Saturday, April 27, 2024
Homeសង្គម និងជីវិតដេកចោមពុងទំនងពេក ប្រុសលបបើកមុងចាប់រំលោភ

ដេកចោមពុងទំនងពេក ប្រុសលបបើកមុងចាប់រំលោភ

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ កំពុងដេកចោមពុងនៅលើផ្ទះតែម្នាក់ឯង ស្រាប់តែត្រូវប្រុសព្រានល្មោភកាម លបឡើងមកបើកមុងធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច ជាហេតុធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ អូសកប្រុសព្រានយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិបារាយ ឃុំឈូក ស្រុកក្រូចឆ្មារ។ លុះព្រឹកឡើងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យនាំយកមកសាកសួរ។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយួង យ៉ូន អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែគរ ឃុំសេសាន ស្រុកសេសាន ខេត្តស្ទឹងត្រែង សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះជ.ស.វ អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឈូក បានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះខាងលើ ដែលបានប្តឹង ជនសង្ស័យឈ្មោះយួង យ៉ូន ថាបានធ្វើសកម្មភាពចាប់រំលោភខ្លួនដល់លើផ្ទះ រហូតដល់បានសម្រេច។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ គាត់បានឡើងទៅសម្រាកនៅលើផ្ទះដូចសព្វដង ដោយដេកចោមពុងនៅក្នុងមុង។ ស្រាប់តែមកដល់វេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃដដែល ក៏ស្រាប់តែលេចមុខជនសង្ស័យ បានលបឡើងមកលើផ្ទះរបស់គាត់ ហើយបានបើកមុង ចូលមកចាប់រំលោភគាត់ទាំងកំរោល រហូតដល់បានសម្រេចតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះរួចមក សមត្ថកិច្ច ក៏បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ខាងលើនាំយកមកសាកសួរួ៕

RELATED ARTICLES