ទប់ផ្សំដំណេក បន្លំធ្វើជាកូនកំលោះ ហើយផ្សំដំណេកជាមួយនឹងកូនក្រមុំតែម្តង។ នៅពេលនេះ នារីរងគ្រោះនឹកស្មានថាជាអនាគតប្តី ទើបគិតថា មុនក្រោយគង់តែប្តី ក៏បើកឱ្យប្រុសថ្លៃរួមរ័កតាមចិត្ត រហូតដល់បានសម្រេចដល់ទៅ៣ដង ក្នុង១យប់ លុះភ្លឺឡើង ទើបកូនក្រមុំដឹងថា មិនមែនប្តី ក៏ស្រែកឆោឡោឡើង ផ្អើលអស់មនុស្សនៅក្នុងផ្ទះ នាំគ្នាឡើងទៅចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមសម្តីនារីរងគ្រោះជាកូនក្រមុំ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានចូលទៅដេកនៅក្នុងបន្ទប់ផ្សំដំណេកតែម្នាក់ឯង ដោយបិទភ្លើងងងឹតឈឹង ព្រោះទម្លាប់របស់នាងមិនដែលដេកបើកភ្លើងទេ លុះពេលដែលយុវជនកំហូចនេះចូលទៅក្នុងបន្ទប់នោះ រូបនាងក៏បានដឹងដែរ ប៉ុន្តែដោយសារក្នុងបន្ទប់បិទភ្លើងមើលមិនឃើញមុខផង ណាមួយនាងស្មានថាជាកូនកំលោះផង ទើបបណ្តោយខ្លួនឱ្យប្រុសចាត់ការតាមបំណង ដោយមិនហ៊ានប្រកែក ព្រោះគិតថាជាប្តី លុះដល់ភ្លឺឡើងនាងភ្ញាក់ពីដេកឃើញអ្នកដេកជាមួយមិនមែនជាប្តី ទើបស្រែកឆោឡោឡើង។

នៅចំពោះមុខសមត្ថកិច្ច យុវជនកំហូចឈ្មោះឈឺន ចាន់សេង បានឆ្លើយសារភាពថា តាមពិតរូបគេបានលួចគួចចិត្តប្រតិព័ទ្ធលើនារីរងគ្រោះជាយូរមកហើយ ព្រោះរស់នៅជាប់របងផ្ទះគ្នា ឃើញមុខរាល់ថ្ងៃ យូរទៅក៏បាក់ចិត្តស្រលាញ់ គ្រាន់តែមិនហ៊ានសារភាព។ ដឹងអី! ស្រីថ្លៃត្រូវប្រុសថ្មីចូលស្តីដណ្តឹង និងត្រូវឪពុកម្តាយយល់ព្រមលើកឱ្យរៀបការប្តីបាត់ ទើបធ្វើឱ្យរូបគេនឹកស្តាយរកអ្វីមកនិយាយមិនត្រូវ។

ជនសង្ស័យបានសារភាពទៀតថា លុះមកដល់ថ្ងៃសូត្រមន្តចូលរោងការ មានកម្មវិធីផឹកស៊ីរាំធុងបាស់ ហើយរូបគេក៏បានទៅឈរមើលគេរាំរែកដែរ លុះឃើញកូនក្រមុំឡើងទៅដេក ចំណែកកូនកំលោះនៅបន្តផឹកស៊ីរាំរែកនៅឡើយ ក៏បែកគំនិតបន្លំខ្លួនធ្វើជាកូនកំលោះ លបចូលទៅក្នុងបន្ទប់ សុំកូនក្រមុំផ្សំដំណេកជាមួយនាងតែម្តង ប៉ុន្តែដោយសារចិត្តស្រលាញ់ស្រីថ្លៃលើសលប់ ទើបធ្វើឱ្យគេសម្រុកយ៉ាងខ្លាំង រហូតដល់បានសម្រេច៣ដង ក្នុង១យប់ ជាហេតុធ្វើឱ្យរូបគេបាក់កម្លាំងដេកលក់លង់ខ្លួនទល់ភ្លឺ ធ្វើឱ្យខាងស្រីក្រោមមុន ឃើញថា មិនមែនជាកូនកំលោះក៏ស្រែកឆោឡោផ្អើលដល់ក្រុមគ្រួសារចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជុំវិញករណីខាងលើនេះ គេនៅមិនទាន់ដឹងថា តើពិធីមង្គលការខាងលើ អាចនឹងបន្តទៅមុខទៀត ឬក៏ត្រូវក្រឡាប់ចាក់យ៉ាងណានោះទេ ព្រោះយប់ចូលរោងការ បែរជាមានប្រុសបន្លំខ្លួនជាកូនកំលោះចូលទៅផ្សំដំណេកជាមួយកូនក្រមុំដល់ទៅ៣ដងបែបនេះទៅវិញ។

ចំណែកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធិី៕

RELATED ARTICLES