Tuesday, April 23, 2024
Homeព័ត៌មានជាតិចែកផ្លូវគ្នាហើយ ប្តីសុំជានាវិញ ប្រពន្ធមិនព្រម កាត់តរូបអាក្រាតកាយបង្ហោះហ្វេសប៊ុក

ចែកផ្លូវគ្នាហើយ ប្តីសុំជានាវិញ ប្រពន្ធមិនព្រម កាត់តរូបអាក្រាតកាយបង្ហោះហ្វេសប៊ុក

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ក្រោយពីរួមរស់នឹងប្តីបានកូនប្រុស៣នាក់ ដោយសារតែរស់នៅមិនសូវចុះសម្រុង ចេះតែកើតមានរឿងរកាំរកូសច្រើនពេក ក៏សម្រេចចិត្តសុំចែកផ្លូវគ្នា តែមិនទាន់បានលែងលះដាច់ស្រេចនៅឡើយ ដោយគ្រាន់តែរស់នៅបែកគ្នា លុះក្រោយមក បុរសជាប្តីបានសុំប្រពន្ធជានាគ្នាវិញ តែប្រពន្ធមិនព្រម ក៏កាត់តមុខប្រពន្ធដាក់ជាមួយរូបភាពអាក្រាតកាយបង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

ស្ត្រីរងគ្រោះដែលត្រូវអតីតប្តីតាមចងពៀរ បង្ហោះរូបអាក្រាតកាត់តនេះ មានឈ្មោះ ស៊ាង ចាន់នី អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល និងមានគណនីហ្វេសប៊ុកឈ្មោះ ចាន់នី ថាណះវិន។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នាងនិងប្តីបានរួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសចំនួន៣នាក់ លុះក្រោយមក ក៏បានបែកផ្លូវគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់លែងលះដាច់ស្រឡះនៅឡើយ ដោយគ្រាន់តែនាងរស់នៅផ្សេង ចំណែកប្តីនិងកូនប្រុសទាំង៣នាក់ រស់នៅផ្សេង។ លុះមកដល់អំឡុងដើមខែមករា ឆ្នាំ២០១៨ ថ្មីៗនេះ ដោយមានការនឹករលឹកកូនប្រុសទាំង៣នាក់ផង ណាមួយចង់នាំកូនប្រុសមក ចូលរួមពិធីអាពាហ៍ពិពាហ៍ប្អូនប្រុសបង្កើតរបស់នាងផង ទើបនាងដាច់ចិត្តកាត់កេរ្តិ៍កាត់ខ្មាស់ ទៅសុំយកកូនពីអតីតប្តីមកលេងប៉ុន្មានថ្ងៃ ដើម្បីចូលរួមមង្គលការពូរបស់ពួកគេផង។

ស្ត្រីរងគ្រោះបន្តថា ពេលដែលនាងទាក់ទងសុំនាំកូនមកលេង ស្រាប់តែអតីតប្តីបានប្រើលេសឱ្យនាងទៅជួបនៅផ្ទះរបស់អតីតប្តីនោះ ដើម្បីពិភាក្សាពីរឿងលែងលះគ្នាឱ្យបានដាច់ស្រេចតាមច្បាប់ផង ទើបនាងយល់ព្រមទៅជួបអតីតប្តីនោះ លុះពេលទៅដល់ បែរជាប្តីមិននិយាយរឿងលែងលះ បែរជាសុំសម្របសម្រួលជានាជាមួយនាងវិញ។ ប៉ុន្តែភ្លាមៗនោះ នាងក៏មិនទាន់និយាយអ្វីជាផ្លូវការដែរ  ព្រោះត្រូវការពេលវេលា គិតឱ្យបានច្បាស់លាស់ជាមុនសិន។ បន្ទាប់មក បុរសជាប្តីបានសុំភ្ជាប់ទំនាក់ទំនង Add Friend ដើម្បីលេង facebook ជាមួយនាង ក្នុងបំណងចង់មើលឃើញរូបកូនពេលចូលរួមមង្គលការនោះ។ ចំណែកនាងក៏មិនកំណាញ់អ្វីដែរ គ្រាន់តែ Add Friend នោះ ហើយនាងក៏ភ្ជាប់ទំនាក់ទំនងហ្វេសប៊ុកជាមួយប្តី ដោយនាងមានគណនីហ្វេសប៊ុកឈ្មោះ (ចាន់នី ថាណះ វិន) និងធ្លាប់បានប្រើអស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ និងមានមិត្តភក្តិជាង២ពាន់ ហើយមិនធ្លាប់មានបញ្ហាអ្វីនោះទេ។

ស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងទៀតថា លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខណៈដែលនាងកំពុងមានជាប់រវល់ក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនប្រុស ក៏មានបងប្អូន និងមិត្តភក្តិរបស់នាងជាច្រើន បានផ្ញើសារមកសួរ ហើយខ្លះទៀតខលមកសួរនាំថា បានឃើញរូបថតរបស់នាង ស្ថិតក្នុងសភាពអាក្រាតបង្ហោះលើហ្វេសប៊ុក ទើបធ្វើឱ្យនាងមានការភ្ញាក់ផ្អើល ក៏ចូលទៅពិនិត្យមើលក្នុងហ្វេសប៊ុក ទើបដឹងថា ពិតជាមានរូបអាសអាភាពនោះមែន តែគឺជារូបកាត់តមុខរបស់នាងទៅភ្ជាប់ជាមួយនឹងរូបដងខ្លួននារីម្នាក់ដែលស្ថិតក្នុងសភាពអាក្រាតកាយ។ មិនតែប៉ុណ្ណោះ នៅមានសារមួយបានផ្ញើមកគំរាមកំហែងនាងថា បើមិនឱ្យគេបង្ហោះរូបទាំងនោះទេ ត្រូវទទួលធ្វើរឿង១ឱ្យគេ (តែមិនដឹងថារឿងអ្វីនោះទេ) បើពុំនោះទេ រឿងនេះត្រូវបានអូសបន្លាយវែងឆ្ងាយទៅទៀត។ បញ្ហានេះត្រូវបាននាងដាក់ការសង្ស័យថា ជាស្នាដៃរបស់អតីតប្តីនាងជាអ្នកធ្វើ។

ក្រោយពីបែកធ្លាយរូបអាក្រាតកាត់តនៅលើបណ្តាញសង្គមហ្វេសប៊ុកមក ស្ត្រីរងគ្រោះខាងលើបានសុំធ្វើការបកស្រាយ និងបំភ្លឺដល់បងប្អូន និងមិត្តៗក្នុងសង្គមហ្វេសប៊ុកថា សុំកុំមានការភ័ន្តច្រឡំថា រូបទាំងនោះជារូបនាងខ្ញុំ ហើយនាងអ្នកធ្វើឱ្យសោះ ព្រោះទាំងនោះគឺជារូបភាពកាត់ត ដែលជនខិលខូចមានបំណងធ្វើបាបបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់នាងប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីស្ត្រីខាងលើបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំ ការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

 

អត្ថបទមុនៗ

លោកអ៊ុំកូន លោកប្អូនឪ

ពុំដឹងជានិស្ស័យកម្ម ឬត្រូវស្នេហ៍តានោះទេ ស្រាប់តែ នាងក្រមុំម្នាក់ បាក់ចិត្តស្រលាញ់តារកស៊ីរត់ម៉ូតូឌុប រួចនាំ គ្នាមកបង្ហាញម៉ែឪឱ្យស្គាល់ ដោយកុហកថា ប្តីតា ជាអ្នក មានធូរធារ។ ដោយហេតុ កូនប្រសាចាស់ជាងឪពុកម្តាយក្មេក ក៏ហៅ “លោកអ៊ំកូន” ចំណែកកូនប្រសាចាស់ជាង ក៏ហៅឪក្មេកថា “លោកប្អូនឪ” លុះសែនព្រេនឱ្យរួចរាល់ ទើបដឹងថា តាកូនប្រសានោះក្រណាស់ ស្រាប់តែកូនស្រី ស្រលាញ់ទំនងត្រូវស្នេហ៍តែម្តង…។

គូស្វាមីភរិយាមានគម្លាតអាយុឆ្ងាយពីគ្នា ដូចជីតា និងចៅនេះ ភាគីប្តីឈ្មោះតាសឿន អាយុ៧០ឆ្នាំ ភាគីប្រពន្ធឈ្មោះម៉ាក ផន អាយុ២៥ឆ្នាំ ស្រុកកំណើតខាងប្រពន្ធនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ សព្វថ្ងៃ ប្តីប្រពន្ធនេះនាំគ្នាចេញ ទៅរកស៊ីបាត់អស់ ហើយបានផ្ញើកូនតូចៗ២នាក់ ឱ្យឪពុកម្តាយខាងស្រីមើលថែទាំ។

នាងម៉ាក ផន និងតាសឿន
អ្នកស្រីកឹម ភាព អាយុ៤៨ឆ្នាំ ជាម្តាយខាងស្រី រស់នៅភូមិឃុំដូចខាងលើ បានឱ្យដឹងថា គាត់មានប្តី ឈ្មោះង៉ែត ថា អាយុស្របាលគ្នា ដោយបង្កើតបាន កូន៧នាក់ (ប្រុស២ ស្រី៥) ជាមួយមុខរបរធ្វើស្រែ និងនេសាទត្រី ជួនកាលប្តីចេញធ្វើកម្មករសំណង់។ គាត់មានកូនស្រីច្បងឈ្មោះម៉ាក ផន កាលនាងនៅ តូច បានទៅរៀនសូត្រត្រឹមថ្នាក់ទី៥ ក៏ឈប់ទៅ លុះចូលវ័យក្រមុំក៏សុំម៉ែឪ ចេញទៅធ្វើការរោងចក្រ រហូតមក។ នាង ផ្លាស់ប្តូររោងចក្រជារឿយៗ ហើយចុងក្រោយ បានទៅបម្រើការនៅរោងចក្រកាត់ដេរ ក្បែរសួនកាណាឌីយ៉ា តែងផ្ញើលុយកាក់មកឱ្យគាត់ជាហូរហែដែរ ហើយយូរៗកូនស្រីនេះមកលេងផ្ទះម្តង។

នាងម៉ាក ផន
ស្ត្រីជាម្តាយបន្តទៀតថា ថ្ងៃមួយ ស្រាប់តែកូនស្រីនេះបានមកលេងផ្ទះ នាំទាំងតាម្នាក់ មកជម្រាបសួរ គាត់ទៀតផង។ គាត់ចេះតែឆ្ងល់ ព្រោះមិនដឹងកិច្ចការផ្ទៃក្នុងរបស់កូនស្រីនេះទេ ក៏ហៅកូនទៅក្រោយផ្ទះ រួចសួរស្ងាត់ៗថា តាហ្នឹងជានរណា? កូនស្រីក៏ប្រាប់ទាំងអៀនប្រៀនថា តាហ្នឹងឈ្មោះសឿន ស្រុកកំណើតនៅខេត្ត ព្រៃវែង មករកស៊ីរត់ម៉ូតូឌុបនៅភ្នំពេញ។ គាត់សួរជីកប្ញសជីកគល់រហូតបែកធ្លាយថា កូនស្រីនេះ បានក្លាយជា ប្រពន្ធចុងតារត់ម៉ូតូឌុបនេះទៅហើយ ដោយយកគ្នាលួចលាក់ ខណៈដែលតាមានអាយុ៦៧ឆ្នាំ ឯកូនស្រី២២ ឆ្នាំ។ គាត់ធ្លាក់ថ្លើមក្តុក អូសដៃប្តីទៅប្រាប់រឿងពិតនេះភ្លាម ក៏ឯកភាពគ្នាថា បើអង្ករក្លាយជាបាយទៅហើយ នោះ សែនឱ្យបណ្តោយទៅលែងគិត។

អ្នកស្រីកឹម ភាព
ស្ត្រីជាម្តាយបន្តទៀតថា ពេលនោះ គាត់និង ប្តីអៀនៗមាត់មិនហៅកូនប្រសាចាស់នេះថា កូននោះទេ ដោយហៅថាអ៊ំ ជួនក៏ហៅលោកអ៊ំកូន ដោយខ្លាចចិត្តកូនប្រសាខ្លាំងណាស់ ព្រោះកូនស្រីអួតអាងថា ប្តី ចាស់របស់នាង មករកស៊ីរត់ម៉ូតូឌុបបន្លំភ្នែកញាតិ ព្រោះខឹងប្រពន្ធដើមនៅឯស្រុក ហើយគាត់មិនក្រទេ។ រហូតមកដល់ពេលនេះ ប្តីចាស់ប្រពន្ធក្មេងបង្កើតបានកូន២នាក់ និងនាំគ្នាចេញទៅរកស៊ីបាត់អស់ ហើយ ព្រោះតាសឿន គ្មានស្អីជាដុំកំភួនដូចកូនស្រីកុហកនោះទេ គាត់ក្រណាស់ ហើយមាន អំរែកពីរផង ឯរឿងកូនស្រីលង់ស្នេហ៍ប្តីចាស់ មកពីត្រូវស្នេហ៍តាតែម្តង។

លោកជួន តូយ
លោកជួន តូយ អាយុ៥៥ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងថា សព្វថ្ងៃ នាងម៉ាក ផន និងប្តីចាស់នោះ មិននៅផ្ទះទេ ដោយចែកផ្លូវគ្នារកស៊ី គឺប្តីទៅធ្វើការនៅទីក្រុង ចំណែកប្រពន្ធទៅធ្វើការក្នុងហាងលក់ស៊ុប ឯផ្សារជុំគិរី។ នាងផន ក្លាយជាប្រពន្ធចុងតា បង្កើតបានកូនប្រុស១ ស្រី១ ផ្ញើឪពុកម្តាយមើលថែរក្សាឱ្យ ចំណែកប្រពន្ធដើមរបស់តា នៅឯខេត្តព្រៃវែង មិនដែលឃើញ មករករឿងអ្វីទេ។ អ្នកស្រីកឹម ភាព និងប្តីនាំគ្នាហៅ កូនប្រសាថា អ៊ំ ចំណែកតាកូនប្រសា អាយុ៧០ឆ្នាំ នោះ ហៅម៉ែឪក្មេកថា ម៉ែ ថាពុក តាមប្រពៃណី ប៉ុន្តែ អ្នកស្រុកនាំគ្នាដាក់ឈ្មោះគ្រួសារនេះថា “គ្រួសារ លោកអ៊ំកូន លោកប្អូនឪ” យ៉ាងនេះទៅ។ សព្វថ្ងៃ ទោះជាមានវ័យ៧០ឆ្នាំ ក៏តាសឿន នៅតែមានសុខភាពល្អ អាចបើកម៉ូតូបាន និងតែងស្កាត់ទៅជួបប្រពន្ធ ដល់ហាងស៊ុប មិនសូវទៅចោលយូរទេ ទំនងគាត់ ខ្លាចប្រុសក្មេងឆក់ប្រពន្ធបាត់។

យុវជនម៉ាក ផាន់ណា
យុវជនម៉ាក ផាន់ណា ហៅចេក អាយុ១៧ឆ្នាំ ជាប្អូនខាងស្រី បានឱ្យដឹងថា នៅពេលបងស្រីនាំប្តី ចាស់មកជម្រាបសួរឪពុកម្តាយនោះ គ្មានសាច់ញាតិ ណាពេញចិត្តទេ ព្រោះកូនប្រសាចាស់ជាងឪក្មេក។ ម៉្យាងទៀត តាសឿន បើកម៉ូតូធុនសង់កូរ៉េកញ្ចាស់អែ ឌុបបងស្រីមក ដែលម្នាក់ៗស្មានថា ជាឪធម៌ និង កូនធម៌ លុះសួរដឹងថា ជាប្តីប្រពន្ធ ទើបម្នាក់ៗទះទ្រូង ហួសចិត្តគ្រប់គ្នា។ ដោយសារតែបងស្រីកុហកថា ប្តីគាត់ជាអ្នកមាន ទើបឪពុកម្តាយរៀបចំសែនព្រេន ឱ្យទៅ លុះក្រោយមកទើបដឹងថា តាសឿន ក្រណាស់ ឯរឿងគាត់ទាក់បានបងស្រីធ្វើប្រពន្ធ អាចមកពីគាត់ ចេះដាក់ស្នេហ៍តែម្តង។

កូនទាំង២ របស់នាងម៉ាក ផន និងតាសឿន
អ្នកយកព័ត៌មានយើង មិនអាចទាក់ទងសុំការ បំភ្លឺពីតាសឿន អាយុ៧០ឆ្នាំ និងនាងម៉ាក ផន អាយុ ២៥ឆ្នាំ បានឡើយ សូម្បីទូរស័ព្ទក៏ចុចមិនចូលដែរ។
ចំណែក លោកង៉ែត ថា អាយុ៤៨ឆ្នាំ ជាស្វាមី អ្នកស្រីភាព និងជាឪពុកនាងម៉ាក ផន បានចេញទៅ ធ្វើកម្មករសំណង់ មិនអាចទាក់ទងបានទេ។

រីឯសាច់ញាតិមួយចំនួនបានឱ្យដឹងស្របគ្នាថា បើតាមពួកគាត់ឈ្លេចសួរទៅ ដើមហេតុនៃសេចក្តី ស្នេហាខុសអាយុគ្នានេះ ផ្តើមចេញដោយសារនាងផន ធ្វើការរោងចក្រ ជិះម៉ូតូដាក់ខែរបស់តាសឿន ប៉ុន្តែ តាសឿន ឆ្លាត មិនយកលុយនាងទេ បានទាំងថែមឱ្យ នាងទៀតផង។ ជួនកាល គាត់ឌុបនាងដើរលេងតាម មាត់ទន្លេ ឬចូលទិញរបស់របរអ្វី លុះបាននៅជិតគ្នាតែ ពីរនាក់ស្ងាត់ៗ “ឱ្យរបស់ស្រណោះដៃ” លុះតាសឿន ដៃដល់ ធ្វើឱ្យនាងផន បាត់បង់ម្ចាស់ការ ប្រគល់ខ្លួន ប្រាណឱ្យតាទៅ ពុំមែនជារឿងដាក់ស្នេហ៍អ្វីទេ គឺមក ពីរឿងជំពាក់គុណជិះម៉ូតូតាតែម្តង”៕

http://www.nokorthomdaily.com/2018/01/real-life-00297abc/

RELATED ARTICLES