អនុវត្តន៍៧វិធីនេះ ធានាថា ស្បែកមុខស្ត្រីសស្អាតមិនខាន

0
1586

នារីដែលចង់បានស្បែកមុខសស្អាត រលោងម៉ដ្ឋខៃ គ្មានបញ្ហាមុន គួរថែទាំស្បែកមុខដូចខាងក្រោម ៖

១-លាងសម្អាតមុខ ៖ លាងសម្អាតមុខឱ្យស្អាតជាប្រចាំរាល់ថ្ងៃ ដោយប្រើលាងផលិតផលលាងមុខ ដែលសមស្របនឹងប្រភេទស្បែករបស់អ្នក។ ការសម្អាតស្បែកមុខបានស្អាតល្អ ជួយកម្ចាត់វត្ថុកខ្វក់ផ្សេងៗ ដែលតោងទំជាប់លើស្បែកមុខ ឱ្យជ្រុះចេញជួយ បង្ការបញ្ហាកើតមុន។

២-ប្រើក្រែមថែស្បែក ៖ គួរប្រើក្រែម ឬឡេថែស្បែក ជាប្រចាំ ឬប្រើម៉ាសក៍បិទមុខ ក្លាស្សេត្រជាក់ម្តងម្កាល ដើម្បីថែបំប៉នស្បែកមុខឱ្យស្បែកមុខមាន សំណើម ទន់រលោងស្អាត។

៣-កុំយកដៃកខ្វក់ប៉ះស្បែកមុខ ៖ ចៀសវាងប្រើដៃប៉ះពាល់ស្បែកមុខ កេះ អេះ ឬញេចមុន ព្រោះដៃរបស់អ្នកអាចមានមេរោគ ដែលអាចបណ្តាលវាតោងជាប់លើស្បែកមុខ និងបណ្តាលឱ្យកើតមុនកាន់តែច្រើន ឬមានស្នាមនៅលើស្បែកមុខ។

៤-ឧបករណ៍តែងមុខ ៖ ឧបករណ៍សម្រាប់តែងមុខ ដូចជា ជក់ផាត់ម្សៅ ជាដើម គួរឧស្សាហ៍លាងសម្អាត កុំទុកឱ្យប្រឡាក់កខ្វក់។ ចំណែកម្សៅលាបមុខ ដែលប្រើជាយូរមកហើយ និងផុតកំណត់ប្រើប្រាស់  គួរបោះចោលកុំស្តាយ។ រីឯស្រោមខ្នើយ ដែលអ្នកគេងរាល់ថ្ងៃ ក៏គួរឧស្សាហ៍បោកគក់ឱ្យស្អាត។

៥-ផឹកទឹកឱ្យគ្រប់គ្រាន់ ៖ អ្នកគួរផឹកទឹកឱ្យបានគ្រប់គ្រាន់ ក្នុង១ថ្ងៃ ៧ទៅ៨កែវ ដើម្បីជួយផ្តល់សំណើមដល់ស្បែក ព្រោះកង្វះជាតិទឹក នឹងធ្វើឱ្យស្បែកស្ងួត ប្រេះ មិនទន់រលោងស្អាត។

៦-ទទួលទានអាហារល្អ ៖ ទទួលទានអាហារដែលមានប្រយោជន៍ ដើម្បីឱ្យរាងកាយបានទទួល សារធាតុអាហារគ្រប់គ្រាន់ ជួយឱ្យស្បែកមានសំណើមស្រស់ថ្លា។

៧-ហាត់ប្រាណ ៖ ហាត់ប្រាណជាប្រចាំ ជួយឱ្យសុខភាពល្អ បញ្ចោញជាតិពុលតាមញើស ជួយឱ្យស្បែកស្អាត៕