ភ្នំពេញ៖កីឡាការិនីថិប កាសាន់ទ្រនីកូល (Cassandre Tubbs) ដែលមានឈ្មោះក្រៅ(Nick Name)ថាCassie អាយុ២៤ឆ្នាំ ជាម្ចាស់មេដាយមាសតេក្វាន់ដូ WT ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍(Sea Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានលេចមុខក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតរបស់សំអាងការស៊ីនឌី ដែលតាមការឲ្យដឹងពីម្ចាស់ហាងលោកស៊ីនឌី ថាកញ្ញាCassie ស្រលាញ់ឈុតប្រពៃណីជាតិរបស់ខ្មែរ ខ្លាំងណាស់ ហើយហាងរបស់លោកបានរៀបចំសម្លៀកបំពាក់ជូនគាត់ថត រួមទាំងការធ្វើសក់ ផាត់មុខដោយហាងស៊ីនឌី NK សាឡន ហើយគាត់ក៍បានទៅសម្អាតមុខនៅហាងកែសម្ផស្សក្លារ៉ា (Clara Clinic)ផងដែរ។លោកស៊ីនឌី បានឲ្យដឹងថាលោកសប្បាយចិត្តដែលម្ចាស់មេដាយមាសតេក្វាន់ដូ ខាងលើជ្រើសរើសយកសម្អាងការរបស់លោកថតមុនពេលគាត់ចេញទៅអាមេរិកវិញ ហើយក្រៅពីឈុតកូនក្រមុំដ៍ស្រស់ស្អាតពីហាងរបស់លោកដែលរៀបចំជាពិសេសឲ្យCassie នោះគាត់ក៍ប្រាប់លោកថាស្រលាញ់ហូល ផាមួងរបស់ខ្មែរផងដែរ ទោះជាគាត់ទៅរស់នៅស្រុកគេជាច្រើនឆ្នាំក៍ដោយ។



សូមបញ្ជាក់ថាកីឡាការិនី តេក្វាន់ដូ WT កម្ពុជាថិប កាសាន់ទ្រេនីកូល ឈ្នះកីឡាការិនីវៀតណាម Khiem Bac Thi ដណ្ដើមេដាយមាស នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេហ៍(Sea Games 2023 ) លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាតេក្វាន់ដូ WT លើវិញ្ញាសារប្រយុទ្ធក្រោមទម្ងន់ ៦៧ គ.ក្រ នៅមជ្ឈមណ្ឌុលពិពរណ័អន្ដរជាតិជ្រោយចង្វារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។Cassie មិនត្រឹមតែជាកីឡាការិនីដ៍ច្នើមនាំមេដាយមាសជូនជាតិនោះទេ ប៉ុន្ដែរូបសម្រស់នាងក៍ទាក់ទាញខ្លាំងដែរពិសេសពេលគ្រងឈុតឈុតប្រពៃណីរបស់ហាងសម្អាងការស៊ីនឌី នេះទើបធ្វើឲ្យអ្នកគាំទ្រនាងសរសើរថាកូនខ្មែរដែលកំពុងរស់នៅអាមេរិករូបនេះពិតជាបានទាំងព្រមតែម្ដងទាំងសម្រស់,ភាពឆ្លាតវៃ និងក្បាច់គុណតេក្វាន់ដូក៍ពូកែ ដែលធ្វើឲ្យអន្ដរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង។



ចំពោះសំអាងការស៊ីនឌី វិញកន្លងមកមានម៉ូដែលល្បីៗជាច្រើនមកហើយដែលជ្រើសរើសថតឲ្យសំអាងការមួយនេះហើយពួកគេបានលាន់មាត់សរសើរមិនដាច់ពីមាត់ថាសម្លៀកបំពាក់ និងគ្រឿងអលង្ការនៅហាងស៊ីនឌី ពិតជាមានការសម្រិតសម្រាំងបានល្អ និងទាក់ទាញខ្លាំងដែលគ្រងនៅលើឈុតកូនក្រមុំធ្វើឲ្យសម្រស់របស់គេកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។លោកស៊ីនឌី ថាហាងសំអាងការស៊ីន ឌី ,ស៊ីនឌីNk សាឡន និង ហាងកែសម្ផស្សក្លារ៉ា(Clara )កំពុងដំណើរការល្អតាំងពីកូវីដស្ងប់ស្ងាត់មក៕




