Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ម៉ូតូបុកគូទឡាន បែ...កភ្នែ...កមនុស្ស សង៣៥០ដុល្លារ

 ម៉ូតូបុកគូទឡាន បែ…កភ្នែ…កមនុស្ស សង៣៥០ដុល្លារ

ភ្នំពេញ ៖ នារីម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្ត ១គ្រឿង បើកបរដោយជនជាតិចិន ដែលបម្រុងបត់ឆ្លងផ្លូវ បណ្តាលឱ្យរងរបួសបែកត្របកភ្នែកស្តាំ ហូរឈាមជោកខ្លួន និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកភាគីជនជាតិចិន ជាអ្នកបើកបររថយន្ត បានជួយចេញថ្លៃព្យាបាលរបួស ឱ្យនារីរងគ្រោះ ចំនួន៣៥០ដុល្លារ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៧យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី មុខសាលាសង្កាត់កាកាបទី១ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GO-4155 ក្នុងទិសដៅពីកើត ទៅលិច ដោយល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជ្រុលបុកពីក្រោយរថយន្ត ១គ្រឿង ម៉ាក Toyota Rush ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2062 បើកដោយបុរជនជាតិចិន ក្នុងទិសដៅពីកើត ទៅលិច បម្រុងបត់ឆ្លងផ្លូវ បណ្តាលឱ្យនារីអ្នកបើកម៉ូតូ រងរបួសបែកត្របកភ្នែកស្តាំ ហូរឈាមជោកខ្លួន ចំណែកម៉ូតូ រួញមួយកំណាត់មុខ រីឯរថយន្តបែកស្តុបខាងឆ្វេង ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយ ក្រុមគ្រួសារចេញមុខដោះស្រាយសម្របសម្រួលគ្នាជាមួយភាគីខាងរថយន្ត ដោយស្ត្រីជនជាតិចិន ជាអ្នកបើកបររថយន្ត ជួយចេញថ្លៃព្យាបាល របួស ទៅនារីរងគ្រោះ ចំនួន៣៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES