Friday, April 26, 2024
Homeព័ត៌មានជាតិនេះមិនមែនករណីលើកទី១ទេ ក្មេងៗច្រើននាក់ហើយបានជួបប្រទះ សូមប្រុងប្រយ័ត្ន

នេះមិនមែនករណីលើកទី១ទេ ក្មេងៗច្រើននាក់ហើយបានជួបប្រទះ សូមប្រុងប្រយ័ត្ន

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ​ក្មេងស្រីតូចម្នាក់ ទើបនឹងចេះដើរតតេះតតះ ឆ្លៀតពេលដែលម្តាយកំពុងរវល់ធ្វើម្ហូបភ្លេចខ្លួន ក៏បានដើរទៅ លេងនៅក្បែរៗផ្ទះ រួចក៏ទៅឈរលេងនៅក្បែរធុងទឹក លុះពេលលូកដៃលេងទឹកក្នុងធុង ស្រាប់តែរអិលជើង ធ្វើឱ្យដាំក្បាលចូលធុងទឹក ស្របពេល ដែលគ្មានអ្នកប្រទះឃើញផងនោះ ទើបបណ្តាលឱ្យក្មេងស្រីតូចខាងលើ ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម​ ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

សមត្ថកិច្ចបានឱ្យដឹងថា សពក្មេងស្រីដែលដាំក្បាលចូលធុងទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់ខាងលើនេះ មានឈ្មោះទូច អាយុទើបតែ១ខួបកន្លះប៉ុណ្ណោះ រស់នៅក្នុងបន្ទុកឪពុកម្តាយ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារឈ្លក់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា នេះមិនមានជាករណីទី១ទេ ដែលបានកើតឡើងទៅលើក្មេងៗតូចៗ ដូច្នេះសូមអាណាព្យាបាលទាំងអស់ មេត្តាយកចិត្តទុក ដាក់ចំពោះកូនៗឱ្យបានខ្ពស់ ចៀសវាងកើតមានការស្តាយក្រោយនៅពេលក្រោយ៕

RELATED ARTICLES