ភ្នំពេញ៖ដើម្បីលើកទឹកចិត្ត និងបំពេញបំណង បងប្អូនមិត្តនារី ជាបុគ្គលិកធ្វើការធម្មតា កម្មការិនី ឬជាគ្រូបង្រៀន មជ្ឈមណ្ឌុលកែសម្ផស្ស គ្រីសស្ដាល់ ផ្ដល់ឱកាសពិសេស តម្លៃទៅតាមសម្ថភាពប្រាក់ចំណូលប្រចាំខែ លើសេវាកម្មវះកាត់កែសម្ផស្សត្របកភ្នែក និងច្រមុះ មាត់ ដើមទ្រូង ដែលមិនធ្លាប់មានពីមុន។



លោកស្រីវេជ្ជបណ្ឌិតម៉ម គឹមអេង Dr.Kim Eng Mam Plastic Surgioen អគ្គនាយិកាCrystal Clinic បានមានប្រសាសន៍ថាគ្លីនិក គ្រីស្ដាល់ បានផ្ដល់ឱកាសឲ្យបងប្អូនជាស្រ្ដីនិងបុរស ដែលមានប្រាក់ចំណូលតិច គឺគ្លីនិក ធ្វើការវះកាត់ជូនគាត់ទៅតាមប្រាក់ចំណូលគាត់មានតែម្ដង។ឧទាហរណ៍ដូចជាការធ្វើការវះច្រមុះដែលតម្លៃជាទូទៅពី២ទៅ៧ ពាន់ដុល្លារនោះ តែបើប្រាក់ចំណូលគាត់ពី១០០ទៅ៣០០ដុល្លារ អីគិតទៅតាមប្រាក់ខែគាត់តែម្ដង ហើយនេះគឺជាការផ្ដល់ឱកាស ដល់ស្រ្ដីនិងបុរសទាំងឡាយដើម្បីបានស្អាតបាន ទោះជាគាត់គ្មានលទ្ធភាពបង់នូវតម្លៃពេញក៍ដោយដែលកម្មវិធីពិសេសនេះមានតែកាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៣ ហើយតម្លៃបែបនេះគ្លីនិកមិនចំណេញនោះទេ គឺគ្រាន់តែចំណាយទៅលើសម្ភារៈនិងថ្នាំពេទ្យជាដើម។



លោកស្រីវេជ្ជបណ្ឌិត បន្ថែមថាទោះជាតម្លៃបញ្ចុះច្រើនមែន តែសេវាកម្ម និងគុណភាពគឺនៅតែដដែលព្រោះការវះកាត់គឺដោយគ្រូពេទ្យដែលមានឯកទេសកែសម្ផស្សដូចគ្នា មានដូចជាច្រមុះ,មាត់ ,ភ្នែក និងដើមទ្រូងជាដើម ហើយការបង្កើតកម្មវិធីនេះឡើងព្រោះតែលោកស្រីបានឃើញពេលដែលខាងគ្លីនិកបង្ហោះរូបភាពអ្នកបានកែនៅគ្រីស្ដាល់ស្អាត មានបងប្អូនខមិនច្រើនថាចង់ស្អាតណាស់ តែគាត់អត់មានសម្ថភាព ហេតុនេះហើយបានជាលោកស្រីចង់ផ្ដល់ឱកាសឲ្យពួកគាត់សម្រេចក្ដីបំណងចង់ស្អាតនោះក្លាយទៅជាការពិតទាំងអស់គ្នា។លោកស្រវេជ្ជបណ្ឌិតគឹមអេង បន្ថែមទៀតថាអតិថិជនទូទៅដែលសម្រុកមកទទួលសេវាកម្មពីគ្រីស្ដាល់មានដូចជាកម្មករ ,អាជីវករ ,គ្រូបង្រៀន និងស្ដី្រមេផ្ទះជាដើម ដែលពួកគាត់មកតាំពីព្រឹករហូតដល់ល្ងាច។


លោកស្រីវេជ្ជ បណ្ឌិតម៉ម គឹមអេង អះអាងថាគ្រីស្ដាល់ គ្លីនិក មានលក្ខណៈពិសេសគឺតម្លៃមិនថ្លៃពេកក៍មិនថោកពេកតែចំណុចសំខាន់គឺការវះកាត់ធ្វើឡើងដោយគ្រូពេទ្យវេជ្ជបណ្ឌិតពិតប្រាកដ ឯកទេសវះកាត់កែសម្ផស្សដែលពួកគាត់អញ្ជើញមកពីបណ្ដារប្រទេសដូចជាបារាំង ,អាមេរិក និងខ្លះបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជា ព្រោះគ្រីស្ដាល់ តែងគិតពីសោភ័ណ្ឌភាព និងសុវត្ថិភាពមិនមែនចេះតែវះកាត់ដើម្បីចង់តែបានលុយពីពួកគាត់ទេ។


លោកស្រីវេជ្ជបណ្ឌិតផ្ដាំទៅអតិថិជនថាមុននឹងជ្រើសសេវាកម្ម កុំថាឡើយវះកាត់ សូម្បីតែសេវាកម្មចាក់បញ្ចូលសារធាតុមួយទៅក្នុងរាងកាយគឺត្រូវការធ្វើឡើងដោយវេជ្ជបណ្ឌិតដែលមានការរៀនសូត្រ និងបណ្ដុះបណ្ដាលត្រឹមត្រូវ ព្រោះបើគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ទេអត់ដឹងថាសសៃឈាម សសៃប្រាទ មនុស្សនៅឯណា នោះគឺអាចមានគ្រោះថ្នាក់ជាយថាហេតុបាន ដោយសារតែពួកគាត់មិនមែនជាគ្រូពេទ្យ មិនអាចជួយសង្រ្គោះយើងបានទាន់ពេលវេលាទេ ប៉ុន្ដែបើនៅគ្លីនិកត្រឹមត្រូវមានបញ្ហាណាមួយនោះគ្រូពេទ្យមានជំនាញគ្រប់គ្រាន់ក្នុងការជួយសង្រ្គោះពួកគាត់ទាន់ពេល។លោកស្រីវេជ្ជបណ្ឌិតគឹមអេង បន្ថែមដែរថាអតិថិជនក្រៅពីបានចុះឈ្មោះវះកាត់កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៣ ដែលបានកំណត់ពីម៉ោង១០ព្រឹក ដល់៤ល្ងាចនោះពួកគាត់ក៍អាចណាត់ថ្ងៃវះកាត់នៅពេលក្រោយបានដែរ ហើយសូមភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ប្រាក់ខែ និងកាតការងារ ដើម្បីទទួលបាននូវតម្លៃមិននឹកស្មានមួយនេះ។


គ្រីស្ដាល់គ្លីនិក (Crystal Clinic) មានអាស័យដ្ឋាន អាគារ១១១ ផ្លូវ៧ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលទល់មុខផ្សារដីហុយ) ។


ទំនាក់ទំនងលេខទូរស័ព្ទ៖ 077 656 263 ,016 968 861 ៕